Skip to main content

Posts

Showing posts with the label ទេវកថា

សត្វគ្រុឌ (Garuda) និង ជំនឿ

គ្រុឌជាសត្វដែលមាននៅក្នុងរឿងទេវកថា នៅក្នុងសាសនាព្រាហ្មណ៍ ក៏ដូចជានៅក្នុងពុទ្ធនិយម។ តាមរឿងដែលមាននៅក្នុងមហាភារតៈ គ្រុឌគឺត្រូវជាកូនរបស់តាបស កស្សបៈ ដែលតាបសនេះមានភរិយាពីរនាក់ គឺឈ្មោះនាង កាឌ្រុ និងនាង វិនាតា។ នាងទាំងពីរនាក់ ទោះណាត្រូវជាបងប្អូនបង្កើតនឹងគ្នា តែតែងមានចិត្តច្រណែនគ្នាជានិច្ច។ ដោយពិបាកពេក តាបសជាប្តីបានអង្វរឲ្យភរិយាទាំងពីរផ្សងទៅតាមចិត្តដែលចង់ គាត់នឹងជួយឲ្យសំរេចដូចប្រាថ្នា។ នាងវិនាតា បានផ្សងឲ្យមានកូនប្រុសពីរដ៏មានកំលាំងខ្លាំងក្លា ឯនាងកាឌ្រុផ្សងឲ្យមានកូនជាពស់នាគ១០០០។ លុះដល់ពេលញាស់ ដោយស៊ុតរបស់នាងកាឌ្រុញាស់មុន បានដូចចិត្ត ធ្វើឲ្យនាងវិនាតា អត់ទ្រាំពុំបាន ក៏ប្រញ៉ាប់បំបែកស៊ុតខ្លួនឯងអស់មួយទៅ ហើយកើតបានសត្វមួយហោះទៅឆ្ងាយបាត់ និងលេចឡើងជាអរុណ អ្នកបររាជរថព្រះអាទិត្យ។ ប៉ុន្តែកូនទី២របស់នាងវិនាតា ញាស់តាមសម្រួលបានផ្តល់កំណើតជាគ្រុឌ បានជួយរំដោះម្តាយឲ្យរួចចាកពីការនៅបម្រើនាងកាឌ្រុ និងកូននាគដ៏ច្រើននោះ ដោយការថ្នូរហោះចេញទៅរកទឹកអម្រឹតពីព្រះឥន្ទ្រ មកឲ្យពួកនាគទាំងនោះ។ នៅពេលដែលកំពុងធ្វើកិច្ចពិធីផឹកទឹកអម្រឹតនោះ ព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញ តែបានកំពប់ទឹកខ្លះនៅលើស្មៅ។ ដោយហេតុនេះហើយបានជាពពួកពស់ ត្រូវព្រែកអណ្តាតជាពី...

មករ (Makara)

