Skip to main content

Posts

Showing posts with the label ផ្ទះឈើ

តើក្របផ្ទះជាអ្វី?

តាមនិយមន័យទូទៅ ក្របគឺជាធាតុនៃសំណុំវត្ថុឬរបស់អ្វីមួយ ដែលត្រូវបានហ៊ុមព័ទ្ធពីក្រៅគេបង្អស់ ហើយមាននាទីពង្រឺងការពារផ្នែកឬផ្ទៃខាងក្នុង ដូចជាក្របសៀវភៅ, ក្របសាស្រ្តា, ជាដើម។ ចំពោះសំណង់អគារឬលំនៅដ្ឋានដែលធ្វើអំពីឈើ មានធាតុគ្រឿងបង្គុំសំណង់មួយហៅថាក្រប។ ឈើដែលយកមកធ្វើក្របនេះ មានទោលនិងបន្ទារប៉ុនគ្នានឹងឈើរតឬឈើធ្នឹមដែរ តែក៏ជួនកាលមុខបន្ទារវាស្តើងជាងបន្តិច។ ឈើនេះ ត្រូវបានដាក់ផ្តេកក្រវាត់ព័ទ្ធជុំវិញសសរក្រៅ តាមទីតាំងពីរកន្លែង៖ - ក្របដែលនៅផ្នែកខាងលើ ពីក្រោមផ្ទោង ដែលជាទូទៅមានតួនាទីទ្រផ្ទោងតែម្តង ហៅថា ក្របលើ - ក្របដែលនៅផ្នែកខាងក្រោម ពីលើរត ឬប្រផាត់បាំងរតបន្តិច ហៅថា ក្របក្រោម តួនាទីក្រប ក្រៅពីជាកណ្តាប់គ្រឿងឆ្អឹង ឬគ្រឿងបង្គុំផ្ទះឈើ គឺបានរួមចំណែកការពារនូវដំណើររួមចូល ឬ រីកចេញ នៃជួរបង្គោលសសរនិមួយៗ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឈើក្របនេះវាក៏បំពេញនាទីជាធាតុស្ថាបត្យកម្មផងដែរ។ ឈើក្របក្រោមជារបាំងបិទបាំងរនូតនិងរនាប ដែលជួនក៏មានក្តារជញ្ជាំងបាំងពីក្រៅទៀត(រូបភាពទី១) ជួនក៏ក្តារជញ្ជាំងត្រូវបានតម្រឹមរត់ជួរគ្នាពីលើឈើក្របនេះ(រូបភាពទី២)។ ឯឈើក្របលើ ដែលធម្មតាត្រូវមានផ្ទោងគងពីលើ(រូបភាពទី៣) ជួនក៏ពុំបានទ្រផ្ទោងដែរ គឺគ្រាន់តែ...

ដៃស្នា និង ដៃស្វា

នៅក្នុងគ្រឿងបង្គុំសំណង់អំពីឈើ ក្រៅពីទម្របន្ទុកឈរត្រង់ នៅមានទម្រទ្រេត។ ទម្រទ្រេតឬចន្ទល់ ដែលហៅថា”ដៃស្នា” មានផ្នែកខាងក្រោមមកប៉ះនឹងខ្សែបន្ទាត់ឈរ ហើយផ្នែកខាងលើទៅប៉ះនឹងខ្សែបន្ទាត់ដេក។ ជួនកាលដៃស្នានេះក៏ផ្គុំជាមួយនឹងដុំឈើពីរកំណាត់ ដែលមានទំហំប្រហាក់ប្រហែលនឹងដុំឈើជាចន្ទល់នេះ បង្កើតបានជាសំណុំគ្រឿងទម្រទល់ទប់មួយរាងត្រីកោណកែង ហើយដុំអង្កត់ឈរតែងតែមានប្រវែងស្មើឬវែងជាងដុំអង្កត់ដេក ធៀបទៅនឹងកន្លែងប៉ះគ្នានៃដៃស្នានេះ។ ជាទូទៅតួនាទីនៃដៃស្នានេះ គឺសំរាប់ទ្រចុងផ្ទោងសំយ៉ាបដំបូល(រូបភាពទី១)។ ក្នុងគោលបំណងឆ្នៃឲ្យមានសោភ័ណល្អមួយកំរិតថែមទៀត ឈើដៃស្នាត្រូវបានកែឲ្យមានរាងកោងចូលបន្តិច ហើយត្រូវបានគេឲ្យឈ្មោះថា”ដៃស្វា”(រូបភាពទី២)។ ប៉ុន្តែដោយឡែកនៅតំបន់ឧត្តុង្គ តាមការស្រាវជ្រាវនៅឆ្នាំ១៩៧០គ.ស អ្នកស្រុកនៅតែហៅដៃស្នាដដែល។ ការឆ្នៃឲ្យមានសោភ័ណភាពតាមបែបកោងចូលនេះ ធ្វើឲ្យឈើត្រូវចុះខ្សោយគុណភាពក្នុងការទល់ទប់ គេក៏ឆ្នៃបន្ថែមឈើមួយដុំទៀតដាក់ទល់នៅកន្លែងពាក់កណ្តាលនៃឈើដៃស្វានេះ ដើម្បីជួយពង្រឹងឲ្យរឹងមាំល្អឡើងវិញ(រូបភាពទី៣)។ ក្រោយមក ពេលដែលមានសំណង់ធ្វើអំពីថ្ម រីកច្រើនឡើងជំនួសឲ្យសំណង់ឈើ គេក៏ឃើញមានដៃស្នា និង ដៃស្វា ធ្វើអំពីបេតុង ទាំងអត់ឬមានចន្ទល់...

