Skip to main content

Posts

Showing posts with the label អាទិទេព

ដំបូលប្រាសាទ "តំណថ្មដំបូល"

បប្រាសាទជាលំនៅស្ថានរបស់អាទិទេព។ ក្នុងគ្រាដំបូងនៅពេលដែលពុំទាន់ចេះសង់ប្រាសាទ គេតែងតែចោះជញ្ជាំងភ្នំ ឬ រកល្អាង ទីកន្លែងសមគួរសំរាប់ជាទីលំនៅព្រះអាទិទេព និងធ្វើការគោរពបូជា។ ជាបន្តបន្ទាប់មក កន្លែងសក្ការៈនេះក៏វិវត្តទៅតាមការរីកចំរើននៃគំនិតប្រាជ្ញារបស់មនុស្ស គឺឈានដល់សំណង់អំពីឈើ ឥដ្ឋ ថ្ម ហើយក៏ក្លាយជាជំរកដ៏រឹងមាំ និង សុខដុមរបស់ព្រះអាទិទេព។ ដំបូលជាផ្នែកពិសេសមួយ ដែលមិនគ្រាន់ត្រឹមតែជារនាំងបាំងម្លប់ប៉ុណ្ណោះទេ លើសពីនេះទៅទៀតគឺការពារទឹកភ្លៀងមិនឲ្យហូរស្រក់ចូលទៅក្នុងបាន។ សូមពិចារណាមើលថា ដុំថ្មនិមួយៗត្រូវបានតម្រៀបគ្នាតាមជួរខ្សែរដេក ហើយផ្ទៃបាតនៃដុំថ្មខាងលើនិងផ្ទៃលើនៃដុំថ្មខាងក្រោមប៉ះគ្នាក្នុងស្ថានភាពលំនឹងជាផ្ទៃដេករាបស្មើ ដើម្បីកុំឲ្យរអិលធ្លាក់ គឺខុសពីដំបូលផ្ទះធម្មតា ដែលត្រូវប្រក់នៅក្នុងជំរាលមុំមួយជាកំណត់ ជៀសវាងមិនឲ្យទឹកហូរចូលទៅផ្នែកខាងក្នុង។ ពិតប្រាកដថាដុំថ្មដំបូលមិនអាចតម្រៀបគ្នាឲ្យទ្រេតដូចក្បឿងឬដូចស្លឹកបាន តែក៏ពុំឃើញមានទឹកភ្លៀងហូរចូលទៅទទឹកផ្នែកខាងក្នុងដែរ ករណីនេះ តើបុព្វការីជនជាអ្នកសាងសង់ជំនាន់ដើម ពេលចាប់ផ្តើមមានប្រាសាទថ្មនោះ ត្រូវរៀបដូចម្ត៉េច? ពិតជាមិនគួរឲ្យជឿតែភស្តុតាងបានបង្ហាញឲ្យច្បាស់ថា បុព្វការីជន...

