Skip to main content

Posts

Showing posts from February, 2018

រងស្បូវ

រងស្បូវជាឈ្មោះនៃធាតុស្ថាបត្យកម្មនៅផ្នែកដំបូល។ នោះគឺជាបន្ទះក្ដារនៅពីក្រោមចុងសំយាប មានតួនាទីបិទបាំងចុងផ្ទោងនិងផ្លាន រួមទាំងបង្កង់ដៃរណែងផងបើសិនជាមាន។ ជាមួយនឹងការបិទបាំងការពារចុងផ្ទោងឬចុងបង្កង់ឲ្យរួចផុតពីការសាចសាយភាយទទឹកទឹកភ្លៀង រងស្បូវនេះដែលក្រៅពីជាផ្ទៃលាត ក៏បំពេញនាទីជាកន្លែងរចនាតុបតែងលំអទៅតាមការនិយមចូលចិត្ត ឬទៅតាមធនធានម្ចាស់ផ្ទះ មានដូចជារចនាក្បាច់ត្របកឈូក, ក្បាច់កញ្ជ្រិល, ក្បាច់សារ៉ាយ, ក្បាច់កញ្ចាំង,... ជាដើម។ ទន្ទឹមនឹងនៅតាមផ្ទះអ្នកស្រុក ចំពោះសំណង់សាសនា ពិសេសនៅព្រះវិហារ រងស្បូវរឹតតែបំពេញនាទីសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណខ្មែរ។ បន្ទាររងស្បូវ អាស្រ័យទៅតាមទំហំឬកំរិតកម្ពស់នៃសំណង់ តែទោះជាយ៉ាងណាមានប្រវែងវាក៏ពុំមានលើសពីមួយចំអាមទៅពីរចំអាមឡើយ។ រងស្បូវខ្លះមានបន្ថែមពីលើខ្នង ដោយស៊ែមជាប់គ្នា និងទៅទល់អែបនឹងក្បឿង សំរាប់ទល់ទ្រចុងក្បឿង។ បន្ទះឈើនេះហៅថា រងឆាយ។ ចុងសំយាបដំបូល នៅពេលដែលមានដាក់រងស្បូវនេះ ពុំត្រូវបានប្រើទទឹកឡើយ។ នាពេលក្រោយមក ប្រហែលជាលំបាកក្នុងការបន្ថែមបន្ទះឈើរងឆាយដែលស៊ែមពីលើខ្នងរងស្បូវ ច្រើនតែឃើញគេយកឈើតែមួយបន្ទះដាក់ភ្ជិតអែបទៅដល់ក្រោមក្បឿងតែម្តង ហៅថារងស្បូវតែមួយម៉ាត់ រហូតដល់អ្នកស្រុកសព្វថ្ង