Skip to main content

Posts

Showing posts from 2018

អភិរក្ស និង អភិវឌ្ឍន៍: សិក្សាសំណង់សម័យបារាំង (Conservation and Development: Case Study of French Colonial Building)

 ស្តីអំពីការធ្វើឲ្យប្រសើរឡើងនូវលំនៅដ្ឋានសម៍យបារាំងមួយកន្លែង នៅជ្រោយចង្វារ ដោយដូរពីលំនៅដ្ឋានមកជាកន្លែងរកសុីបែបទំនើបតម្រូវតាមសេដ្ឋកិច្ចទីផ្សារ រក្សាបានតម្លៃអត្តសញ្ញាណ។

តើក្របផ្ទះជាអ្វី?

តាមនិយមន័យទូទៅ ក្របគឺជាធាតុនៃសំណុំវត្ថុឬរបស់អ្វីមួយ ដែលត្រូវបានហ៊ុមព័ទ្ធពីក្រៅគេបង្អស់ ហើយមាននាទីពង្រឺងការពារផ្នែកឬផ្ទៃខាងក្នុង ដូចជាក្របសៀវភៅ, ក្របសាស្រ្តា, ជាដើម។ ចំពោះសំណង់អគារឬលំនៅដ្ឋានដែលធ្វើអំពីឈើ មានធាតុគ្រឿងបង្គុំសំណង់មួយហៅថាក្រប។ ឈើដែលយកមកធ្វើក្របនេះ មានទោលនិងបន្ទារប៉ុនគ្នានឹងឈើរតឬឈើធ្នឹមដែរ តែក៏ជួនកាលមុខបន្ទារវាស្តើងជាងបន្តិច។ ឈើនេះ ត្រូវបានដាក់ផ្តេកក្រវាត់ព័ទ្ធជុំវិញសសរក្រៅ តាមទីតាំងពីរកន្លែង៖ - ក្របដែលនៅផ្នែកខាងលើ ពីក្រោមផ្ទោង ដែលជាទូទៅមានតួនាទីទ្រផ្ទោងតែម្តង ហៅថា ក្របលើ - ក្របដែលនៅផ្នែកខាងក្រោម ពីលើរត ឬប្រផាត់បាំងរតបន្តិច ហៅថា ក្របក្រោម តួនាទីក្រប ក្រៅពីជាកណ្តាប់គ្រឿងឆ្អឹង ឬគ្រឿងបង្គុំផ្ទះឈើ គឺបានរួមចំណែកការពារនូវដំណើររួមចូល ឬ រីកចេញ នៃជួរបង្គោលសសរនិមួយៗ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឈើក្របនេះវាក៏បំពេញនាទីជាធាតុស្ថាបត្យកម្មផងដែរ។ ឈើក្របក្រោមជារបាំងបិទបាំងរនូតនិងរនាប ដែលជួនក៏មានក្តារជញ្ជាំងបាំងពីក្រៅទៀត(រូបភាពទី១) ជួនក៏ក្តារជញ្ជាំងត្រូវបានតម្រឹមរត់ជួរគ្នាពីលើឈើក្របនេះ(រូបភាពទី២)។ ឯឈើក្របលើ ដែលធម្មតាត្រូវមានផ្ទោងគងពីលើ(រូបភាពទី៣) ជួនក៏ពុំបានទ្រផ្ទោងដែរ គឺគ្រាន់តែ

