Skip to main content

Posts

Showing posts with the label រង្វង់

ទស្សនៈនៃការបង្កើតរូបរាងប្រាសាទ

វណ្ណៈភាពទាំងបួនរបស់ លទ្ធិព្រហ្មញ្ញសាសនា ប្រៀបដូចទៅនឹង តួខ្លួនប្រាណមនុស្ស ផផ្អែក​តាម​អត្ថន័យ​និយម​ន័យ​មុខ​ងារ​របស់​ប្រាសាទ ពិសេសទៅលើអត្ថន័យដែលថាប្រាសាទជាជម្រកដ៏ជាក់លាក់របស់អាទិទេព​ជាកន្លែងជួបរវាងមនុស្ស និង អាទិទេព ដើម្បីបានសាសង បួងសួង អង្វរព្រះអាទិទេពឲ្យលោកជួយដោះស្រាយបញ្ហាលំបាក កំចាត់បច្ចាមិត្ត គ្រោះអពមង្គលទាំងឡាយ​ស្ថាបត្យករដែលជាពពួកព្រាហ្មណ៍ កាលពីដំបូងឡើង បានរិះគិតជ្រើសរើសយកប្លង់ប្រាសាទ ជាបង្គុំរវាងផ្ទៃចតុកោណកែងស្មើ ដែលត្រូវបានហៅជាទូទៅថាការ៉េ ទៅផ្គុំជាមួយរង្វង់។ ដើមហេតុនៃការជ្រើសរើសផ្ទៃពីរនេះ គឺដោយមានទំនាក់ទំនងរវាងមនុស្សនិងព្រះអាទិទេព។ មនុស្ស តាមលទ្ធិព្រហ្មញ្ញសាសនាមាន​បួនវណ្ណៈគឺ​ វណ្ណៈព្រាហ្មណ៍, ក្សត្រ ឬខត្តិយៈ, វេស្សៈ, និងសូទ្រៈ។ ពួកព្រាហ្មណ៍​ ជាអ្នកចេះដឹងវិជ្ជាសព្វបែបយ៉ាង មានដូចជា ព្យាបាល, សាងសង់, ហោរា, តារាសាស្ត្រ, ក្បួនសឹក, គ្រប់គ្រងនគរ ជាដើម ចំពោះត្រកូលក្សត្រ​ ជាមេទ័ព ជាអ្នកដឹកនាំនគរ ប្រជារាស្ត្រ ដោយមានព្រាហ្មណ៍ជាព្រះរាជគ្រូ ឯវណ្ណៈវេស្សៈ ជាពពួកអភិជន ក្តោបក្តាប់សេដ្ឋកិច្ច ភោគផល ស្បៀងអាហារ​ ដែលបានមកពីវណ្ណៈសូទ្រៈ ជាអ្នកផលិត បង្កបង្កើនផល។ វណ្ណៈទាំងបួននេះ ដែលត្រូវបានរួមរស់ជាមួយ...