Skip to main content

Posts

Showing posts with the label ផ្លាន

រងឆាយ

រងឆាយ ជាឈ្មោះទព្វសម្ភារមួយនៅផ្នែកសំយាបនៃដំបូលផ្ទះ ហើយមានទីតាំងនៅខាងចុងនៃសំយាប។ តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត បានពន្យល់ថា រងឆាយ គឺជាបន្ទះឈើដែលដាក់ស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿង ត្រង់ទីបំផុតចុងសំយាប។ ផ្អែកទៅតាមអត្ថន័យនៅក្នុងវចនានុក្រមនេះ បានន័យថា មានរងស្បូវហើយបានមានរងឆាយ ព្រោះការវិវត្តន៍នៃផ្ទះគឺដំបូងឡើយ ជាទូទៅដំបូលផ្ទះត្រូវបានប្រកដោយស្បូវ និងត្រូវបានបាំងដោយក្តារមួយផ្ទាំងនៅពីក្រោមចុងសំយាបដំបូលស្បូវនេះ ដើម្បីទប់រងស្បូវកណ្ដប ដែលនៅក្រោមគេបំផុត ឲ្យនៅស្ថិតស្ថេរបានយូរ ហើយក៏ត្រូវបានហៅបន្ទះក្តារនេះថាជា រងស្បូវ។ ក្រោយមកអាស្រ័យនឹងភាពរីកចំរើននៃសង្គម ពេលដែលមនុស្សចេះយកដីដុតឲ្យកើតជាឥដ្ឋ ពិសេសគឺពេលដែលដូនតាយើងចេះធ្វើក្បឿងប្រកដំបូលផ្ទះ ពេលនោះត្រូវតែមានបន្ទះឈើទ្រចុងក្បឿងដែលត្រូវបានតម្រៀបនៅពីក្រោមគេបង្អស់។ ឈើនេះមិនគ្រាន់តែបំពេញនាទីទ្រចុងក្បឿងក្រោមគេបង្អស់នោះទេ ក៏បានជួយបិទបាំងចន្លោះប្រហោងចាប់ពីខ្នងរងស្បូវមកដល់បាតក្បឿងនេះដែរ។ តាមការពិនិត្យជាក់ស្តែងលើលំនៅដ្ឋានដែលមាននៅរវាងដើមសតវត្សទី២០មក យើងក៏ឃើញបន្ទះឈើរងឆាយ ពុំមានជាប់នឹងរងស្បូវដែរ គឺគេបានដាក់ពីលើផ្លាន ឬស៊ែមជាប់ពីក្រៅផ្លានតែម្តង។ ទាក់ទងដល់ទឹកភ្លៀងដែល...

រងស្បូវ

រងស្បូវជាឈ្មោះនៃធាតុស្ថាបត្យកម្មនៅផ្នែកដំបូល។ នោះគឺជាបន្ទះក្ដារនៅពីក្រោមចុងសំយាប មានតួនាទីបិទបាំងចុងផ្ទោងនិងផ្លាន រួមទាំងបង្កង់ដៃរណែងផងបើសិនជាមាន។ ជាមួយនឹងការបិទបាំងការពារចុងផ្ទោងឬចុងបង្កង់ឲ្យរួចផុតពីការសាចសាយភាយទទឹកទឹកភ្លៀង រងស្បូវនេះដែលក្រៅពីជាផ្ទៃលាត ក៏បំពេញនាទីជាកន្លែងរចនាតុបតែងលំអទៅតាមការនិយមចូលចិត្ត ឬទៅតាមធនធានម្ចាស់ផ្ទះ មានដូចជារចនាក្បាច់ត្របកឈូក, ក្បាច់កញ្ជ្រិល, ក្បាច់សារ៉ាយ, ក្បាច់កញ្ចាំង,... ជាដើម។ ទន្ទឹមនឹងនៅតាមផ្ទះអ្នកស្រុក ចំពោះសំណង់សាសនា ពិសេសនៅព្រះវិហារ រងស្បូវរឹតតែបំពេញនាទីសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណខ្មែរ។ បន្ទាររងស្បូវ អាស្រ័យទៅតាមទំហំឬកំរិតកម្ពស់នៃសំណង់ តែទោះជាយ៉ាងណាមានប្រវែងវាក៏ពុំមានលើសពីមួយចំអាមទៅពីរចំអាមឡើយ។ រងស្បូវខ្លះមានបន្ថែមពីលើខ្នង ដោយស៊ែមជាប់គ្នា និងទៅទល់អែបនឹងក្បឿង សំរាប់ទល់ទ្រចុងក្បឿង។ បន្ទះឈើនេះហៅថា រងឆាយ។ ចុងសំយាបដំបូល នៅពេលដែលមានដាក់រងស្បូវនេះ ពុំត្រូវបានប្រើទទឹកឡើយ។ នាពេលក្រោយមក ប្រហែលជាលំបាកក្នុងការបន្ថែមបន្ទះឈើរងឆាយដែលស៊ែមពីលើខ្នងរងស្បូវ ច្រើនតែឃើញគេយកឈើតែមួយបន្ទះដាក់ភ្ជិតអែបទៅដល់ក្រោមក្បឿងតែម្តង ហៅថារងស្បូវតែមួយម៉ាត់ រហូតដល់អ្នកស្រុកសព្វថ្ង...