ឱម: ប្រភពនៃរូបសញ្ញាឱម

តតាមការស្រាវជ្រាវរកប្រភពដើមកំណើតនៃសញ្ញាឱមខ្មែរ ភស្ដុតាងដែលទទួលបានដំបូងគេ គឺឃើញមាននៅផ្នែកខាងបាតនៃរូបចម្លាក់និមិត្តរូបយោនីព្រះនាងឧម៉ាជាទម្រលិង្គព្រះឥសូរ ដែលជាវត្ថុសិល្បៈរកឃើញនៅអង្គរបុរី អតីតរាជធានីសម័យនគរភ្នំ ដូចមាននៅរូបភាពទី១ បង្ហាញខាងក្រោម។ ភស្ដុតាងមួយទៀត រូបសញ្ញាឱមត្រូវបានឃើញឆ្លាក់នៅក្នុងរណ្ដៅមួយ ក្នុងចំណោមរណ្តៅដទៃទៀត លើដុំថ្មរាងបួនជ្រុងស្មើ ដូចមាននៅក្នុងរូបភាពទី២ សំរាប់ផ្ទុកវត្ថុដ៏មានតំលៃ ដែលដុំថ្មនេះត្រូវបានទុកតម្កល់នៅក្នុងស្រទាប់ផ្កាឈូកនែកំពូលប្រាសាទ សំរាប់ជាដង្វាយថ្វាយព្រះអាទិទេព ពេលលោកយាងចុះមកសណ្ថិតក្នុងរូបសំណាកដែលបានដាក់សក្ការៈនៅកណ្ដាលប្រាសាទនោះ នៅនាសម័យអង្គរ។ ចំពោះរូបរាងសញ្ញាឱម នៅបន្ដមានទម្រង់ដូចដែលបានឃើញនៅសម័យនគរភ្នំដែរ។ ក្រៅពីនេះគេក៏ឃើញមានដែរនៅលើរូបចម្លាក់ព្រះបដិមា នាសម័យអង្គរនេះ។ សញ្ញាឱមទម្រង់នេះ ក៏នៅតែបន្ដប្រើប្រាស់រហូតដល់សព្វថ្ងៃ ពុំមានការផ្លាស់ប្ដូរឡើយ។ ដូចនេះសញ្ញាឱមខ្មែរយើង ដែលនៅក្នុងអក្សរសាស្ដ្រខ្មែរថា សញ្ញា "គោមូត្រ" ឬទឹកនោមគោ បានកើតមានតាំងតែពីសម័យនគរភ្នំ ឬអាចនឹងមានមុននេះមកម៉្លេះ បើតាមសិក្សាទៅលើឥទ្ធិពលនៃជំនឿ ឬលំហូរចូលនៃអារ្យ ធម៌ព្រហ្មញ្ញសាសនា។ ម៉្យាងផ្អែក...

មណ្ឌល (Mandala) ប្រាសាទខ្មែរ

ននៅក្នុងអត្ថន័យទូទៅមណ្ឌល គឺជាទីប្រជុំជន មានសណ្ឋានរាងជារង្វង់មូល អាចសំដៅទៅដល់តំបន់, ខេត្ត, ទីរួមខេត្តក៏បានដែរ។ អត្ថន័យឆ្ងាយពីនេះ គឺជាទម្រង់រចនាសម្ព័ន្ធនៃការទ្រទ្រង់ជីវិតរស់នៅ គឺជាដ្យាក្រាមលោកធាតុ បង្ហាញពីភាពទំនាក់ទំនងគ្នារហូតដល់អនន្តកម្ម គិតរួមទាំងរូបកាយ និងសតិអារម្មណ៍នៃបុគ្គលផង។ នៅក្នុងជំនឿបុរាណ មណ្ឌលត្រូវបានសំដៅទៅដល់ការនាំព្រលឹងវិញ្ញាណទៅដល់សេចក្តីស្ងប់សេចក្តីសុខ ដែលកើតដោយការសមាធិ។ នោះគឺជាការបង្កើតបាននូវទីកន្លែងគោរពបូជាមួយ គឺជាមណ្ឌលកម្មដ្ឋាន។ មណ្ឌលបែបសាសនាពុទ្ធនិយម មានរាងរង្វង់មូលដូចទៅនឹងទម្រង់នៃចេតីយ៍ ដែលបានប្រារព្វរៀបចំឡើងរបស់ពុទ្ធសាសនិក។ ចំពោះសំណង់ប្រាសាទនៃលទ្ធិព្រហ្មសាសនា  គឺជាការគិតគូរប្លង់នៃបរមត្ថវិជ្ជារបស់ប្រាសាទ។ ប្លង់មូលដ្ឋានរបស់ប្រាសាទហិណ្ឌូ បានសំដែងជារូបភាពធរណីមាត្រយ៉ាងស័ក្តិសិទ្ធិ នៅកន្លែងដែលប្រាសាទត្រូវសាងសង់។ នោះគឺជាមណ្ឌលដ៏ធំមួយ។ គំនូសនេះជាវិទ្យាសាស្ត្រមួយ ដែលមានគោលបំណងឆ្លុះបង្ហាញពីប្លង់បាតប្រាសាទ ទាក់ទងទៅដល់បណ្តាទិសសំខាន់នៃផែនដី ដែលជាទីកន្លែងនៃសត្វលោករស់នៅ ឬជាកន្លែងនៃបណ្តុំមនុស្ស និងឋានសូគ៌។ មណ្ឌល គឺជារូបភាពរង្វង់តំណាងសកលលោកនៃនិមិត្តរូបហិណ្ឌូនិយម និងពុទ្ធនិយម។ ចរ...

