Skip to main content

Posts

Showing posts from 2017

អ្វីទៅហៅថារត ?

រត ជាឈ្មោះមួយនៃគ្រឿងបង្គុំ ក្នុងការតម្លើងសំណង់លំនៅដ្ឋាន កាលពីជំនាន់ដើម។​ ជាទូទៅ ផ្ទះឈើរបស់ខ្មែរយើង ត្រូវបានតម្លើង ដោយដុំកំណាត់ឈើបញ្ឈរ និងផ្តេក ប្រទាក់គ្នាពីក្រោមទៅលើ។ លើកលែងតែឈើដែលត្រូវគ្របបង្កើតជាដំបូលប៉ុណ្ណោះ ដែលត្រូវបានតម្លើងជាបញ្ចិត ឬផ្អៀងទៅតាមមុំនៃជំរាលដំបូល ដែលចង់បាន។ ផ្ទះរបស់ខ្មែរមានលក្ខណៈពិសេសគឺខ្ពស់ផុតពីដី។ ដូច្នេះ សសរមានតួនាទីសំខាន់ ក្នុងការបញ្ឈរតួផ្ទះ ឲ្យឡើងខ្ពស់ផុតពីដី។ ឈើសសរទាំងអស់ ដែលត្រូវដាំបញ្ឈរកប់ក្នុងដី ឬដាំពីលើជើងតាង ត្រូវបានឈរត្រង់ឡើងដោយការផ្គុំគ្នាជាមួយនឹងឈើផ្តេក។ ឈើផ្តេកទាំងនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងសសរ ដែលបានចោះទំលុះរត់ជួរគ្នា និងរឹតបន្តឹងដោយស្នៀតស៊កពីក្រោម និងកន្លាស់ឈើខ្ទាស់ភ្ជាប់ទៅនឹងសសរ។ សសរផ្ទះចាប់ពីពីរជួរទៅ ឈើផ្តេកដែលនៅក្រោមគេ គឺជាឈើដែលត្រូវរត់តាមបណ្តោយផ្ទះ។ តាមតួនាទីនៃឈើនេះ ប្រជារាស្ត្រអ្នកស្រុកទន្លេ ហៅថា ឈន អ្នកស្រុកខ្លះហៅថាហៅថា រតបណ្តោយ។ ឈើផ្តេកទទឹង ដែលដាក់ស៊កបញ្ចូលតាមរន្ធសសរទទឹងផ្ទះ គងពីលើឈើនេះ ដោយមានមុខកាត់ប៉ុនគ្នានឹងឈើដំបូងនេះដែរ ក៏ត្រូវបានបំពេញតួនាទីសំខាន់ជាមួយនឹងឈើផ្តេកសណ្តូកមុននេះ សំរាប់ឲ្យសសរបំពេញលក្ខខ័ណ្ឌឈរបានត្រង់។ តាមតួនាទី ឈើនេះមានឈ្មោះថ

ផ្គាំ (Beads) ឬពងត្រី

ដដោយទទួលពីឥទ្ធិពលនៃវប្បធម៌ឥណ្ឌាផងដែរ អង្កាំអាចធ្វើពីគុជ ពីគ្រាប់រុក្ខជាតិ ពីឆ្អឹង ជាវត្ថុពេញនិយមប្រើប្រាស់តាំងពីសម័យនគរភ្នំ ឬមុននេះ និង បន្ដរៀងរហូតមកប៉ុណ្ណោះទេ ហើយមិនគ្រាន់តែប៉ុណ្ណោះ ថែមទាំងចេះផលិតចេញពីរ៉ែកែវ ដោយមានពណ៌ចំរុះល្អឆើតឆាយអស្ចារ្យ។ ដូចនឹងនៅប្រទេសឥណ្ឌាដែរ អង្កាំក៏ត្រូវបានយកទៅធ្វើជាគ្រាប់ផ្គាំ សម្រាប់រាប់ភាវនាធម៌ សមាធិសំអាតចិត្តឲ្យបរិសុទ្ធ និងបំពាក់ទៅលើរូបបដិមានានា ដែលជាភស្ដុតាងនៅតាមរូបចម្លាក់បដិមាជាច្រើន ដូចជាព្រះព្រហ្ម ព្រះសិវៈ ឬតួអង្គផ្សេងៗទៀតក្នុងព្រហ្មញ្ញសាសនា ក៏ដូចជាក្នុងពុទ្ធនិយម ឃើញមានការតុបតែងដោយគ្រាប់ចង្វាយខ្សែផ្គាំនៅលើព្រះសូរង្គ ឬជួនក៏ឃើញមាននៅនឹងព្រះហស្ថព្រះអង្គ។ ដោយទឹកចិត្តនៃការនិយមចូលចិត្ដ និងដោយផ្សារភ្ជាប់ទៅនឹងឥទ្ធិពលសាសនាផង ការតុបតែងត្រូវបានបំពាក់តាក់តែងគ្រាប់ផ្គាំនេះ នៅលើប្រាសាទសក្ការៈផងដែរ ។ ជាទូទៅគ្រាប់ទាំងនេះច្រើនយកទៅតុបតែងនៅកន្លែងលំអជិតកណ្ដាប់គែមអ្វីមួយ តម្រៀបរៀងគ្នាមួយជួរ ដែលសង្កត់អត្ថន័យទៅលើពេលវេលាកន្លងផុតទៅជាបន្តបន្ទាប់ និងពេលនៅមានខាងមុខដែលកំពុងរំកិលមក។ ពេលវេលា កំពុងកន្លងផុតទៅ និងពេលវេលាថ្មីដែលបានផ្លាស់ចូលមក ពេលវេលាទាំងអស់នេះមិនដូចគ្នាទេ ត្រូវបានទទួល

Catalogue of Courses, Faculty of Architecture and Urbanism (2006 - 2007)

Catalogue of Courses, Faculty of Architecture and Urbanism អាចទាញយកជាឯកសារ PDF បានតាមរយៈ Link ខាងក្រោម៖ FarchiCatalogue2006.pdf