Skip to main content

ទស្សនៈនិងមុខងារប្រាសាទ

ខខ្មែរយើង តាំងពីដើមរៀងមក ជាមួយនឹងជំនឿជីវចល ក៏មានជំនឿយ៉ាងខ្លាំងទៅលេីសាសនា។ ហេីយដេាយឥទ្ធិពលនៃសាសនានេះហើយ​ ដែលជាហេតុគេអាចជួយទុក្ខធុរៈគ្នា យកអាសាគ្នា ឬ ធ្វេីសង្រ្គាមប្រឆាំង កាប់សំលាប់គ្នាក៏មាន។ វិស័យស្ថាបត្យកម្មប្រាសាទ ដែលកកេីតមានឡេីងដើម្បីបំពេញ តម្រូវតាមសេចក្ដីត្រូវការ និងតាមរយៈនៃការជះឥទ្ធិពលនៃសាសនា ក៏ដូចជាសង្គមជីវភាពរស់នៅ បានឲ្យមានការវិវត្ដន៍ជាបន្តបន្ទាប់នូវរូបភាពប្រាសាទប្លែកៗ សន្សឹមៗតាមដំណេីរគំនិតរីកចំរេីនបែប ហិណ្ឌូនិយម។ មុខងារចំបងរបស់ប្រាសាទ មិនគ្រាន់តែជាកន្លែងទេវល័យ និងជាកន្លែងដែលក្រុមមនុស្សមកប្រមូលផ្ដុំ គ្នាធ្វេីសក្ការៈប៉ុណ្ណោះទេ ប៉ុន្ដែគឺដេីម្បីផ្ដល់នូវបរិវេណជួបជុំទទួលពត៌មានពីអាទិទេព និងជាកន្លែងដែលបុគ្គលណាម្នាក់ ត្រូវការជួបជាមួយ អំណាចតេជៈអាទិទេពទាំងនោះ។ ព្រះរាជាខ្មែរបានខិតខំសាងប្រាសាទដ៏ច្រេីនសន្ធឹកសន្ធាប់ ដេីម្បីផ្ដល់ជាទីកន្លែង អាទិទេព គង់នៅ និងមេីលថែរក្សាសង្គមជាតិ ឲ្យចំរុងចំរេីន ក៏ដូចជាប៉ងប្រាថ្នាទៅអនាគតជាតិ បានទៅកេីតនៅស្ថានទេវលេាក។ ស្របតាមទស្សនៈឥណ្ឌា ដែលគេនិយមគេារពភំ្នព្រះសុមេរុ ជាទីស្ថាននៃអាទិទេពមានព្រះរុទ្រៈ¹ ជាអាទិទេពដំបូង និងក្រេាយមកជាព្រះសិវៈ មានលិង្គជាតំណាង² ព្រមទាំងអាទិទេពជាច្រេីនផ្សេងៗទៀត ព្រះរាជាខ្មែរ បានសាងរូបលិង្គតំណាងព្រះឥសូរ ក្រេាមនាមព្រះមហេស្វរៈតំកល់ក្នុងប្រាសាទនៅទីទួលខ្ពស់ កណ្ដាល រាជធានី និងកំណត់ជា កន្លែងផ្ដល់សុខុមាលភាព³ ហេីយក៏មានទំនាក់ទំនងទៅនឹងពិធីទេវរាជផងដែរ។ ដូចនេះ ការសាងសង់ប្រាសាទ គឺដេីម្បីឧទិ្ទសថ្វាយអាទិទេព ឬទេវៈផ្សេងៗ និងក៏ដេីម្បីឧទិ្ទសថ្វាយបុព្វបុរសព្រះរាជា មាន មាតា បិតា រាជវង្សានុវង្ស ព្រះរាជគ្រូ វរជន ដែលជាអ្នករួមចំណែកការពារប្រឆាំងនឹងកំលាំងអវិជ្ជមាន ។

ព្រះសិវៈលិង្គ

មតិ