Skip to main content

Posts

Showing posts from July, 2017

សត្វនាគ(Naga) និង ជំនឿ

ននាគ (Naga) ជាសត្វមួយដែលត្រូវបានខ្មែរបុច្ចប្បន្ន ដាក់សំណួរសួរថា តើមានមែនឬយ៉ាងណា?​ តាមរូបសំណាក រូបចម្លាក់ដែលបានឆ្លាក់ជាប់នឹងឧបករណ៍ប្រើប្រាស់ ឬក៏ឆ្លាក់ជាប់នឹងប្រាសាទបុរាណ គឺសត្វនាគ មានរូបរាងប្រហែលនឹងសត្វពស់ ខុសគ្នាតែក្បាល និងទំហំ។​ ដូចគ្នាដែរសត្វពស់ តាំងពីបុរាណមកក៏គេមានឃើញឆ្លាក់នៅលើវត្ថុសិល្បៈបុរាណនានានៅអូរកែវ និង នៅអង្គរបុរី ដូចជាចិញ្ចៀន និងក្បាច់ក្បូរមួយ ដែលជាលក្ខណៈនៃសិល្បៈរបស់ខ្មែរដេីម។ នៅក្នុងដំណើរឆ្នាំទាំង១២ ក៏មានឆ្នាំជាឈ្មោះសត្វនាគដែរ។ ដូច្នេះតើសត្វនាគនេះ មានមែនឬអត់?​ នៅក្នុងឆ្នាំទាំង១២នេះ សត្វទាំង១១គឺជាសត្វពិតៗ មានរហូតដល់សព្វថ្ងៃ ដែលជាហេតុធ្វើឲ្យពិចារណាថា តើអាចទេដែលក្នុងសត្វតំណាងឲ្យឆ្នាំទាំង១២ សត្វចំនួន១១ ជាសត្វពិត ហើយសត្វមួយទៀតមិនមានពិត។​ មួយវិញទៀត ក្នុងក្បួនហោរា គេបានគិតទៅដល់ដំណើររបៀបរស់នៅរបស់សត្វនិមួយៗ បើសត្វនាគមិនមានពិត តើធ្វើម្ត៉េចគេនឹងអាចដឹងពីរបៀបរស់នៅ? ហើយយ៉ាងដូចម្ត៉េចបានជានៅពេលដែលគេនិយាយអំពីនាគ តែងតែទាក់ទងទៅនឹងទឹក? ជាការពិតណាស់ វប្បធម៌ខ្មែរបុរាណ មិនបានបែងចែកឲដាច់ស្រឡះពីគ្នា រវាងនិមិត្ដរូបរបស់ពស់ និង នាគទេ ដោយចាត់ទុកថាជា ទេព្ដា ពីព្រោះវាមានការបែងភាគ ឬនិមិត្ដរូបរបស់អាទិទ

