Skip to main content

Posts

Showing posts from March, 2018

រងឆាយ

រងឆាយ ជាឈ្មោះទព្វសម្ភារមួយនៅផ្នែកសំយាបនៃដំបូលផ្ទះ ហើយមានទីតាំងនៅខាងចុងនៃសំយាប។ តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត បានពន្យល់ថា រងឆាយ គឺជាបន្ទះឈើដែលដាក់ស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿង ត្រង់ទីបំផុតចុងសំយាប។ ផ្អែកទៅតាមអត្ថន័យនៅក្នុងវចនានុក្រមនេះ បានន័យថា មានរងស្បូវហើយបានមានរងឆាយ ព្រោះការវិវត្តន៍នៃផ្ទះគឺដំបូងឡើយ ជាទូទៅដំបូលផ្ទះត្រូវបានប្រកដោយស្បូវ និងត្រូវបានបាំងដោយក្តារមួយផ្ទាំងនៅពីក្រោមចុងសំយាបដំបូលស្បូវនេះ ដើម្បីទប់រងស្បូវកណ្ដប ដែលនៅក្រោមគេបំផុត ឲ្យនៅស្ថិតស្ថេរបានយូរ ហើយក៏ត្រូវបានហៅបន្ទះក្តារនេះថាជា រងស្បូវ។ ក្រោយមកអាស្រ័យនឹងភាពរីកចំរើននៃសង្គម ពេលដែលមនុស្សចេះយកដីដុតឲ្យកើតជាឥដ្ឋ ពិសេសគឺពេលដែលដូនតាយើងចេះធ្វើក្បឿងប្រកដំបូលផ្ទះ ពេលនោះត្រូវតែមានបន្ទះឈើទ្រចុងក្បឿងដែលត្រូវបានតម្រៀបនៅពីក្រោមគេបង្អស់។ ឈើនេះមិនគ្រាន់តែបំពេញនាទីទ្រចុងក្បឿងក្រោមគេបង្អស់នោះទេ ក៏បានជួយបិទបាំងចន្លោះប្រហោងចាប់ពីខ្នងរងស្បូវមកដល់បាតក្បឿងនេះដែរ។ តាមការពិនិត្យជាក់ស្តែងលើលំនៅដ្ឋានដែលមាននៅរវាងដើមសតវត្សទី២០មក យើងក៏ឃើញបន្ទះឈើរងឆាយ ពុំមានជាប់នឹងរងស្បូវដែរ គឺគេបានដាក់ពីលើផ្លាន ឬស៊ែមជាប់ពីក្រៅផ្លានតែម្តង។ ទាក់ទងដល់ទឹកភ្លៀងដែល