ក្ដារបែននៅក្នុងសំណង់លំនៅដ្ឋាន

នៅក្នុងលំនៅដ្ឋានខ្មែរ មានពាក្យមួយហៅថាក្ដារបែន។ តើអ្វីទៅជាក្ដារបែន? មានទីតាំងនៅកន្លែងណា? និងមានតួនាទីជាអ្វី? ក្ដារបែន ជាបន្ទះឈើមួយផ្ទាំងដែលគេដាក់នៅត្រង់មាត់ទ្វារ ឬត្រង់មាត់ជណ្ដើរផ្ទះ។ ក្ដារនេះគ្របសង្កត់ពីលើកម្រាលឬរនាប។ ការធ្វើបែបនេះ ម្យ៉ាងដើម្បីគ្របពីលើភាពរលកនៃរនាប ឲ្យមានភាពងាយស្រួលក្នុងការដើរពីលើ និងម្យ៉ាងទៀត គឺត្រូវលើកកំពស់ឡើងឲ្យបានរាបស្មើ ឬប្រហាក់ប្រហែលគ្នានឹងក្របផ្ទះ ដែលក្រវ៉ាត់ពីក្រៅសសរ ឬអែបនឹងគ្រោងក្រោមនៃទ្វារក្នុងករណីទ្វារមានគ្រោងក្រោម ដើម្បីជួយសម្រួលក្នុងការដើរកន្លង និងងាយស្រួលក្នុងការអង្គុយលេង។ ទៅតាមលក្ខខ័ណ្ឌនៃទីកន្លែង ក្តារបែននេះត្រូវបានលុបជ្រុងរបស់វានៅកន្លែងដែលអាចនឹងដើរជំពប់ជើង។ ចំពោះទ្វារផ្ទះជំនាន់ដើម ដែលពុំទាន់មានត្រចៀកទ្វារប្រើប្រាស់ដូចសព្វថ្ងៃ គឺដើម្បីបិទបើកឲ្យសន្លឹកទ្វារវិលបាននោះ មេទ្វារម្ខាងៗនៃសន្លឹកទ្វារនីមួយៗដែលនៅផ្នែកខាងស៊ុមទ្វារនោះ ត្រូវបានធ្វើឲ្យវែងលើសទៅលើ និងលូតទៅក្រោម។ ទន្ទឹមនឹងលុបជ្រុងឲ្យវាកោងមូល ហើយផ្នែកដែលលើសនេះក៏ត្រូវឲ្យមានរាងមូលផងដែរ ងាយស្រួលដល់ការបង្វិល។ ករណីនេះ ក្ដារបែនកាន់តែមានតួនាទីសំខាន់ធ្វើជារណ្ដៅឲ្យជន្លួញមេទ្វារនេះបង្វិលបាន។ ជាមួយគ្នាដែរ ដោយការមា...

អ្វីទៅហៅថារត ?

រត ជាឈ្មោះមួយនៃគ្រឿងបង្គុំ ក្នុងការតម្លើងសំណង់លំនៅដ្ឋាន កាលពីជំនាន់ដើម។​ ជាទូទៅ ផ្ទះឈើរបស់ខ្មែរយើង ត្រូវបានតម្លើង ដោយដុំកំណាត់ឈើបញ្ឈរ និងផ្តេក ប្រទាក់គ្នាពីក្រោមទៅលើ។ លើកលែងតែឈើដែលត្រូវគ្របបង្កើតជាដំបូលប៉ុណ្ណោះ ដែលត្រូវបានតម្លើងជាបញ្ចិត ឬផ្អៀងទៅតាមមុំនៃជំរាលដំបូល ដែលចង់បាន។ ផ្ទះរបស់ខ្មែរមានលក្ខណៈពិសេសគឺខ្ពស់ផុតពីដី។ ដូច្នេះ សសរមានតួនាទីសំខាន់ ក្នុងការបញ្ឈរតួផ្ទះ ឲ្យឡើងខ្ពស់ផុតពីដី។ ឈើសសរទាំងអស់ ដែលត្រូវដាំបញ្ឈរកប់ក្នុងដី ឬដាំពីលើជើងតាង ត្រូវបានឈរត្រង់ឡើងដោយការផ្គុំគ្នាជាមួយនឹងឈើផ្តេក។ ឈើផ្តេកទាំងនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងសសរ ដែលបានចោះទំលុះរត់ជួរគ្នា និងរឹតបន្តឹងដោយស្នៀតស៊កពីក្រោម និងកន្លាស់ឈើខ្ទាស់ភ្ជាប់ទៅនឹងសសរ។ សសរផ្ទះចាប់ពីពីរជួរទៅ ឈើផ្តេកដែលនៅក្រោមគេ គឺជាឈើដែលត្រូវរត់តាមបណ្តោយផ្ទះ។ តាមតួនាទីនៃឈើនេះ ប្រជារាស្ត្រអ្នកស្រុកទន្លេ ហៅថា ឈន អ្នកស្រុកខ្លះហៅថាហៅថា រតបណ្តោយ។ ឈើផ្តេកទទឹង ដែលដាក់ស៊កបញ្ចូលតាមរន្ធសសរទទឹងផ្ទះ គងពីលើឈើនេះ ដោយមានមុខកាត់ប៉ុនគ្នានឹងឈើដំបូងនេះដែរ ក៏ត្រូវបានបំពេញតួនាទីសំខាន់ជាមួយនឹងឈើផ្តេកសណ្តូកមុននេះ សំរាប់ឲ្យសសរបំពេញលក្ខខ័ណ្ឌឈរបានត្រង់។ តាមតួនាទី ឈើនេះមានឈ្មោះថ...