ការកំណត់ទីតាំងសាងសង់​ប្រាសាទ

គុហារវាងសតវត្សទី៤-ទី៥ នៅភ្នំដា សម័យនគរភ្នំ ភ្នំទាំងឡាយត្រូវគេចាត់ទុកជាកន្លែងស័ក្ដិសិទ្ធិ ហេីយស្ដេចតែងយាងឡេីងភ្នំ ដេីម្បីធ្វេីពិធីបួងសួងព្រះសិវៈ សុំសេចក្ដីរុងរឿងថ្កុំថ្កេីងព្រះរាជនគរ និង ប្រជារាស្ដ្រ។ លេីកំពូលភ្នំដា ក្នុងតំបន់នៃរាជធានីសម័យនគរភ្នំ​ មានតម្កល់ព្រះសិវៈលិង្គមួយឈ្មោះព្រះគិរិស ដែលជានិមិត្ដរូបព្រះសិវៈ ឬឥសូរ។ ទស្សនៈចំពោះភ្នំបែបនេះ ក៏ធ្លាប់កេីតមានតាំងតែពីសម័យបុរេប្រវត្ដិសាស្ដ្រមកម៉្លេះ ដោយពេលនោះជនជាតិខ្មែរ តែងតែចាត់ទុកថា ទីទួល ដំបូក ភ្នំ ជាទីកន្លែងដែលមានវត្ថុស័ក្ដសិទ្ធិ ជាទឹកដីដែលអារក្ស អ្នកតា ព្រលឹងវិញ្ញាណអាថ៌កំបាំងស្នាក់អាស្រ័យនៅ។ ជាក្រឹត្យក្រមធម្មជាតិ រវាងទីទួលខ្ពស់ និងទីទំនាប ខ្យល់បរិសុទ្ធត្រជាក់ល្អ ប្រកបដោយផាសុកភាពតែងមាននៅទីខ្ពស់ ហើយនរណាក៏ចង់បានទៅដល់និងសំរាកនៅទីនោះដែរ។ ដោយយល់ថា ទីនោះជាទីមនោរម្យបំផុត សមស្របនឹងភាពខ្ពស់ឧត្តុង្គឧត្តម នៃព្រះអាទិទេព ដែលមានឫទ្ធានុភាពខ្លាំងក្លា ជួយមនុស្សលោកនោះ គឺលោកត្រូវតែទទួលបានការគិតគូរយកចិត្តទុកដាក់ពីមនុស្ស រៀបចំទីតាំងសមស្របគង់នៅទីនោះ ទើបគេឃើញខ្មែរនាសម័យបុរាណ បានជីករូងភ្នំ ល្អាង គុហារ ឬស្ថាបនានូវប្រា

ទស្សនៈនៃការបង្កើតរូបរាងប្រាសាទ

វណ្ណៈភាពទាំងបួនរបស់ លទ្ធិព្រហ្មញ្ញសាសនា ប្រៀបដូចទៅនឹង តួខ្លួនប្រាណមនុស្ស ផផ្អែក​តាម​អត្ថន័យ​និយម​ន័យ​មុខ​ងារ​របស់​ប្រាសាទ ពិសេសទៅលើអត្ថន័យដែលថាប្រាសាទជាជម្រកដ៏ជាក់លាក់របស់អាទិទេព​ជាកន្លែងជួបរវាងមនុស្ស និង អាទិទេព ដើម្បីបានសាសង បួងសួង អង្វរព្រះអាទិទេពឲ្យលោកជួយដោះស្រាយបញ្ហាលំបាក កំចាត់បច្ចាមិត្ត គ្រោះអពមង្គលទាំងឡាយ​ស្ថាបត្យករដែលជាពពួកព្រាហ្មណ៍ កាលពីដំបូងឡើង បានរិះគិតជ្រើសរើសយកប្លង់ប្រាសាទ ជាបង្គុំរវាងផ្ទៃចតុកោណកែងស្មើ ដែលត្រូវបានហៅជាទូទៅថាការ៉េ ទៅផ្គុំជាមួយរង្វង់។ ដើមហេតុនៃការជ្រើសរើសផ្ទៃពីរនេះ គឺដោយមានទំនាក់ទំនងរវាងមនុស្សនិងព្រះអាទិទេព។ មនុស្ស តាមលទ្ធិព្រហ្មញ្ញសាសនាមាន​បួនវណ្ណៈគឺ​ វណ្ណៈព្រាហ្មណ៍, ក្សត្រ ឬខត្តិយៈ, វេស្សៈ, និងសូទ្រៈ។ ពួកព្រាហ្មណ៍​ ជាអ្នកចេះដឹងវិជ្ជាសព្វបែបយ៉ាង មានដូចជា ព្យាបាល, សាងសង់, ហោរា, តារាសាស្ត្រ, ក្បួនសឹក, គ្រប់គ្រងនគរ ជាដើម ចំពោះត្រកូលក្សត្រ​ ជាមេទ័ព ជាអ្នកដឹកនាំនគរ ប្រជារាស្ត្រ ដោយមានព្រាហ្មណ៍ជាព្រះរាជគ្រូ ឯវណ្ណៈវេស្សៈ ជាពពួកអភិជន ក្តោបក្តាប់សេដ្ឋកិច្ច ភោគផល ស្បៀងអាហារ​ ដែលបានមកពីវណ្ណៈសូទ្រៈ ជាអ្នកផលិត បង្កបង្កើនផល។ វណ្ណៈទាំងបួននេះ ដែលត្រូវបានរួមរស់ជាមួយ