សត្វគ្រុឌ (Garuda) និង ជំនឿ

គ្រុឌជាសត្វដែលមាននៅក្នុងរឿងទេវកថា នៅក្នុងសាសនាព្រាហ្មណ៍ ក៏ដូចជានៅក្នុងពុទ្ធនិយម។ តាមរឿងដែលមាននៅក្នុងមហាភារតៈ គ្រុឌគឺត្រូវជាកូនរបស់តាបស កស្សបៈ ដែលតាបសនេះមានភរិយាពីរនាក់ គឺឈ្មោះនាង កាឌ្រុ និងនាង វិនាតា។ នាងទាំងពីរនាក់ ទោះណាត្រូវជាបងប្អូនបង្កើតនឹងគ្នា តែតែងមានចិត្តច្រណែនគ្នាជានិច្ច។ ដោយពិបាកពេក តាបសជាប្តីបានអង្វរឲ្យភរិយាទាំងពីរផ្សងទៅតាមចិត្តដែលចង់ គាត់នឹងជួយឲ្យសំរេចដូចប្រាថ្នា។ នាងវិនាតា បានផ្សងឲ្យមានកូនប្រុសពីរដ៏មានកំលាំងខ្លាំងក្លា ឯនាងកាឌ្រុផ្សងឲ្យមានកូនជាពស់នាគ១០០០។ លុះដល់ពេលញាស់ ដោយស៊ុតរបស់នាងកាឌ្រុញាស់មុន បានដូចចិត្ត ធ្វើឲ្យនាងវិនាតា អត់ទ្រាំពុំបាន ក៏ប្រញ៉ាប់បំបែកស៊ុតខ្លួនឯងអស់មួយទៅ ហើយកើតបានសត្វមួយហោះទៅឆ្ងាយបាត់ និងលេចឡើងជាអរុណ អ្នកបររាជរថព្រះអាទិត្យ។ ប៉ុន្តែកូនទី២របស់នាងវិនាតា ញាស់តាមសម្រួលបានផ្តល់កំណើតជាគ្រុឌ បានជួយរំដោះម្តាយឲ្យរួចចាកពីការនៅបម្រើនាងកាឌ្រុ និងកូននាគដ៏ច្រើននោះ ដោយការថ្នូរហោះចេញទៅរកទឹកអម្រឹតពីព្រះឥន្ទ្រ មកឲ្យពួកនាគទាំងនោះ។ នៅពេលដែលកំពុងធ្វើកិច្ចពិធីផឹកទឹកអម្រឹតនោះ ព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញ តែបានកំពប់ទឹកខ្លះនៅលើស្មៅ។ ដោយហេតុនេះហើយបានជាពពួកពស់ ត្រូវព្រែកអណ្តាតជាពី...