ដៃស្នា និង ដៃស្វា

នៅក្នុងគ្រឿងបង្គុំសំណង់អំពីឈើ ក្រៅពីទម្របន្ទុកឈរត្រង់ នៅមានទម្រទ្រេត។ ទម្រទ្រេតឬចន្ទល់ ដែលហៅថា”ដៃស្នា” មានផ្នែកខាងក្រោមមកប៉ះនឹងខ្សែបន្ទាត់ឈរ ហើយផ្នែកខាងលើទៅប៉ះនឹងខ្សែបន្ទាត់ដេក។ ជួនកាលដៃស្នានេះក៏ផ្គុំជាមួយនឹងដុំឈើពីរកំណាត់ ដែលមានទំហំប្រហាក់ប្រហែលនឹងដុំឈើជាចន្ទល់នេះ បង្កើតបានជាសំណុំគ្រឿងទម្រទល់ទប់មួយរាងត្រីកោណកែង ហើយដុំអង្កត់ឈរតែងតែមានប្រវែងស្មើឬវែងជាងដុំអង្កត់ដេក ធៀបទៅនឹងកន្លែងប៉ះគ្នានៃដៃស្នានេះ។ ជាទូទៅតួនាទីនៃដៃស្នានេះ គឺសំរាប់ទ្រចុងផ្ទោងសំយ៉ាបដំបូល(រូបភាពទី១)។ ក្នុងគោលបំណងឆ្នៃឲ្យមានសោភ័ណល្អមួយកំរិតថែមទៀត ឈើដៃស្នាត្រូវបានកែឲ្យមានរាងកោងចូលបន្តិច ហើយត្រូវបានគេឲ្យឈ្មោះថា”ដៃស្វា”(រូបភាពទី២)។ ប៉ុន្តែដោយឡែកនៅតំបន់ឧត្តុង្គ តាមការស្រាវជ្រាវនៅឆ្នាំ១៩៧០គ.ស អ្នកស្រុកនៅតែហៅដៃស្នាដដែល។ ការឆ្នៃឲ្យមានសោភ័ណភាពតាមបែបកោងចូលនេះ ធ្វើឲ្យឈើត្រូវចុះខ្សោយគុណភាពក្នុងការទល់ទប់ គេក៏ឆ្នៃបន្ថែមឈើមួយដុំទៀតដាក់ទល់នៅកន្លែងពាក់កណ្តាលនៃឈើដៃស្វានេះ ដើម្បីជួយពង្រឹងឲ្យរឹងមាំល្អឡើងវិញ(រូបភាពទី៣)។ ក្រោយមក ពេលដែលមានសំណង់ធ្វើអំពីថ្ម រីកច្រើនឡើងជំនួសឲ្យសំណង់ឈើ គេក៏ឃើញមានដៃស្នា និង ដៃស្វា ធ្វើអំពីបេតុង ទាំងអត់ឬមានចន្ទល់

ក្ដារបែននៅក្នុងសំណង់លំនៅដ្ឋាន

នៅក្នុងលំនៅដ្ឋានខ្មែរ មានពាក្យមួយហៅថាក្ដារបែន។ តើអ្វីទៅជាក្ដារបែន? មានទីតាំងនៅកន្លែងណា? និងមានតួនាទីជាអ្វី? ក្ដារបែន ជាបន្ទះឈើមួយផ្ទាំងដែលគេដាក់នៅត្រង់មាត់ទ្វារ ឬត្រង់មាត់ជណ្ដើរផ្ទះ។ ក្ដារនេះគ្របសង្កត់ពីលើកម្រាលឬរនាប។ ការធ្វើបែបនេះ ម្យ៉ាងដើម្បីគ្របពីលើភាពរលកនៃរនាប ឲ្យមានភាពងាយស្រួលក្នុងការដើរពីលើ និងម្យ៉ាងទៀត គឺត្រូវលើកកំពស់ឡើងឲ្យបានរាបស្មើ ឬប្រហាក់ប្រហែលគ្នានឹងក្របផ្ទះ ដែលក្រវ៉ាត់ពីក្រៅសសរ ឬអែបនឹងគ្រោងក្រោមនៃទ្វារក្នុងករណីទ្វារមានគ្រោងក្រោម ដើម្បីជួយសម្រួលក្នុងការដើរកន្លង និងងាយស្រួលក្នុងការអង្គុយលេង។ ទៅតាមលក្ខខ័ណ្ឌនៃទីកន្លែង ក្តារបែននេះត្រូវបានលុបជ្រុងរបស់វានៅកន្លែងដែលអាចនឹងដើរជំពប់ជើង។ ចំពោះទ្វារផ្ទះជំនាន់ដើម ដែលពុំទាន់មានត្រចៀកទ្វារប្រើប្រាស់ដូចសព្វថ្ងៃ គឺដើម្បីបិទបើកឲ្យសន្លឹកទ្វារវិលបាននោះ មេទ្វារម្ខាងៗនៃសន្លឹកទ្វារនីមួយៗដែលនៅផ្នែកខាងស៊ុមទ្វារនោះ ត្រូវបានធ្វើឲ្យវែងលើសទៅលើ និងលូតទៅក្រោម។ ទន្ទឹមនឹងលុបជ្រុងឲ្យវាកោងមូល ហើយផ្នែកដែលលើសនេះក៏ត្រូវឲ្យមានរាងមូលផងដែរ ងាយស្រួលដល់ការបង្វិល។ ករណីនេះ ក្ដារបែនកាន់តែមានតួនាទីសំខាន់ធ្វើជារណ្ដៅឲ្យជន្លួញមេទ្វារនេះបង្វិលបាន។ ជាមួយគ្នាដែរ ដោយការមា

មករ នៅក្នុងសំណង់លំនៅដ្ឋាន

តាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថាលំនៅដ្ឋានអ្នកមាន ឬ សេដ្ឋី តាំងពីសម័យនគរភ្នំមក ធ្វើអំពីឈើប្រក់ក្បឿង និងមានការរចនាតុបតែងល្អដូចប្រាសាទអីចឹង។ នៅក្នុងនោះគេក៏បានបង្ហាញឲ្យដឹងថា នៅផ្នែកចុងខាងក្រោមនៃដងក្តារហោជាងផ្ទះ មានចម្លាក់ក្បាលសត្វមករ។ ការសិក្សាអំពីរូបរាងសត្វមករ ដែលមាននៅលើប្រាសាទ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យចេនឡា យើងបានឃើញមានរចនាតែនៅលើផ្តែរទ្វារ តែប៉ុណ្ណោះ។ សម័យអង្គរ ការឃើញមានរូបរាងក្បាលមករនៅផ្នែកខាងក្រោមនៃកណ្តាប់គែមហោជាងនេះ ជារូបភាពច្បាស់ គឺនៅប្រាសាទបាគង ក្នុងរចនាបថព្រះគោ។ នោះប្រហែលជាដោយសារនៅសម័យនគរភ្នំ និង សម័យចេនឡា ជាទូទៅប្រាសាទសុទ្ធសឹងធ្វើអំពីឥដ្ឋ រងការសឹករេចរឹល បានជាពិបាករករូបរាងក្បាលមករឲ្យឃើញថាមានភិនភាគយ៉ាងដូចម្តេចច្បាស់នៅឡើយ។ រហូតចូលមកដល់សម័យអង្គរ ពិសេសគឺសំណង់ប្រាសាទចាប់ផ្តើមសាងសង់អំពីថ្មភក់ ទើបអាចយល់រូបរាងក្បាលមកររចនានៅកណ្តាប់គែមខាងក្រោមនៃហោជាងនេះច្បាស់។ បើតាមឯកសារប្រវត្តិសាស្រ្ត និង ផ្អែកទៅលើរូបរាងក្បាលមករដែលបានឃើញនៅកណ្តាប់គែមខាងក្រោមនៃហោជាងប្រាសាទ បានបង្ហាញថាចម្លាក់មករនៅផ្នែកខាងក្រោមនៃដងក្តារលំនៅដ្ឋានអ្នកមាន ឬ នាម៉ឺន មន្រ្តីនាសម័យនគរភ្នំប្រហែលជាមិនខុសគ្នាប៉ុន្មានពីចម្លា