ទស្សនៈនិងមុខងារប្រាសាទ

ខខ្មែរយើង តាំងពីដើមរៀងមក ជាមួយនឹងជំនឿជីវចល ក៏មានជំនឿយ៉ាងខ្លាំងទៅលេីសាសនា។ ហេីយដេាយឥទ្ធិពលនៃសាសនានេះហើយ​ ដែលជាហេតុគេអាចជួយទុក្ខធុរៈគ្នា យកអាសាគ្នា ឬ ធ្វេីសង្រ្គាមប្រឆាំង កាប់សំលាប់គ្នាក៏មាន។ វិស័យស្ថាបត្យកម្មប្រាសាទ ដែលកកេីតមានឡេីងដើម្បីបំពេញ តម្រូវតាមសេចក្ដីត្រូវការ និងតាមរយៈនៃការជះឥទ្ធិពលនៃសាសនា ក៏ដូចជាសង្គមជីវភាពរស់នៅ បានឲ្យមានការវិវត្ដន៍ជាបន្តបន្ទាប់នូវរូបភាពប្រាសាទប្លែកៗ សន្សឹមៗតាមដំណេីរគំនិតរីកចំរេីនបែប ហិណ្ឌូនិយម។ មុខងារចំបងរបស់ប្រាសាទ មិនគ្រាន់តែជាកន្លែងទេវល័យ និងជាកន្លែងដែលក្រុមមនុស្សមកប្រមូលផ្ដុំ គ្នាធ្វេីសក្ការៈប៉ុណ្ណោះទេ ប៉ុន្ដែគឺដេីម្បីផ្ដល់នូវបរិវេណជួបជុំទទួលពត៌មានពីអាទិទេព និងជាកន្លែងដែលបុគ្គលណាម្នាក់ ត្រូវការជួបជាមួយ អំណាចតេជៈអាទិទេពទាំងនោះ។ ព្រះរាជាខ្មែរបានខិតខំសាងប្រាសាទដ៏ច្រេីនសន្ធឹកសន្ធាប់ ដេីម្បីផ្ដល់ជាទីកន្លែង អាទិទេព គង់នៅ និងមេីលថែរក្សាសង្គមជាតិ ឲ្យចំរុងចំរេីន ក៏ដូចជាប៉ងប្រាថ្នាទៅអនាគតជាតិ បានទៅកេីតនៅស្ថានទេវលេាក។ ស្របតាមទស្សនៈឥណ្ឌា ដែលគេនិយមគេារពភំ្នព្រះសុមេរុ ជាទីស្ថាននៃអាទិទេពមានព្រះរុទ្រៈ¹ ជាអាទិទេពដំបូង និងក្រេាយមកជាព្រះសិវៈ មានលិង្គជាតំណាង² ព្រមទាំងអាទិទេព

អ្វីទៅជាប្រាសាទ?

