Skip to main content

Posts

Showing posts with the label ព្រះធាតុតូច

មណ្ឌល (Mandala) ប្រាសាទខ្មែរ

ននៅក្នុងអត្ថន័យទូទៅមណ្ឌល គឺជាទីប្រជុំជន មានសណ្ឋានរាងជារង្វង់មូល អាចសំដៅទៅដល់តំបន់, ខេត្ត, ទីរួមខេត្តក៏បានដែរ។ អត្ថន័យឆ្ងាយពីនេះ គឺជាទម្រង់រចនាសម្ព័ន្ធនៃការទ្រទ្រង់ជីវិតរស់នៅ គឺជាដ្យាក្រាមលោកធាតុ បង្ហាញពីភាពទំនាក់ទំនងគ្នារហូតដល់អនន្តកម្ម គិតរួមទាំងរូបកាយ និងសតិអារម្មណ៍នៃបុគ្គលផង។ នៅក្នុងជំនឿបុរាណ មណ្ឌលត្រូវបានសំដៅទៅដល់ការនាំព្រលឹងវិញ្ញាណទៅដល់សេចក្តីស្ងប់សេចក្តីសុខ ដែលកើតដោយការសមាធិ។ នោះគឺជាការបង្កើតបាននូវទីកន្លែងគោរពបូជាមួយ គឺជាមណ្ឌលកម្មដ្ឋាន។ មណ្ឌលបែបសាសនាពុទ្ធនិយម មានរាងរង្វង់មូលដូចទៅនឹងទម្រង់នៃចេតីយ៍ ដែលបានប្រារព្វរៀបចំឡើងរបស់ពុទ្ធសាសនិក។ ចំពោះសំណង់ប្រាសាទនៃលទ្ធិព្រហ្មសាសនា  គឺជាការគិតគូរប្លង់នៃបរមត្ថវិជ្ជារបស់ប្រាសាទ។ ប្លង់មូលដ្ឋានរបស់ប្រាសាទហិណ្ឌូ បានសំដែងជារូបភាពធរណីមាត្រយ៉ាងស័ក្តិសិទ្ធិ នៅកន្លែងដែលប្រាសាទត្រូវសាងសង់។ នោះគឺជាមណ្ឌលដ៏ធំមួយ។ គំនូសនេះជាវិទ្យាសាស្ត្រមួយ ដែលមានគោលបំណងឆ្លុះបង្ហាញពីប្លង់បាតប្រាសាទ ទាក់ទងទៅដល់បណ្តាទិសសំខាន់នៃផែនដី ដែលជាទីកន្លែងនៃសត្វលោករស់នៅ ឬជាកន្លែងនៃបណ្តុំមនុស្ស និងឋានសូគ៌។ មណ្ឌល គឺជារូបភាពរង្វង់តំណាងសកលលោកនៃនិមិត្តរូបហិណ្ឌូនិយម និងពុទ្ធនិយម។ ចរ...