រងឆាយ

រងឆាយ ជាឈ្មោះទព្វសម្ភារមួយនៅផ្នែកសំយាបនៃដំបូលផ្ទះ ហើយមានទីតាំងនៅខាងចុងនៃសំយាប។ តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត បានពន្យល់ថា រងឆាយ គឺជាបន្ទះឈើដែលដាក់ស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿង ត្រង់ទីបំផុតចុងសំយាប។ ផ្អែកទៅតាមអត្ថន័យនៅក្នុងវចនានុក្រមនេះ បានន័យថា មានរងស្បូវហើយបានមានរងឆាយ ព្រោះការវិវត្តន៍នៃផ្ទះគឺដំបូងឡើយ ជាទូទៅដំបូលផ្ទះត្រូវបានប្រកដោយស្បូវ និងត្រូវបានបាំងដោយក្តារមួយផ្ទាំងនៅពីក្រោមចុងសំយាបដំបូលស្បូវនេះ ដើម្បីទប់រងស្បូវកណ្ដប ដែលនៅក្រោមគេបំផុត ឲ្យនៅស្ថិតស្ថេរបានយូរ ហើយក៏ត្រូវបានហៅបន្ទះក្តារនេះថាជា រងស្បូវ។ ក្រោយមកអាស្រ័យនឹងភាពរីកចំរើននៃសង្គម ពេលដែលមនុស្សចេះយកដីដុតឲ្យកើតជាឥដ្ឋ ពិសេសគឺពេលដែលដូនតាយើងចេះធ្វើក្បឿងប្រកដំបូលផ្ទះ ពេលនោះត្រូវតែមានបន្ទះឈើទ្រចុងក្បឿងដែលត្រូវបានតម្រៀបនៅពីក្រោមគេបង្អស់។ ឈើនេះមិនគ្រាន់តែបំពេញនាទីទ្រចុងក្បឿងក្រោមគេបង្អស់នោះទេ ក៏បានជួយបិទបាំងចន្លោះប្រហោងចាប់ពីខ្នងរងស្បូវមកដល់បាតក្បឿងនេះដែរ។ តាមការពិនិត្យជាក់ស្តែងលើលំនៅដ្ឋានដែលមាននៅរវាងដើមសតវត្សទី២០មក យើងក៏ឃើញបន្ទះឈើរងឆាយ ពុំមានជាប់នឹងរងស្បូវដែរ គឺគេបានដាក់ពីលើផ្លាន ឬស៊ែមជាប់ពីក្រៅផ្លានតែម្តង។ ទាក់ទងដល់ទឹកភ្លៀងដែល

រងស្បូវ

រងស្បូវជាឈ្មោះនៃធាតុស្ថាបត្យកម្មនៅផ្នែកដំបូល។ នោះគឺជាបន្ទះក្ដារនៅពីក្រោមចុងសំយាប មានតួនាទីបិទបាំងចុងផ្ទោងនិងផ្លាន រួមទាំងបង្កង់ដៃរណែងផងបើសិនជាមាន។ ជាមួយនឹងការបិទបាំងការពារចុងផ្ទោងឬចុងបង្កង់ឲ្យរួចផុតពីការសាចសាយភាយទទឹកទឹកភ្លៀង រងស្បូវនេះដែលក្រៅពីជាផ្ទៃលាត ក៏បំពេញនាទីជាកន្លែងរចនាតុបតែងលំអទៅតាមការនិយមចូលចិត្ត ឬទៅតាមធនធានម្ចាស់ផ្ទះ មានដូចជារចនាក្បាច់ត្របកឈូក, ក្បាច់កញ្ជ្រិល, ក្បាច់សារ៉ាយ, ក្បាច់កញ្ចាំង,... ជាដើម។ ទន្ទឹមនឹងនៅតាមផ្ទះអ្នកស្រុក ចំពោះសំណង់សាសនា ពិសេសនៅព្រះវិហារ រងស្បូវរឹតតែបំពេញនាទីសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណខ្មែរ។ បន្ទាររងស្បូវ អាស្រ័យទៅតាមទំហំឬកំរិតកម្ពស់នៃសំណង់ តែទោះជាយ៉ាងណាមានប្រវែងវាក៏ពុំមានលើសពីមួយចំអាមទៅពីរចំអាមឡើយ។ រងស្បូវខ្លះមានបន្ថែមពីលើខ្នង ដោយស៊ែមជាប់គ្នា និងទៅទល់អែបនឹងក្បឿង សំរាប់ទល់ទ្រចុងក្បឿង។ បន្ទះឈើនេះហៅថា រងឆាយ។ ចុងសំយាបដំបូល នៅពេលដែលមានដាក់រងស្បូវនេះ ពុំត្រូវបានប្រើទទឹកឡើយ។ នាពេលក្រោយមក ប្រហែលជាលំបាកក្នុងការបន្ថែមបន្ទះឈើរងឆាយដែលស៊ែមពីលើខ្នងរងស្បូវ ច្រើនតែឃើញគេយកឈើតែមួយបន្ទះដាក់ភ្ជិតអែបទៅដល់ក្រោមក្បឿងតែម្តង ហៅថារងស្បូវតែមួយម៉ាត់ រហូតដល់អ្នកស្រុកសព្វថ្ង

ឱម: ទស្សនៈនៃឱមខ្មែរ

ឱមដែលត្រូវបានប្រើបញ្ចេញសូរស័ព្ទដល់ការឧទ្ទិសរំលឹកទៅដល់ព្រះអាទិទេពធំទាំងបីនៅក្នុងលទ្ធិព្រហ្មញ្ញសាសនា និងរំលឹកទៅដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឍ ចំពោះផ្នែកពុទ្ធនិយម មានគំនូសខ្សែរូបរាងដូចនៅក្នុងរូបភាពទី១ ដែលបានបង្ហាញនៅក្នុងអត្ថបទ <ឱម: អំណាចឱមនៅក្នុងសាសនា>។ ផ្អែកតាមរូបភាពទី១នេះ សញ្ញាឱមប្រៀបបានដូចជាខ្សែកោងមួយពត់ទៅពត់មកៗ និងកាន់តែរួមតូចទៅៗ ទៅដល់ចំណុចតូចមួយដ៏សែនឆ្ងាយ ហាក់បីដូចជាចង់បង្ហាញថា សត្វលោកទាំងឡាយនិងធម្មជាតិនៅក្នុងលោកយើងនេះ មានជីវិតក្នុងវាលវដ្ដសង្សារ ដូចជាដំណើរខ្សែកោងនេះ វាគ្មាននៅនឹងស្ងៀម ឬវិលជួបចំណុចដដែលទេ គឺតែងវិវត្ដន៍ទៅជារៀងរហូត ដល់ចំណុចសូន្យ អរូប។ បើយើងបម្លែងជាខ្សែធរណីមាត្រដូចនៅក្នុងរូបភាពទី៥ នោះខ្សែកោងមូលបិទជិតជាលោកទាំងមូល ខ្សែបន្ទាត់ដេក បានន័យថាជាស្ដ្រីភេទ ហើយខ្សែបន្ទាត់ឈរត្រង់ បានន័យថាជា បុរសភេទ ហើយចំពោះរូបសញ្ញាឱមទាំងមូលបានឱ្យអត្ថន័យថា នៅលើលោកយើងនេះ មានតែភេទពីរគឺ បុរស និងស្ដ្រី ឬ្ញញីនិងឈ្មោល ដែលមានសកម្មភាព សហការ ពឹងផ្អែកគ្នាបំពេញឲ្យគ្នាទៅវិញទៅមក បង្កើតបានជាអង្គឯកភាពតែមួយ និងធ្វើឱ្យពិភពលោកចំរុងចំរើនឡើង។ ក្នុងអត្ថន័យដឹកនាំរូបសញ្ញាឱមរបស់ខ្មែរបានបង្ហាញអំពីប្រសិទ្ធិភាពថា អំណាចកំព

ឱម: ប្រភពនៃរូបសញ្ញាឱម

តតាមការស្រាវជ្រាវរកប្រភពដើមកំណើតនៃសញ្ញាឱមខ្មែរ ភស្ដុតាងដែលទទួលបានដំបូងគេ គឺឃើញមាននៅផ្នែកខាងបាតនៃរូបចម្លាក់និមិត្តរូបយោនីព្រះនាងឧម៉ាជាទម្រលិង្គព្រះឥសូរ ដែលជាវត្ថុសិល្បៈរកឃើញនៅអង្គរបុរី អតីតរាជធានីសម័យនគរភ្នំ ដូចមាននៅរូបភាពទី១ បង្ហាញខាងក្រោម។ ភស្ដុតាងមួយទៀត រូបសញ្ញាឱមត្រូវបានឃើញឆ្លាក់នៅក្នុងរណ្ដៅមួយ ក្នុងចំណោមរណ្តៅដទៃទៀត លើដុំថ្មរាងបួនជ្រុងស្មើ ដូចមាននៅក្នុងរូបភាពទី២ សំរាប់ផ្ទុកវត្ថុដ៏មានតំលៃ ដែលដុំថ្មនេះត្រូវបានទុកតម្កល់នៅក្នុងស្រទាប់ផ្កាឈូកនែកំពូលប្រាសាទ សំរាប់ជាដង្វាយថ្វាយព្រះអាទិទេព ពេលលោកយាងចុះមកសណ្ថិតក្នុងរូបសំណាកដែលបានដាក់សក្ការៈនៅកណ្ដាលប្រាសាទនោះ នៅនាសម័យអង្គរ។ ចំពោះរូបរាងសញ្ញាឱម នៅបន្ដមានទម្រង់ដូចដែលបានឃើញនៅសម័យនគរភ្នំដែរ។ ក្រៅពីនេះគេក៏ឃើញមានដែរនៅលើរូបចម្លាក់ព្រះបដិមា នាសម័យអង្គរនេះ។ សញ្ញាឱមទម្រង់នេះ ក៏នៅតែបន្ដប្រើប្រាស់រហូតដល់សព្វថ្ងៃ ពុំមានការផ្លាស់ប្ដូរឡើយ។ ដូចនេះសញ្ញាឱមខ្មែរយើង ដែលនៅក្នុងអក្សរសាស្ដ្រខ្មែរថា សញ្ញា "គោមូត្រ" ឬទឹកនោមគោ បានកើតមានតាំងតែពីសម័យនគរភ្នំ ឬអាចនឹងមានមុននេះមកម៉្លេះ បើតាមសិក្សាទៅលើឥទ្ធិពលនៃជំនឿ ឬលំហូរចូលនៃអារ្យ ធម៌ព្រហ្មញ្ញសាសនា។ ម៉្យាងផ្អែក

ឱម : អំណាចឱមនៅក្នុងសាសនា

សមេ្លងឱម ជាស្នូររំញ័រខ្ទរគ្រល បង្កប់ការព្រឺព្រួច ភ័យខ្លាច ។ ជាមួយគ្នានឹងភាពភ័យរន្ឋត់ ក៏តែងតែនឹក ឬអំពាវនាវរកវត្ថុសក្ដិសិទ្ឋិ ឱ្យមកជួយកម្ចាត់នូវសេចក្ដីកត់ស្លុតទាំងឡាយដែលបានកំពុងកើតមាន ឬនឹងកើតមាន និងសុំពរសុំជ័យសេរីសួស្ដី។ សមេ្លងឱម បានផ្ដើមចេញពីក្នុងបំពង់ក បានបង្កប់នូវសមេ្លងផ្គុំបីបពា្ចូលគ្នា ដែលដំបូងផ្ដើមចេញពី អ ជាសមេ្លងត្រូវបើកមាត់មានខ្យល់ចេញមកខ្លាំង និងជាសមេ្លងកើតមានដំបូងគេ មុននឹងមានសមេ្លងដ៏ទៃផេ្សងទៀត, ឧ ជាសមេ្លងទាញបបូរមាត់ស្រួចស្ដួចចូល ហើយសមេ្លង និងខ្យល់ក៏ត្រូវថយចុះរហូតដល់ ម ជាចុងបពា្ចប់ដែលត្រូវបិទមាត់ នៅសល់តែសមេ្លងគ្រលនៅបំពង់ក ដែលពេលនោះ ខ្យល់ខាងក្នុងត្រូវបានបពោ្ចញតាមច្រមុះ។ នៅក្នុងលទ្ឋិព្រហ្មញ្ញសាសនា សមេ្លងឱមនេះ បានសំដៅទៅរកការហៅរកព្រះអាទិទេពធំៗទាំងបី ព្រះអង្គគឺព្រះសិវ ព្រះព្រហ្ម ព្រះវិស្ណុ ។ សមេ្លងឱមដែលដូចបានបំបែកសូរសម្លេងដូចខាងលើគឺ អ តំណាងឱ្យព្រះវិស្ណុ , ឧ តំណាងឱ្យព្រះសិវៈ , ម តំណាងឱ្យព្រះព្រហ្ម។ អត្ថន័យ អឧម ឬ មអឧ ដែលមាននៅក្នុងរចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចសង្ឃរាជគណៈមហានិកាយ ជ.ណ.ជោតញ្ញាណោ ជួនណាត នេះ មានខ្លឹមសារខុសគ្នាទៅនឹងវ៉េបសាយ hinduperspectiv.com/2013/02/17/the-meaning-of-a