អអ្នកខ្លះបាននិយាយថាប្រាសាទជាកន្លែងគង់នៅរបស់ស្តេច... ជាការពិត ប្រាសាទជាទីកន្លែងសក្ការៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាសាទគឺទីកន្លែងដ៏ពិតជាក់លាក់ នៅលើទីតាំងមួយដ៏សមស្រប​ ទាំងខាងសាសនា ទាំងមានសោភណ័ភាព ដែលអាទិទេព អាចសម្លឹងឃើញពីលើមេឃ និងចុះមកឋានមនុស្សបានយ៉ាងឆាប់រហ័ស។ ប្រាសាទជារូបភាពបំព្រួញមួយដែលបង្រួមនូវរាល់និមិត្ដរូបទាំងឡាយ ហើយនៅក្នុងទម្រង់ពីបុរាណ គឺជាបង្គោល សសរលោកមួយ (The cosmic pillar) ដែលភ្ជាប់ពីឋានទេវតា និង ឋានមនុស្ស គឺជាអ័ក្ស ឬជន្ទល់នៃពិភពលោក​ដែលមានស្ថេរភាព​​​ ឬមាំមួនឋិតថេរមួយ ដែលតែងតែធ្វើឱ្យពិភពលោកកំពុងតែមានចលនា​ មានការផ្លាស់ប្ដូរវិវត្ដន៍(រូបភាពទី១)។​ បង្គោលបែបនេះ ហៅថាអក្ស័មុណ្ឌី​ (The Axis Mundi) ដែលគេឃើញមាននៅប្រទេសឥណ្ឌា​ក្នុងរជ្ជកាលព្រះបាទអសោក​ នៅសតវត្សទី៣មុនគ្រិស្តសករាជ។​ នៅស្រុកខ្មែរ​ កាលពីបុរាណកាល យើងក៏ឃើញមានបង្គោលថ្មជាច្រើនដែរ​(រូបភាពទី២) ដែលសព្វថ្ងៃនៅភាគខាងជើងប្រទេសឡាវ​ គឺជាបង្គោលដែលបុព្វការីជនខ្មែរបានសាងឡើងមុនការហូរចូលនៃឥទ្ធិពលវប្បធម៌ឥណ្ឌា។ រូបភាពទី១:​ បង្គោលលោកភ្ជាប់ពីស្ថានទេវលោក​មកស្ថានមនុស្យ​ នៅរជ្ជកាលព្រះបាទអសោក

ជំនឿដែលទាក់ទងនឹងសត្វហង្ស

ហហង្ស ដែលស្ថិតនៅក្នុងពពួកបក្សីសកុណជាតិ ហេីរបានខ្ពស់ត្រដែត ឆ្លងកាត់ពីទីកន្លែងមួយ ទៅកន្លែងមួយទៀតដ៏សែនឆ្ងាយបាន ហើយចូលចិត្ដហេីរ និងចុះហែលទឹក រកចំណីក្នុងទឹក។ ពេលវាហែលទឹក កវាងេីបឡេីងមានរាងសមសង្ហារ មេីលទៅពេញចិត្ដគួរឲ្យចង់គយគន់។ វាច្រេីនកេីតមាននៅក្នុងប្រទេស ដែលមានអាកាសធាតុត្រជាក់ល្មម គឺជាប្រភេទសត្វព្រៃពុំមែនជា បសុសត្វទេ។ ដេីមឡេីយនៅស្រុកខ្មែរយេីង គេធ្លាប់ឃេីញហ្វូងហង្ស ដែលភាសាសាមញ្ញហៅថាក្ងានព្រៃនេះ ឃើញមានហេីរចុះមកលេងទឹកនៅតំបន់ឆ្នេរកំពង់សេាម។ ក្ងានព្រៃ ឬ ហង្ស ក្នុងរឿងទេវកថា ហង្សជាជំនិះរបស់ព្រះព្រហ្មហៅថាហង្សពាហៈ គឺមានសត្វក្ងានព្រៃ ៧ ពាក់អស្សាករណ៍ នាំរទេះព្រះព្រហ្ម។ ហេីយចំពោះព្រះរាជវាំងព្រះព្រហ្ម ត្រូវបានគេជឿជាក់ថានៅខាងជេីង ត្រេីយម្ខាងបឹង និងភ្នំកៃលាស់ ជាទីខ្ពស់ជាងគេបំផុត នៃកំពូលភ្នំមេរុ ដែលជាអ័ក្សនៃលេាក ធ្វេីឲ្យផែនដីមានលំនឹង និង តំណាងដេាយភាពរឹងបុឹងនៃការសមាធិរបស់ព្រះព្រហ្ម និងជាទីកន្លែងរបស់ព្រះព្រហ្មគង់សមាធិ ដែលអាចឲ្យមេីលឃេីញ ពិភពលេាកតាមរយៈការសមាធិនេះ។ នៅសតវត្សទី ៥ នៃគ្រិស្ដសករាជ កំណាព្យបុរាណរបស់ កាលីទស (គាលិដាសា) បានសរសេរថា៖ សត្វក្ងានព្រៃបានផ្លាស់ទ

សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ

កក្រៅពីហង្ស ដែលបានបង្ហាញរូបរាងនៅតាមសំណង់សក្ការៈព្រហ្មញ្ញសាសនា យេីងក៏ឃេីញមានចម្លាក់នៅ តាមទីវត្ដអារ៉ាមព្រះពុទ្ធសាសនាដែរ ដូចជានៅលើបង្គោលទង់សាសនា ដែលមានទីតាំងនៅពីមុខព្រះវិហារវត្ត។​ ហង្សខ្លះត្រូវបានតុបតែងជាគ្រឿងលំអនៅតាមរងស្បូវដំបូលព្រះវិហារ ជាមួយនឹងកណ្តឹងលាន់ស្នូររងំ។ ហង្ស ក៏ត្រូវបានគេយកទៅគូរលើលើកន្សែងយ័ន្ថ ឬឆ្លាក់លើខ្លួនមនុស្ស លាយជាមួយមន្តអាគមគាថា ដែលមានតាំងពីបរមបុរាណមករហូតដល់សព្វថ្ងៃ។ កន្លងទៅថ្មីនេះ រថយន្ដដង្ហែរព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋព្រះនរេាត្ដមសីហនុព្រះវររាជបិតាឯករាជ្យ និង បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ត្រូវបានតុបតែងរចនាលំអជារូបរាជហង្ស។ ទន្ទឹមនឹងនេះក៏រថដង្ហែរសពថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាតិក៏មានរចនាតុបតែងជារូបហង្សទៅតាមកំរិតយសសក្តិផងដែរ។ បម្លែងពីជំនឿដែលទាក់ទងទៅនឹងសាសនា សត្វហង្សក៏ត្រូវបានយកទៅរចនានៅលើលុយ ឬរូបិយប័ណ្ណ ដែលជាស្ពានដោះដូរពីវត្ថុមួយទៅវត្ថុមួយទៀត ពីផលិតផលមួយ ទៅផលិតផលមួយទៀត និងជាសេវាបំរេីការ ដ៏ងាយស្រួលនៅគ្រប់ទីកន្លែង តាមសេចក្ដីត្រូវការរបស់មនុស្ស។ ហង្ស ក៏ត្រូវបានគេឃេីញមាននៅសម័យនគរភ្នំ ឬហ្វូណន។ ហើយក្នុងសម័យនោះដែរ ក៏ឃើញមាននៅលេីត្រារាងបួនជ្រុងទ្រវែង។​ ប្រាក់រូបហង្សនេះ

ប្រាសាទណាខ្លះដែលមានសត្វហង្ស?

