Skip to main content

Posts

Showing posts from April, 2018

មករ នៅក្នុងសំណង់លំនៅដ្ឋាន

តាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថាលំនៅដ្ឋានអ្នកមាន ឬ សេដ្ឋី តាំងពីសម័យនគរភ្នំមក ធ្វើអំពីឈើប្រក់ក្បឿង និងមានការរចនាតុបតែងល្អដូចប្រាសាទអីចឹង។ នៅក្នុងនោះគេក៏បានបង្ហាញឲ្យដឹងថា នៅផ្នែកចុងខាងក្រោមនៃដងក្តារហោជាងផ្ទះ មានចម្លាក់ក្បាលសត្វមករ។ ការសិក្សាអំពីរូបរាងសត្វមករ ដែលមាននៅលើប្រាសាទ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យចេនឡា យើងបានឃើញមានរចនាតែនៅលើផ្តែរទ្វារ តែប៉ុណ្ណោះ។ សម័យអង្គរ ការឃើញមានរូបរាងក្បាលមករនៅផ្នែកខាងក្រោមនៃកណ្តាប់គែមហោជាងនេះ ជារូបភាពច្បាស់ គឺនៅប្រាសាទបាគង ក្នុងរចនាបថព្រះគោ។ នោះប្រហែលជាដោយសារនៅសម័យនគរភ្នំ និង សម័យចេនឡា ជាទូទៅប្រាសាទសុទ្ធសឹងធ្វើអំពីឥដ្ឋ រងការសឹករេចរឹល បានជាពិបាករករូបរាងក្បាលមករឲ្យឃើញថាមានភិនភាគយ៉ាងដូចម្តេចច្បាស់នៅឡើយ។ រហូតចូលមកដល់សម័យអង្គរ ពិសេសគឺសំណង់ប្រាសាទចាប់ផ្តើមសាងសង់អំពីថ្មភក់ ទើបអាចយល់រូបរាងក្បាលមកររចនានៅកណ្តាប់គែមខាងក្រោមនៃហោជាងនេះច្បាស់។ បើតាមឯកសារប្រវត្តិសាស្រ្ត និង ផ្អែកទៅលើរូបរាងក្បាលមករដែលបានឃើញនៅកណ្តាប់គែមខាងក្រោមនៃហោជាងប្រាសាទ បានបង្ហាញថាចម្លាក់មករនៅផ្នែកខាងក្រោមនៃដងក្តារលំនៅដ្ឋានអ្នកមាន ឬ នាម៉ឺន មន្រ្តីនាសម័យនគរភ្នំប្រហែលជាមិនខុសគ្នាប៉ុន្មានពីចម្លា