មករជាពាក្យសំស្រ្កឹត (Makara) សំដៅទៅលេីសត្វមួយប្រភេទរស់នៅក្នុងទឹកសមុទ្រ​​ ឬអារ័ក្សទឹក ដែលត្រូវបានហូរចូលមកស្រុកខ្មែរ តាមរយៈការទទួលឥទ្ធិពលពីឥណ្ឌា និងត្រូវបានថែរក្សាប្រេីប្រាស់ក្នុងសិល្បៈសំណង់សាសនាជាទូទៅ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ចម្លាក់សត្វមករ ដែលមានវ័យចំណាស់ជាងគេនោះ គឺមាននៅក្នុងតំបន់វាលទំនាបនៃអាណាចក្រនគរភ្នំ។ មករ ក្នុងសិល្បៈខ្មែរដំបូង មានខ្លួនធំក្បាលខ្លីក្រមុប ធ្មេញ និងចង្កូមស្ញាញគួរសម្បេីម ជាសត្វសំយេាគរវាង ក្រពេី និងដំរី ដេាយមានប្រម៉េាយលេីកឡើង, មានស្រកាពេញខ្លួន, កន្ទុយរមូរដូចកន្ទុយសត្វក្ងោកឈ្មោល និងជើងមានក្រញ៉ាំដូចក្រញ៉ាំជើងបក្សី។ ជនជាតិខ្មែរច្រើនហៅសំដៅទៅដល់ត្រីថ្ករ ហើយច្រើនតែនិយាយថាឆ្លាមមករ។ ទន្ទឹមនឹងនេះដែរ ត្រូវបានគេយកទៅដាក់នៅឈ្មោះខែមួយក្នុងចំណោមខែទាំង១២នៃឆ្នាំ ហៅមករៈ ឬមកររាសី ហើយប្រើប្រាស់រហូតដល់សព្វថ្ងៃ។ នោះគឺខែមករា ជាខែទី១នៃឆ្នាំតាមសូរ្យ គតិ។ សត្វមករដែលកេីត មានជាដំបូងចំពោះសំណង់ប្រាសាទគឺនៅសម័យកាលនៃរចនាបថថលា្លបរិវ័ត ឬក៏អាចមុននេះ ដេាយឃេីញមានរូប ចម្លាក់មករនេះ នៅតាមចម្លាក់ផ្សេងៗទៀតនៅក្នុងសម័យនគរភ្នំនេះដែរដូចជា តាមឯកសារប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យដឹងថា ផ្ទះអ្នកមានស្តុកស្តម្ភ ឬផ្ទះនាមុ...

ទស្សនៈនិងមុខងារប្រាសាទ

ខខ្មែរយើង តាំងពីដើមរៀងមក ជាមួយនឹងជំនឿជីវចល ក៏មានជំនឿយ៉ាងខ្លាំងទៅលេីសាសនា។ ហេីយដេាយឥទ្ធិពលនៃសាសនានេះហើយ​ ដែលជាហេតុគេអាចជួយទុក្ខធុរៈគ្នា យកអាសាគ្នា ឬ ធ្វេីសង្រ្គាមប្រឆាំង កាប់សំលាប់គ្នាក៏មាន។ វិស័យស្ថាបត្យកម្មប្រាសាទ ដែលកកេីតមានឡេីងដើម្បីបំពេញ តម្រូវតាមសេចក្ដីត្រូវការ និងតាមរយៈនៃការជះឥទ្ធិពលនៃសាសនា ក៏ដូចជាសង្គមជីវភាពរស់នៅ បានឲ្យមានការវិវត្ដន៍ជាបន្តបន្ទាប់នូវរូបភាពប្រាសាទប្លែកៗ សន្សឹមៗតាមដំណេីរគំនិតរីកចំរេីនបែប ហិណ្ឌូនិយម។ មុខងារចំបងរបស់ប្រាសាទ មិនគ្រាន់តែជាកន្លែងទេវល័យ និងជាកន្លែងដែលក្រុមមនុស្សមកប្រមូលផ្ដុំ គ្នាធ្វេីសក្ការៈប៉ុណ្ណោះទេ ប៉ុន្ដែគឺដេីម្បីផ្ដល់នូវបរិវេណជួបជុំទទួលពត៌មានពីអាទិទេព និងជាកន្លែងដែលបុគ្គលណាម្នាក់ ត្រូវការជួបជាមួយ អំណាចតេជៈអាទិទេពទាំងនោះ។ ព្រះរាជាខ្មែរបានខិតខំសាងប្រាសាទដ៏ច្រេីនសន្ធឹកសន្ធាប់ ដេីម្បីផ្ដល់ជាទីកន្លែង អាទិទេព គង់នៅ និងមេីលថែរក្សាសង្គមជាតិ ឲ្យចំរុងចំរេីន ក៏ដូចជាប៉ងប្រាថ្នាទៅអនាគតជាតិ បានទៅកេីតនៅស្ថានទេវលេាក។ ស្របតាមទស្សនៈឥណ្ឌា ដែលគេនិយមគេារពភំ្នព្រះសុមេរុ ជាទីស្ថាននៃអាទិទេពមានព្រះរុទ្រៈ¹ ជាអាទិទេពដំបូង និងក្រេាយមកជាព្រះសិវៈ មានលិង្គជាតំណាង² ព្រមទាំងអាទិទេព...