ការរៀបចំដើម្បីសាងសង់ប្រាសាទ

ចចំពោះការរៀបចំដើម្បីសាងសង់ប្រាសាទ ដំបូងត្រូវធ្វើការសិក្សាស្រាវជ្រាវចំពោះទីតាំងនោះនូវអត្ថន័យសំខាន់នៃក្បួនសាសនា និងត្រូវសញ្ជឹងគិត ចំពោះការដែលបានកាន់កាប់នៅពេលដំបូងឡើង តាំងពីភាពដែលកើត មានឥទ្ធិពលលើសពីធម្មតា និងភាពនៃតំណាងនូវមន្ដអាគមដ៏សក្ដិសិទ្ធិទាំងឡាយ។ នោះជាការពិនិត្យទៅលើស្ថានភាពដីជាដំបូង និងប្រភេទនៃដីនោះ ហើយនិងវត្ដមាននៃរុក្ខជាតិ ទាំងឡាយដែលកំពុងដុះលូតលាស់នៅទីនោះ ដែលកិច្ចការទាំងនេះ គឺត្រូវទាក់ទងទៅនឹងការចេះគន់គូរមើលដ៏ត្រឹមត្រូវរបស់អ្នកមានចំណេះចេះដឹងដ៏ច្បាស់លាស់ ប្រៀបប្រដូចទៅនឹងបុព្វជិត ។ ប្រសិនបើមានភាពសមស្របដល់ការសាងសង់ នោះ ការសំរេចនឹងត្រូវបានទទួលយក ហើយផ្ទៃដីនោះ នឹងត្រូវធ្វើរបង និងធ្វើការសំរិតសំរាំងបន្សុទ្ធឲ្យអស់នូវភាពសៅហ្មងទាំងឡាយ ដោយធ្វើការព្រាយបាចចំណី អាហារ ជូនទៅដល់ព្រលឹងនៃអ្ម្នកថែរក្សាទាំងឡាយ ដែលកំពុងរស់នៅទីស្ថាននោះ និងដាស់តឿន បង្គាប់ឲ្យចាកចេញ ដើម្បីនឹងសុំធ្វើការសាងសង់ប្រាសាទ និងក្នុងនាមអាទិទេពភាពដែលបំរុងនឹងមកថែរក្សាប្រាសាទនោះ។ ទីតាំងនោះបន្ទាប់មកត្រូវសំអាតឲ្យរាបស្មើ និងរាស់ភ្ជួរពង្រាប។ ទេពធិតានៃដីព្រះនាមប្រឹថពី និងព្រះម៉ែនៃទេពធិតានោះ បានផ្ដល់ជានិមិត្ដរូបនូវស្បូនក្នុងរូបរាងជាថូ ឬជាភាជន...

ផ្កាឈូក(Lotus) និងជំនឿ

ឈឈូក ជាពពួកជលជាតិមួយប្រភេទ ដែលមានដើមស្ពោតរឹង មានបន្លាជុំវិញផ្ទៃរបស់វា ស្លឹកវាធំកំប៉ាង អាចវេចខ្ចប់បាន, ផ្កាវាមានក្លិនក្រអូប ធ្វើជាគ្រឿងដង្វាយ, ក្រអៅ និងមើមដែលកប់នៅក្នុងភក់ អាចធ្វើជាអាហារបានច្រើនយ៉ាង, ឯផ្លែវាក៏យកធ្វើជាអាហារបានច្រើនប្រភេទដែរ ជួនក៏ជាឱសថព្យាបាលផង។ ផ្កាឈូកមានច្រើនពណ៌គឺ ស, ក្រហម, ផ្កាឈូក,….។ ជាទូទៅ ខ្មែរយើងកាច់យកទៅប្រើជាគ្រឿងដង្វាយមានតែពីរពណ៌ គឺផ្កាឈូកពណ៌ស និងផ្កាឈូកពណ៌ផ្កាឈូក។ ចំណុចពិសេសរបស់ឈូក គឺជាជលជាតិដែលមានប្រយោជន៍ត្រូវបានយកមកប្រើសឹងតែទាំងអស់។ លើសពីនេះទៅទៀត ទោះជាវាដុះនៅក្នុងភក់ជ្រាំ មានក្លិនមិនប្រសើរយ៉ាងណា ក៏ផ្ការបស់វាមានក្លិនក្រអូបសាយ និងមនុស្សសត្វទាំងឡាយស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ផ្នែកខាងសាសនា ក្នុងពុទ្ធប្រវត្ដិបានបញ្ជាក់ឲ្យដឹងថា ព្រះពុទ្ធអង្គក្រោយពីប្រសូត្របានត្រឹមតែមួយថ្ងៃ ព្រះអង្គបានយាងទៅមាត់ទន្លេ ដោយគ្រាន់តែបោះជំហាន ៧ ជំហ៊ានប៉ុណ្ណោះ ខណៈនោះភាពអស្ចារ្យមួយបានកើតឡើង គឺនៅក្រោមព្រះបាទរបស់ព្រះពុទ្ធអង្គដែលបានឈានទៅនោះ គេឃើញមានផ្កាឈូកទិព្វជានិមិត្ដរូបនៃភាពបរិសុទ្ធ ដ៏ថ្លៃថ្លាបំផុត បានទ្រព្រះកាយរបស់ព្រះអង្គកុំឲ្យប៉ះទៅនឹងដី ឬធូលី ។ ឯក្នុងជំនឿសាសនាហិណ្ឌូ ផ្កាឈូកក៏មានអត្ថន័យធ...

