Skip to main content

Posts

Showing posts with the label ប្រាសាទអំពីឈើ

ប្រាសាទណាខ្លះដែលមានសត្វហង្ស?

តតាមការសង្កេត សត្វហង្សត្រូវបានឃើញមានឆ្លាក់នៅតាមប្រាសាទជាច្រើន តាំងពីចាប់ផ្តើមមានប្រាសាទសក្ការៈ។ យើងសូមមិននិយាយពីសំណង់ប្រាសាទដែលដំបូងឡើង ត្រូវបានសាងសង់អំពីឈើនោះទេ​ ព្រោះបណ្តាសំណង់ទាំងអស់នោះពុំបាននៅសេសសល់រហូតមកដល់សព្វថ្ងៃឡើយ។ មូលហេតុដែលពុំមាននៅគង់វង្សរហូតដល់សព្វថ្ងៃនេះ គឺដោយកាលនោះជាប្រភេទសំណង់ស្រាល គឺថ្វើអំពីឈើប្រក់ក្បឿង និងទទួលការបាត់បង់ដោយសារកត្តាច្រើនយ៉ាងមានជាអាទិ៍គឺ ដោយសំណង់ប្រាសាទអំពីឈើគឺពិតជានឹងត្រូវខូចពុកផុយទៅតាមពេលវេលា មិនអាចនៅយូរអង្វែងបានឡើយ, ប្រាសាទនៅសម័យនគរភ្នំ ឬហ្វូណន ដំបូងច្រើនសង់នៅតាមទំនាបដីសណ្ត ងាយនឹងរងគ្រោះដោយទឹកជោរជន់ឡើងលិចតាមឆ្នាំ,​​ ហើយកត្តាមួយទៀតគឺរងវិនាសកម្មដោយសង្រ្គាមនាសម័យកាលបន្តបន្ទាប់មក។ ចំពោះសំណង់ធ្ងន់គឺសំណង់ប្រាសាទដែលធ្វើអំពីឥដ្ឋនិងថ្ម ក្រៅពីប្រាសាទគោកព្រះធាតុ ដែលបានរៀបរាប់នៅអត្ថបទមុន ឃើញមាននៅប្រាសាទនៅតំបន់សំបូរព្រៃគុក​ក្នុងខេត្តកំពង់ធំ, ប្រាសាទបាយ៉ង់ក្នុងខេត្តតាកែវ ដែលសុទ្ធតែជាប្រាសាទនៅក្នុងសម័យចេនឡា។ នៅសម័យអង្គរ សត្វដែលត្រូវបានភ្ជាប់ទៅក្នុងរឿងទេវកថានេះ មានឃើញលេចឡើងច្បាស់នៅប្រាសាទបន្ទាយស្រី។ ហង្សនៅប្រាសាទបន្ទាយស្រីនេះ មានឆ្លាក់នៅហេាជាងផ្នែកខាងកេីតនៃបណ្ណាល័...