ជំនឿដែលទាក់ទងនឹងសត្វហង្ស

ហហង្ស ដែលស្ថិតនៅក្នុងពពួកបក្សីសកុណជាតិ ហេីរបានខ្ពស់ត្រដែត ឆ្លងកាត់ពីទីកន្លែងមួយ ទៅកន្លែងមួយទៀតដ៏សែនឆ្ងាយបាន ហើយចូលចិត្ដហេីរ និងចុះហែលទឹក រកចំណីក្នុងទឹក។ ពេលវាហែលទឹក កវាងេីបឡេីងមានរាងសមសង្ហារ មេីលទៅពេញចិត្ដគួរឲ្យចង់គយគន់។ វាច្រេីនកេីតមាននៅក្នុងប្រទេស ដែលមានអាកាសធាតុត្រជាក់ល្មម គឺជាប្រភេទសត្វព្រៃពុំមែនជា បសុសត្វទេ។ ដេីមឡេីយនៅស្រុកខ្មែរយេីង គេធ្លាប់ឃេីញហ្វូងហង្ស ដែលភាសាសាមញ្ញហៅថាក្ងានព្រៃនេះ ឃើញមានហេីរចុះមកលេងទឹកនៅតំបន់ឆ្នេរកំពង់សេាម។ ក្ងានព្រៃ ឬ ហង្ស ក្នុងរឿងទេវកថា ហង្សជាជំនិះរបស់ព្រះព្រហ្មហៅថាហង្សពាហៈ គឺមានសត្វក្ងានព្រៃ ៧ ពាក់អស្សាករណ៍ នាំរទេះព្រះព្រហ្ម។ ហេីយចំពោះព្រះរាជវាំងព្រះព្រហ្ម ត្រូវបានគេជឿជាក់ថានៅខាងជេីង ត្រេីយម្ខាងបឹង និងភ្នំកៃលាស់ ជាទីខ្ពស់ជាងគេបំផុត នៃកំពូលភ្នំមេរុ ដែលជាអ័ក្សនៃលេាក ធ្វេីឲ្យផែនដីមានលំនឹង និង តំណាងដេាយភាពរឹងបុឹងនៃការសមាធិរបស់ព្រះព្រហ្ម និងជាទីកន្លែងរបស់ព្រះព្រហ្មគង់សមាធិ ដែលអាចឲ្យមេីលឃេីញ ពិភពលេាកតាមរយៈការសមាធិនេះ។ នៅសតវត្សទី ៥ នៃគ្រិស្ដសករាជ កំណាព្យបុរាណរបស់ កាលីទស (គាលិដាសា) បានសរសេរថា៖ សត្វក្ងានព្រៃបានផ្លាស់ទ...

ប្រាសាទណាខ្លះដែលមានសត្វហង្ស?