ការកំណត់ទីតាំងសាងសង់​ប្រាសាទ

គុហារវាងសតវត្សទី៤-ទី៥ នៅភ្នំដា សម័យនគរភ្នំ ភ្នំទាំងឡាយត្រូវគេចាត់ទុកជាកន្លែងស័ក្ដិសិទ្ធិ ហេីយស្ដេចតែងយាងឡេីងភ្នំ ដេីម្បីធ្វេីពិធីបួងសួងព្រះសិវៈ សុំសេចក្ដីរុងរឿងថ្កុំថ្កេីងព្រះរាជនគរ និង ប្រជារាស្ដ្រ។ លេីកំពូលភ្នំដា ក្នុងតំបន់នៃរាជធានីសម័យនគរភ្នំ​ មានតម្កល់ព្រះសិវៈលិង្គមួយឈ្មោះព្រះគិរិស ដែលជានិមិត្ដរូបព្រះសិវៈ ឬឥសូរ។ ទស្សនៈចំពោះភ្នំបែបនេះ ក៏ធ្លាប់កេីតមានតាំងតែពីសម័យបុរេប្រវត្ដិសាស្ដ្រមកម៉្លេះ ដោយពេលនោះជនជាតិខ្មែរ តែងតែចាត់ទុកថា ទីទួល ដំបូក ភ្នំ ជាទីកន្លែងដែលមានវត្ថុស័ក្ដសិទ្ធិ ជាទឹកដីដែលអារក្ស អ្នកតា ព្រលឹងវិញ្ញាណអាថ៌កំបាំងស្នាក់អាស្រ័យនៅ។ ជាក្រឹត្យក្រមធម្មជាតិ រវាងទីទួលខ្ពស់ និងទីទំនាប ខ្យល់បរិសុទ្ធត្រជាក់ល្អ ប្រកបដោយផាសុកភាពតែងមាននៅទីខ្ពស់ ហើយនរណាក៏ចង់បានទៅដល់និងសំរាកនៅទីនោះដែរ។ ដោយយល់ថា ទីនោះជាទីមនោរម្យបំផុត សមស្របនឹងភាពខ្ពស់ឧត្តុង្គឧត្តម នៃព្រះអាទិទេព ដែលមានឫទ្ធានុភាពខ្លាំងក្លា ជួយមនុស្សលោកនោះ គឺលោកត្រូវតែទទួលបានការគិតគូរយកចិត្តទុកដាក់ពីមនុស្ស រៀបចំទីតាំងសមស្របគង់នៅទីនោះ ទើបគេឃើញខ្មែរនាសម័យបុរាណ បានជីករូងភ្នំ ល្អាង គុហារ ឬស្ថាបនានូវប្រា...