តតាមការសង្កេត សត្វហង្សត្រូវបានឃើញមានឆ្លាក់នៅតាមប្រាសាទជាច្រើន តាំងពីចាប់ផ្តើមមានប្រាសាទសក្ការៈ។ យើងសូមមិននិយាយពីសំណង់ប្រាសាទដែលដំបូងឡើង ត្រូវបានសាងសង់អំពីឈើនោះទេ​ ព្រោះបណ្តាសំណង់ទាំងអស់នោះពុំបាននៅសេសសល់រហូតមកដល់សព្វថ្ងៃឡើយ។ មូលហេតុដែលពុំមាននៅគង់វង្សរហូតដល់សព្វថ្ងៃនេះ គឺដោយកាលនោះជាប្រភេទសំណង់ស្រាល គឺថ្វើអំពីឈើប្រក់ក្បឿង និងទទួលការបាត់បង់ដោយសារកត្តាច្រើនយ៉ាងមានជាអាទិ៍គឺ ដោយសំណង់ប្រាសាទអំពីឈើគឺពិតជានឹងត្រូវខូចពុកផុយទៅតាមពេលវេលា មិនអាចនៅយូរអង្វែងបានឡើយ, ប្រាសាទនៅសម័យនគរភ្នំ ឬហ្វូណន ដំបូងច្រើនសង់នៅតាមទំនាបដីសណ្ត ងាយនឹងរងគ្រោះដោយទឹកជោរជន់ឡើងលិចតាមឆ្នាំ,​​ ហើយកត្តាមួយទៀតគឺរងវិនាសកម្មដោយសង្រ្គាមនាសម័យកាលបន្តបន្ទាប់មក។ ចំពោះសំណង់ធ្ងន់គឺសំណង់ប្រាសាទដែលធ្វើអំពីឥដ្ឋនិងថ្ម ក្រៅពីប្រាសាទគោកព្រះធាតុ ដែលបានរៀបរាប់នៅអត្ថបទមុន ឃើញមាននៅប្រាសាទនៅតំបន់សំបូរព្រៃគុក​ក្នុងខេត្តកំពង់ធំ, ប្រាសាទបាយ៉ង់ក្នុងខេត្តតាកែវ ដែលសុទ្ធតែជាប្រាសាទនៅក្នុងសម័យចេនឡា។ នៅសម័យអង្គរ សត្វដែលត្រូវបានភ្ជាប់ទៅក្នុងរឿងទេវកថានេះ មានឃើញលេចឡើងច្បាស់នៅប្រាសាទបន្ទាយស្រី។ ហង្សនៅប្រាសាទបន្ទាយស្រីនេះ មានឆ្លាក់នៅហេាជាងផ្នែកខាងកេីតនៃបណ្ណាល័

សត្វហង្ស(Hamsa)​ មានឆ្លាក់នៅប្រាសាទតាំងពីពេលណា?

កក្ងានព្រៃ​ ដែលត្រូវបានគេហៅបានម្យ៉ាងទៀតថាជាហង្ស​ ជាប្រភេទបក្សីក្នុងពពួកសកុណជាតិ មានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែក្បាលមានសិរ ចំពុះរៀវស្រួចខាងចុងបន្តិច មានកមូលវែង ដែលស្លាបច្រើនតែមានសម្បុរសភ្លឺ ឬសម្បុរលឿង។ ដោយមកពីមានសត្វហង្សដែលខ្លះមានសម្បុរស្លាបពណ៌លឿងនេះហើយ ទើបក៏មានឈ្មោះផងដែរថា សុវណ្ណហង្ស។ សត្វហង្សនេះ ត្រូវបានបុព្វបុរសយើងយកមកឆ្លាក់ជាប់នឹងប្រាសាទតាំងពីនៅសម័យនគរភ្នំមកម្លេះ​ ជាតឹកតាងគឺឃើញមាននៅប្រាសាទគោកព្រះធាតុ​ នៅចង្កេះភ្នំហាន់ជ័យ​ប៉ែកខាងកើត ជិតច្រាងទន្លេមេគង្គ ប៉ែកខាងជើងទីរួមខេត្តកំពង់ចាម។ ប្រសាទគោកព្រះធាតុក្នុងឆ្នាំ ២០០០ គ.ស សត្វហង្សឆ្លាក់នៅផ្នែកខាងលើនៃក្បាលជញ្ជាំងប្រាសាទ អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖ ១. សត្វហង្ស​(Hamsa)​ មានឆ្លាក់នៅប្រាសាទតាំងពីពេលណា? ២. ប្រាសាទណាខ្លះដែលមានសត្វហង្ស? ៣. សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ ៤. ជំនឿដែលទាក់ទងនឹងសត្វហង្ស ៥. សត្វនាគ(Naga) និង ជំនឿ ៦. មករ (Makara)