កក្ងានព្រៃ ដែលត្រូវបានគេហៅបានម្យ៉ាងទៀតថាជាហង្ស ជាប្រភេទបក្សីក្នុងពពួកសកុណជាតិ មានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែក្បាលមានសិរ ចំពុះរៀវស្រួចខាងចុងបន្តិច មានកមូលវែង ដែលស្លាបច្រើនតែមានសម្បុរសភ្លឺ ឬសម្បុរលឿង។ ដោយមកពីមានសត្វហង្សដែលខ្លះមានសម្បុរស្លាបពណ៌លឿងនេះហើយ ទើបក៏មានឈ្មោះផងដែរថា សុវណ្ណហង្ស។ សត្វហង្សនេះ ត្រូវបានបុព្វបុរសយើងយកមកឆ្លាក់ជាប់នឹងប្រាសាទតាំងពីនៅសម័យនគរភ្នំមកម្លេះ ជាតឹកតាងគឺឃើញមាននៅប្រាសាទគោកព្រះធាតុ នៅចង្កេះភ្នំហាន់ជ័យប៉ែកខាងកើត ជិតច្រាងទន្លេមេគង្គ ប៉ែកខាងជើងទីរួមខេត្តកំពង់ចាម។ ប្រសាទគោកព្រះធាតុក្នុងឆ្នាំ ២០០០ គ.ស សត្វហង្សឆ្លាក់នៅផ្នែកខាងលើនៃក្បាលជញ្ជាំងប្រាសាទ អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖ ១. សត្វហង្ស(Hamsa) មានឆ្លាក់នៅប្រាសាទតាំងពីពេលណា? ២. ប្រាសាទណាខ្លះដែលមានសត្វហង្ស? ៣. សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ ៤. ជំនឿដែលទាក់ទងនឹងសត្វហង្ស ៥. សត្វនាគ(Naga) និង ជំនឿ ៦. មករ (Makara) ...
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture