Skip to main content

Posts

Showing posts with the label លំនៅដ្ឋាន

ដៃស្នា និង ដៃស្វា

នៅក្នុងគ្រឿងបង្គុំសំណង់អំពីឈើ ក្រៅពីទម្របន្ទុកឈរត្រង់ នៅមានទម្រទ្រេត។ ទម្រទ្រេតឬចន្ទល់ ដែលហៅថា”ដៃស្នា” មានផ្នែកខាងក្រោមមកប៉ះនឹងខ្សែបន្ទាត់ឈរ ហើយផ្នែកខាងលើទៅប៉ះនឹងខ្សែបន្ទាត់ដេក។ ជួនកាលដៃស្នានេះក៏ផ្គុំជាមួយនឹងដុំឈើពីរកំណាត់ ដែលមានទំហំប្រហាក់ប្រហែលនឹងដុំឈើជាចន្ទល់នេះ បង្កើតបានជាសំណុំគ្រឿងទម្រទល់ទប់មួយរាងត្រីកោណកែង ហើយដុំអង្កត់ឈរតែងតែមានប្រវែងស្មើឬវែងជាងដុំអង្កត់ដេក ធៀបទៅនឹងកន្លែងប៉ះគ្នានៃដៃស្នានេះ។ ជាទូទៅតួនាទីនៃដៃស្នានេះ គឺសំរាប់ទ្រចុងផ្ទោងសំយ៉ាបដំបូល(រូបភាពទី១)។ ក្នុងគោលបំណងឆ្នៃឲ្យមានសោភ័ណល្អមួយកំរិតថែមទៀត ឈើដៃស្នាត្រូវបានកែឲ្យមានរាងកោងចូលបន្តិច ហើយត្រូវបានគេឲ្យឈ្មោះថា”ដៃស្វា”(រូបភាពទី២)។ ប៉ុន្តែដោយឡែកនៅតំបន់ឧត្តុង្គ តាមការស្រាវជ្រាវនៅឆ្នាំ១៩៧០គ.ស អ្នកស្រុកនៅតែហៅដៃស្នាដដែល។ ការឆ្នៃឲ្យមានសោភ័ណភាពតាមបែបកោងចូលនេះ ធ្វើឲ្យឈើត្រូវចុះខ្សោយគុណភាពក្នុងការទល់ទប់ គេក៏ឆ្នៃបន្ថែមឈើមួយដុំទៀតដាក់ទល់នៅកន្លែងពាក់កណ្តាលនៃឈើដៃស្វានេះ ដើម្បីជួយពង្រឹងឲ្យរឹងមាំល្អឡើងវិញ(រូបភាពទី៣)។ ក្រោយមក ពេលដែលមានសំណង់ធ្វើអំពីថ្ម រីកច្រើនឡើងជំនួសឲ្យសំណង់ឈើ គេក៏ឃើញមានដៃស្នា និង ដៃស្វា ធ្វើអំពីបេតុង ទាំងអត់ឬមានចន្ទល់...

មករ នៅក្នុងសំណង់លំនៅដ្ឋាន

តាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថាលំនៅដ្ឋានអ្នកមាន ឬ សេដ្ឋី តាំងពីសម័យនគរភ្នំមក ធ្វើអំពីឈើប្រក់ក្បឿង និងមានការរចនាតុបតែងល្អដូចប្រាសាទអីចឹង។ នៅក្នុងនោះគេក៏បានបង្ហាញឲ្យដឹងថា នៅផ្នែកចុងខាងក្រោមនៃដងក្តារហោជាងផ្ទះ មានចម្លាក់ក្បាលសត្វមករ។ ការសិក្សាអំពីរូបរាងសត្វមករ ដែលមាននៅលើប្រាសាទ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យចេនឡា យើងបានឃើញមានរចនាតែនៅលើផ្តែរទ្វារ តែប៉ុណ្ណោះ។ សម័យអង្គរ ការឃើញមានរូបរាងក្បាលមករនៅផ្នែកខាងក្រោមនៃកណ្តាប់គែមហោជាងនេះ ជារូបភាពច្បាស់ គឺនៅប្រាសាទបាគង ក្នុងរចនាបថព្រះគោ។ នោះប្រហែលជាដោយសារនៅសម័យនគរភ្នំ និង សម័យចេនឡា ជាទូទៅប្រាសាទសុទ្ធសឹងធ្វើអំពីឥដ្ឋ រងការសឹករេចរឹល បានជាពិបាករករូបរាងក្បាលមករឲ្យឃើញថាមានភិនភាគយ៉ាងដូចម្តេចច្បាស់នៅឡើយ។ រហូតចូលមកដល់សម័យអង្គរ ពិសេសគឺសំណង់ប្រាសាទចាប់ផ្តើមសាងសង់អំពីថ្មភក់ ទើបអាចយល់រូបរាងក្បាលមកររចនានៅកណ្តាប់គែមខាងក្រោមនៃហោជាងនេះច្បាស់។ បើតាមឯកសារប្រវត្តិសាស្រ្ត និង ផ្អែកទៅលើរូបរាងក្បាលមករដែលបានឃើញនៅកណ្តាប់គែមខាងក្រោមនៃហោជាងប្រាសាទ បានបង្ហាញថាចម្លាក់មករនៅផ្នែកខាងក្រោមនៃដងក្តារលំនៅដ្ឋានអ្នកមាន ឬ នាម៉ឺន មន្រ្តីនាសម័យនគរភ្នំប្រហែលជាមិនខុសគ្នាប៉ុន្មានពីចម្លា...