តតាមការសង្កេត សត្វហង្សត្រូវបានឃើញមានឆ្លាក់នៅតាមប្រាសាទជាច្រើន តាំងពីចាប់ផ្តើមមានប្រាសាទសក្ការៈ។ យើងសូមមិននិយាយពីសំណង់ប្រាសាទដែលដំបូងឡើង ត្រូវបានសាងសង់អំពីឈើនោះទេ​ ព្រោះបណ្តាសំណង់ទាំងអស់នោះពុំបាននៅសេសសល់រហូតមកដល់សព្វថ្ងៃឡើយ។ មូលហេតុដែលពុំមាននៅគង់វង្សរហូតដល់សព្វថ្ងៃនេះ គឺដោយកាលនោះជាប្រភេទសំណង់ស្រាល គឺថ្វើអំពីឈើប្រក់ក្បឿង និងទទួលការបាត់បង់ដោយសារកត្តាច្រើនយ៉ាងមានជាអាទិ៍គឺ ដោយសំណង់ប្រាសាទអំពីឈើគឺពិតជានឹងត្រូវខូចពុកផុយទៅតាមពេលវេលា មិនអាចនៅយូរអង្វែងបានឡើយ, ប្រាសាទនៅសម័យនគរភ្នំ ឬហ្វូណន ដំបូងច្រើនសង់នៅតាមទំនាបដីសណ្ត ងាយនឹងរងគ្រោះដោយទឹកជោរជន់ឡើងលិចតាមឆ្នាំ,​​ ហើយកត្តាមួយទៀតគឺរងវិនាសកម្មដោយសង្រ្គាមនាសម័យកាលបន្តបន្ទាប់មក។ ចំពោះសំណង់ធ្ងន់គឺសំណង់ប្រាសាទដែលធ្វើអំពីឥដ្ឋនិងថ្ម ក្រៅពីប្រាសាទគោកព្រះធាតុ ដែលបានរៀបរាប់នៅអត្ថបទមុន ឃើញមាននៅប្រាសាទនៅតំបន់សំបូរព្រៃគុក​ក្នុងខេត្តកំពង់ធំ, ប្រាសាទបាយ៉ង់ក្នុងខេត្តតាកែវ ដែលសុទ្ធតែជាប្រាសាទនៅក្នុងសម័យចេនឡា។ នៅសម័យអង្គរ សត្វដែលត្រូវបានភ្ជាប់ទៅក្នុងរឿងទេវកថានេះ មានឃើញលេចឡើងច្បាស់នៅប្រាសាទបន្ទាយស្រី។ ហង្សនៅប្រាសាទបន្ទាយស្រីនេះ មានឆ្លាក់នៅហេាជាងផ្នែកខាងកេីតនៃបណ្ណាល័...

សត្វហង្ស(Hamsa)​ មានឆ្លាក់នៅប្រាសាទតាំងពីពេលណា?

កក្ងានព្រៃ​ ដែលត្រូវបានគេហៅបានម្យ៉ាងទៀតថាជាហង្ស​ ជាប្រភេទបក្សីក្នុងពពួកសកុណជាតិ មានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែក្បាលមានសិរ ចំពុះរៀវស្រួចខាងចុងបន្តិច មានកមូលវែង ដែលស្លាបច្រើនតែមានសម្បុរសភ្លឺ ឬសម្បុរលឿង។ ដោយមកពីមានសត្វហង្សដែលខ្លះមានសម្បុរស្លាបពណ៌លឿងនេះហើយ ទើបក៏មានឈ្មោះផងដែរថា សុវណ្ណហង្ស។ សត្វហង្សនេះ ត្រូវបានបុព្វបុរសយើងយកមកឆ្លាក់ជាប់នឹងប្រាសាទតាំងពីនៅសម័យនគរភ្នំមកម្លេះ​ ជាតឹកតាងគឺឃើញមាននៅប្រាសាទគោកព្រះធាតុ​ នៅចង្កេះភ្នំហាន់ជ័យ​ប៉ែកខាងកើត ជិតច្រាងទន្លេមេគង្គ ប៉ែកខាងជើងទីរួមខេត្តកំពង់ចាម។ ប្រសាទគោកព្រះធាតុក្នុងឆ្នាំ ២០០០ គ.ស សត្វហង្សឆ្លាក់នៅផ្នែកខាងលើនៃក្បាលជញ្ជាំងប្រាសាទ អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖ ១. សត្វហង្ស​(Hamsa)​ មានឆ្លាក់នៅប្រាសាទតាំងពីពេលណា? ២. ប្រាសាទណាខ្លះដែលមានសត្វហង្ស? ៣. សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ ៤. ជំនឿដែលទាក់ទងនឹងសត្វហង្ស ៥. សត្វនាគ(Naga) និង ជំនឿ ៦. មករ (Makara) ...