ទស្សនៈនិងមុខងារប្រាសាទ

ខខ្មែរយើង តាំងពីដើមរៀងមក ជាមួយនឹងជំនឿជីវចល ក៏មានជំនឿយ៉ាងខ្លាំងទៅលេីសាសនា។ ហេីយដេាយឥទ្ធិពលនៃសាសនានេះហើយ​ ដែលជាហេតុគេអាចជួយទុក្ខធុរៈគ្នា យកអាសាគ្នា ឬ ធ្វេីសង្រ្គាមប្រឆាំង កាប់សំលាប់គ្នាក៏មាន។ វិស័យស្ថាបត្យកម្មប្រាសាទ ដែលកកេីតមានឡេីងដើម្បីបំពេញ តម្រូវតាមសេចក្ដីត្រូវការ និងតាមរយៈនៃការជះឥទ្ធិពលនៃសាសនា ក៏ដូចជាសង្គមជីវភាពរស់នៅ បានឲ្យមានការវិវត្ដន៍ជាបន្តបន្ទាប់នូវរូបភាពប្រាសាទប្លែកៗ សន្សឹមៗតាមដំណេីរគំនិតរីកចំរេីនបែប ហិណ្ឌូនិយម។ មុខងារចំបងរបស់ប្រាសាទ មិនគ្រាន់តែជាកន្លែងទេវល័យ និងជាកន្លែងដែលក្រុមមនុស្សមកប្រមូលផ្ដុំ គ្នាធ្វេីសក្ការៈប៉ុណ្ណោះទេ ប៉ុន្ដែគឺដេីម្បីផ្ដល់នូវបរិវេណជួបជុំទទួលពត៌មានពីអាទិទេព និងជាកន្លែងដែលបុគ្គលណាម្នាក់ ត្រូវការជួបជាមួយ អំណាចតេជៈអាទិទេពទាំងនោះ។ ព្រះរាជាខ្មែរបានខិតខំសាងប្រាសាទដ៏ច្រេីនសន្ធឹកសន្ធាប់ ដេីម្បីផ្ដល់ជាទីកន្លែង អាទិទេព គង់នៅ និងមេីលថែរក្សាសង្គមជាតិ ឲ្យចំរុងចំរេីន ក៏ដូចជាប៉ងប្រាថ្នាទៅអនាគតជាតិ បានទៅកេីតនៅស្ថានទេវលេាក។ ស្របតាមទស្សនៈឥណ្ឌា ដែលគេនិយមគេារពភំ្នព្រះសុមេរុ ជាទីស្ថាននៃអាទិទេពមានព្រះរុទ្រៈ¹ ជាអាទិទេពដំបូង និងក្រេាយមកជាព្រះសិវៈ មានលិង្គជាតំណាង² ព្រមទាំងអាទិទេព...

អ្វីទៅជាប្រាសាទ?

អអ្នកខ្លះបាននិយាយថាប្រាសាទជាកន្លែងគង់នៅរបស់ស្តេច... ជាការពិត ប្រាសាទជាទីកន្លែងសក្ការៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាសាទគឺទីកន្លែងដ៏ពិតជាក់លាក់ នៅលើទីតាំងមួយដ៏សមស្រប​ ទាំងខាងសាសនា ទាំងមានសោភណ័ភាព ដែលអាទិទេព អាចសម្លឹងឃើញពីលើមេឃ និងចុះមកឋានមនុស្សបានយ៉ាងឆាប់រហ័ស។ ប្រាសាទជារូបភាពបំព្រួញមួយដែលបង្រួមនូវរាល់និមិត្ដរូបទាំងឡាយ ហើយនៅក្នុងទម្រង់ពីបុរាណ គឺជាបង្គោល សសរលោកមួយ (The cosmic pillar) ដែលភ្ជាប់ពីឋានទេវតា និង ឋានមនុស្ស គឺជាអ័ក្ស ឬជន្ទល់នៃពិភពលោក​ដែលមានស្ថេរភាព​​​ ឬមាំមួនឋិតថេរមួយ ដែលតែងតែធ្វើឱ្យពិភពលោកកំពុងតែមានចលនា​ មានការផ្លាស់ប្ដូរវិវត្ដន៍(រូបភាពទី១)។​ បង្គោលបែបនេះ ហៅថាអក្ស័មុណ្ឌី​ (The Axis Mundi) ដែលគេឃើញមាននៅប្រទេសឥណ្ឌា​ក្នុងរជ្ជកាលព្រះបាទអសោក​ នៅសតវត្សទី៣មុនគ្រិស្តសករាជ។​ នៅស្រុកខ្មែរ​ កាលពីបុរាណកាល យើងក៏ឃើញមានបង្គោលថ្មជាច្រើនដែរ​(រូបភាពទី២) ដែលសព្វថ្ងៃនៅភាគខាងជើងប្រទេសឡាវ​ គឺជាបង្គោលដែលបុព្វការីជនខ្មែរបានសាងឡើងមុនការហូរចូលនៃឥទ្ធិពលវប្បធម៌ឥណ្ឌា។ រូបភាពទី១:​ បង្គោលលោកភ្ជាប់ពីស្ថានទេវលោក​មកស្ថានមនុស្យ​ នៅរជ្ជកាលព្រះបាទអសោក ...