មករជាពាក្យសំស្រ្កឹត (Makara) សំដៅទៅលេីសត្វមួយប្រភេទរស់នៅក្នុងទឹកសមុទ្រ ឬអារ័ក្សទឹក ដែលត្រូវបានហូរចូលមកស្រុកខ្មែរ តាមរយៈការទទួលឥទ្ធិពលពីឥណ្ឌា និងត្រូវបានថែរក្សាប្រេីប្រាស់ក្នុងសិល្បៈសំណង់សាសនាជាទូទៅ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ចម្លាក់សត្វមករ ដែលមានវ័យចំណាស់ជាងគេនោះ គឺមាននៅក្នុងតំបន់វាលទំនាបនៃអាណាចក្រនគរភ្នំ។ មករ ក្នុងសិល្បៈខ្មែរដំបូង មានខ្លួនធំក្បាលខ្លីក្រមុប ធ្មេញ និងចង្កូមស្ញាញគួរសម្បេីម ជាសត្វសំយេាគរវាង ក្រពេី និងដំរី ដេាយមានប្រម៉េាយលេីកឡើង, មានស្រកាពេញខ្លួន, កន្ទុយរមូរដូចកន្ទុយសត្វក្ងោកឈ្មោល និងជើងមានក្រញ៉ាំដូចក្រញ៉ាំជើងបក្សី។ ជនជាតិខ្មែរច្រើនហៅសំដៅទៅដល់ត្រីថ្ករ ហើយច្រើនតែនិយាយថាឆ្លាមមករ។ ទន្ទឹមនឹងនេះដែរ ត្រូវបានគេយកទៅដាក់នៅឈ្មោះខែមួយក្នុងចំណោមខែទាំង១២នៃឆ្នាំ ហៅមករៈ ឬមកររាសី ហើយប្រើប្រាស់រហូតដល់សព្វថ្ងៃ។ នោះគឺខែមករា ជាខែទី១នៃឆ្នាំតាមសូរ្យ គតិ។ សត្វមករដែលកេីត មានជាដំបូងចំពោះសំណង់ប្រាសាទគឺនៅសម័យកាលនៃរចនាបថថលា្លបរិវ័ត ឬក៏អាចមុននេះ ដេាយឃេីញមានរូប ចម្លាក់មករនេះ នៅតាមចម្លាក់ផ្សេងៗទៀតនៅក្នុងសម័យនគរភ្នំនេះដែរដូចជា តាមឯកសារប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យដឹងថា ផ្ទះអ្នកមានស្តុកស្តម្ភ ឬផ្ទះនាមុ...
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture