Skip to main content

Posts

Showing posts with the label នាគ

មករ នៅក្នុងសំណង់លំនៅដ្ឋាន

តាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថាលំនៅដ្ឋានអ្នកមាន ឬ សេដ្ឋី តាំងពីសម័យនគរភ្នំមក ធ្វើអំពីឈើប្រក់ក្បឿង និងមានការរចនាតុបតែងល្អដូចប្រាសាទអីចឹង។ នៅក្នុងនោះគេក៏បានបង្ហាញឲ្យដឹងថា នៅផ្នែកចុងខាងក្រោមនៃដងក្តារហោជាងផ្ទះ មានចម្លាក់ក្បាលសត្វមករ។ ការសិក្សាអំពីរូបរាងសត្វមករ ដែលមាននៅលើប្រាសាទ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យចេនឡា យើងបានឃើញមានរចនាតែនៅលើផ្តែរទ្វារ តែប៉ុណ្ណោះ។ សម័យអង្គរ ការឃើញមានរូបរាងក្បាលមករនៅផ្នែកខាងក្រោមនៃកណ្តាប់គែមហោជាងនេះ ជារូបភាពច្បាស់ គឺនៅប្រាសាទបាគង ក្នុងរចនាបថព្រះគោ។ នោះប្រហែលជាដោយសារនៅសម័យនគរភ្នំ និង សម័យចេនឡា ជាទូទៅប្រាសាទសុទ្ធសឹងធ្វើអំពីឥដ្ឋ រងការសឹករេចរឹល បានជាពិបាករករូបរាងក្បាលមករឲ្យឃើញថាមានភិនភាគយ៉ាងដូចម្តេចច្បាស់នៅឡើយ។ រហូតចូលមកដល់សម័យអង្គរ ពិសេសគឺសំណង់ប្រាសាទចាប់ផ្តើមសាងសង់អំពីថ្មភក់ ទើបអាចយល់រូបរាងក្បាលមកររចនានៅកណ្តាប់គែមខាងក្រោមនៃហោជាងនេះច្បាស់។ បើតាមឯកសារប្រវត្តិសាស្រ្ត និង ផ្អែកទៅលើរូបរាងក្បាលមករដែលបានឃើញនៅកណ្តាប់គែមខាងក្រោមនៃហោជាងប្រាសាទ បានបង្ហាញថាចម្លាក់មករនៅផ្នែកខាងក្រោមនៃដងក្តារលំនៅដ្ឋានអ្នកមាន ឬ នាម៉ឺន មន្រ្តីនាសម័យនគរភ្នំប្រហែលជាមិនខុសគ្នាប៉ុន្មានពីចម្លា...

សត្វគ្រុឌ (Garuda) និង ជំនឿ

គ្រុឌជាសត្វដែលមាននៅក្នុងរឿងទេវកថា នៅក្នុងសាសនាព្រាហ្មណ៍ ក៏ដូចជានៅក្នុងពុទ្ធនិយម។ តាមរឿងដែលមាននៅក្នុងមហាភារតៈ គ្រុឌគឺត្រូវជាកូនរបស់តាបស កស្សបៈ ដែលតាបសនេះមានភរិយាពីរនាក់ គឺឈ្មោះនាង កាឌ្រុ និងនាង វិនាតា។ នាងទាំងពីរនាក់ ទោះណាត្រូវជាបងប្អូនបង្កើតនឹងគ្នា តែតែងមានចិត្តច្រណែនគ្នាជានិច្ច។ ដោយពិបាកពេក តាបសជាប្តីបានអង្វរឲ្យភរិយាទាំងពីរផ្សងទៅតាមចិត្តដែលចង់ គាត់នឹងជួយឲ្យសំរេចដូចប្រាថ្នា។ នាងវិនាតា បានផ្សងឲ្យមានកូនប្រុសពីរដ៏មានកំលាំងខ្លាំងក្លា ឯនាងកាឌ្រុផ្សងឲ្យមានកូនជាពស់នាគ១០០០។ លុះដល់ពេលញាស់ ដោយស៊ុតរបស់នាងកាឌ្រុញាស់មុន បានដូចចិត្ត ធ្វើឲ្យនាងវិនាតា អត់ទ្រាំពុំបាន ក៏ប្រញ៉ាប់បំបែកស៊ុតខ្លួនឯងអស់មួយទៅ ហើយកើតបានសត្វមួយហោះទៅឆ្ងាយបាត់ និងលេចឡើងជាអរុណ អ្នកបររាជរថព្រះអាទិត្យ។ ប៉ុន្តែកូនទី២របស់នាងវិនាតា ញាស់តាមសម្រួលបានផ្តល់កំណើតជាគ្រុឌ បានជួយរំដោះម្តាយឲ្យរួចចាកពីការនៅបម្រើនាងកាឌ្រុ និងកូននាគដ៏ច្រើននោះ ដោយការថ្នូរហោះចេញទៅរកទឹកអម្រឹតពីព្រះឥន្ទ្រ មកឲ្យពួកនាគទាំងនោះ។ នៅពេលដែលកំពុងធ្វើកិច្ចពិធីផឹកទឹកអម្រឹតនោះ ព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញ តែបានកំពប់ទឹកខ្លះនៅលើស្មៅ។ ដោយហេតុនេះហើយបានជាពពួកពស់ ត្រូវព្រែកអណ្តាតជាពី...

មករ (Makara)

មករជាពាក្យសំស្រ្កឹត (Makara) សំដៅទៅលេីសត្វមួយប្រភេទរស់នៅក្នុងទឹកសមុទ្រ​​ ឬអារ័ក្សទឹក ដែលត្រូវបានហូរចូលមកស្រុកខ្មែរ តាមរយៈការទទួលឥទ្ធិពលពីឥណ្ឌា និងត្រូវបានថែរក្សាប្រេីប្រាស់ក្នុងសិល្បៈសំណង់សាសនាជាទូទៅ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ចម្លាក់សត្វមករ ដែលមានវ័យចំណាស់ជាងគេនោះ គឺមាននៅក្នុងតំបន់វាលទំនាបនៃអាណាចក្រនគរភ្នំ។ មករ ក្នុងសិល្បៈខ្មែរដំបូង មានខ្លួនធំក្បាលខ្លីក្រមុប ធ្មេញ និងចង្កូមស្ញាញគួរសម្បេីម ជាសត្វសំយេាគរវាង ក្រពេី និងដំរី ដេាយមានប្រម៉េាយលេីកឡើង, មានស្រកាពេញខ្លួន, កន្ទុយរមូរដូចកន្ទុយសត្វក្ងោកឈ្មោល និងជើងមានក្រញ៉ាំដូចក្រញ៉ាំជើងបក្សី។ ជនជាតិខ្មែរច្រើនហៅសំដៅទៅដល់ត្រីថ្ករ ហើយច្រើនតែនិយាយថាឆ្លាមមករ។ ទន្ទឹមនឹងនេះដែរ ត្រូវបានគេយកទៅដាក់នៅឈ្មោះខែមួយក្នុងចំណោមខែទាំង១២នៃឆ្នាំ ហៅមករៈ ឬមកររាសី ហើយប្រើប្រាស់រហូតដល់សព្វថ្ងៃ។ នោះគឺខែមករា ជាខែទី១នៃឆ្នាំតាមសូរ្យ គតិ។ សត្វមករដែលកេីត មានជាដំបូងចំពោះសំណង់ប្រាសាទគឺនៅសម័យកាលនៃរចនាបថថលា្លបរិវ័ត ឬក៏អាចមុននេះ ដេាយឃេីញមានរូប ចម្លាក់មករនេះ នៅតាមចម្លាក់ផ្សេងៗទៀតនៅក្នុងសម័យនគរភ្នំនេះដែរដូចជា តាមឯកសារប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យដឹងថា ផ្ទះអ្នកមានស្តុកស្តម្ភ ឬផ្ទះនាមុ...

សត្វនាគ(Naga) និង ជំនឿ

ននាគ (Naga) ជាសត្វមួយដែលត្រូវបានខ្មែរបុច្ចប្បន្ន ដាក់សំណួរសួរថា តើមានមែនឬយ៉ាងណា?​ តាមរូបសំណាក រូបចម្លាក់ដែលបានឆ្លាក់ជាប់នឹងឧបករណ៍ប្រើប្រាស់ ឬក៏ឆ្លាក់ជាប់នឹងប្រាសាទបុរាណ គឺសត្វនាគ មានរូបរាងប្រហែលនឹងសត្វពស់ ខុសគ្នាតែក្បាល និងទំហំ។​ ដូចគ្នាដែរសត្វពស់ តាំងពីបុរាណមកក៏គេមានឃើញឆ្លាក់នៅលើវត្ថុសិល្បៈបុរាណនានានៅអូរកែវ និង នៅអង្គរបុរី ដូចជាចិញ្ចៀន និងក្បាច់ក្បូរមួយ ដែលជាលក្ខណៈនៃសិល្បៈរបស់ខ្មែរដេីម។ នៅក្នុងដំណើរឆ្នាំទាំង១២ ក៏មានឆ្នាំជាឈ្មោះសត្វនាគដែរ។ ដូច្នេះតើសត្វនាគនេះ មានមែនឬអត់?​ នៅក្នុងឆ្នាំទាំង១២នេះ សត្វទាំង១១គឺជាសត្វពិតៗ មានរហូតដល់សព្វថ្ងៃ ដែលជាហេតុធ្វើឲ្យពិចារណាថា តើអាចទេដែលក្នុងសត្វតំណាងឲ្យឆ្នាំទាំង១២ សត្វចំនួន១១ ជាសត្វពិត ហើយសត្វមួយទៀតមិនមានពិត។​ មួយវិញទៀត ក្នុងក្បួនហោរា គេបានគិតទៅដល់ដំណើររបៀបរស់នៅរបស់សត្វនិមួយៗ បើសត្វនាគមិនមានពិត តើធ្វើម្ត៉េចគេនឹងអាចដឹងពីរបៀបរស់នៅ? ហើយយ៉ាងដូចម្ត៉េចបានជានៅពេលដែលគេនិយាយអំពីនាគ តែងតែទាក់ទងទៅនឹងទឹក? ជាការពិតណាស់ វប្បធម៌ខ្មែរបុរាណ មិនបានបែងចែកឲដាច់ស្រឡះពីគ្នា រវាងនិមិត្ដរូបរបស់ពស់ និង នាគទេ ដោយចាត់ទុកថាជា ទេព្ដា ពីព្រោះវាមានការបែងភាគ ឬនិមិត្ដរូបរបស់អាទិទ...