Skip to main content

ឱម : អំណាចឱមនៅក្នុងសាសនា

សមេ្លងឱម ជាស្នូររំញ័រខ្ទរគ្រល បង្កប់ការព្រឺព្រួច ភ័យខ្លាច ។ ជាមួយគ្នានឹងភាពភ័យរន្ឋត់ ក៏តែងតែនឹក ឬអំពាវនាវរកវត្ថុសក្ដិសិទ្ឋិ ឱ្យមកជួយកម្ចាត់នូវសេចក្ដីកត់ស្លុតទាំងឡាយដែលបានកំពុងកើតមាន ឬនឹងកើតមាន និងសុំពរសុំជ័យសេរីសួស្ដី។ សមេ្លងឱម បានផ្ដើមចេញពីក្នុងបំពង់ក បានបង្កប់នូវសមេ្លងផ្គុំបីបពា្ចូលគ្នា ដែលដំបូងផ្ដើមចេញពី អ ជាសមេ្លងត្រូវបើកមាត់មានខ្យល់ចេញមកខ្លាំង និងជាសមេ្លងកើតមានដំបូងគេ មុននឹងមានសមេ្លងដ៏ទៃផេ្សងទៀត, ឧ ជាសមេ្លងទាញបបូរមាត់ស្រួចស្ដួចចូល ហើយសមេ្លង និងខ្យល់ក៏ត្រូវថយចុះរហូតដល់ ម ជាចុងបពា្ចប់ដែលត្រូវបិទមាត់ នៅសល់តែសមេ្លងគ្រលនៅបំពង់ក ដែលពេលនោះ ខ្យល់ខាងក្នុងត្រូវបានបពោ្ចញតាមច្រមុះ។

នៅក្នុងលទ្ឋិព្រហ្មញ្ញសាសនា សមេ្លងឱមនេះ បានសំដៅទៅរកការហៅរកព្រះអាទិទេពធំៗទាំងបី ព្រះអង្គគឺព្រះសិវ ព្រះព្រហ្ម ព្រះវិស្ណុ ។ សមេ្លងឱមដែលដូចបានបំបែកសូរសម្លេងដូចខាងលើគឺ អ តំណាងឱ្យព្រះវិស្ណុ , ឧ តំណាងឱ្យព្រះសិវៈ , ម តំណាងឱ្យព្រះព្រហ្ម។ អត្ថន័យ អឧម ឬ មអឧ ដែលមាននៅក្នុងរចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចសង្ឃរាជគណៈមហានិកាយ ជ.ណ.ជោតញ្ញាណោ ជួនណាត នេះ មានខ្លឹមសារខុសគ្នាទៅនឹងវ៉េបសាយ hinduperspectiv.com/2013/02/17/the-meaning-of-aum/ ដែលឲ្យន័យ អ តំណាងឱ្យព្រះព្រហ្ម , ឧ តំណាងឱ្យព្រះវិស្ណុ , ម តំណាងឱ្យព្រះសិវៈ។ ការគោរពរំលឹកទៅដល់អាទិទេពធំបីនេះ មានអត្ថន័យទៅដល់ការបង្កើតលោក ថែរក្សាលោក និងដំណើរនៃសេរីភាព ឬការរំលាយលោក ដើម្បីប្រែក្លាយឱ្យ មានការកកើតលោកជាថ្មីមួយទៀត។ នោះគឺជាដំណើរវិវត្តន៍នៃកប្បលោកជាបន្តបន្ទាប់។ ការហៅឱមនេះមានប្រភពដើមមកពីហិណ្ឌូ ច្រើនដាក់នៅដើមឃ្លានៃអត្ថបទឬ ក៏ដាក់នៅខាងដើម និងខាងចុង ចំពោះការអានមន្ដអាគមគាថា ។ នៅក្នុងពុទ្ឋនិយម ពាក្យនេះឧទ្ទិស ទៅដល់រតនត្រ័យ គឺព្រះពុទ្ឋ ព្រះធម៌ ព្រះសង្ឃ ដែល អ គឺអរហំសម្មាសម្ពុទ្ឋ, ឧ គឺឧត្ដមធម៌ , ម គឺ មហាសង្ឃ។ នោះគឺជាថាមពល គឺជាមេ ជាគ្រាប់ពូជនៃមន្ដទាំងឡាយ គឺជាការប្រមូលផ្ដុំនូវកាយ វាចារ ចិត្ដ% កាយៈ គឺកម្លាំង សកម្មភាព ទង្វើ , វាចារៈ គឺពាក្យសម្ដី , ឯចិត្ដៈ ជាគំនិតភាពបរិសុទ្ឋភ្លឺថ្លា។ ការផ្ចង់បានទាំងកាយវាចាចិត្ដ មូលផ្ដុំតែមួយ គឺនឹងមានថាមពលខ្លាំងក្លា ប្រៀបបានបពា្ចូលអាទិទេពទាំងបី នៅក្នុង ព្រហ្មញ្ញសាសនា ទៅជាអាទិទេពតែមួយ ឬ ការបពា្ចូលព្រះពុទ្ធ ព្រះធម្ម ព្រះសង្ឃ ទៅជាពាក្យតែមួយ ហៅ ព្រះរតនត្រ័យ និងសមេ្រចបាននូវគន្លងដើរមួយដ៏ត្រឹមត្រូវសមេ្រចបានជោគជ័យនូវរាល់ការដឹងគុណ ឬការអំពាវនាវបួងសួងទាំងឡាយ ។ ខ្មែរយើងបានទទួលយកសមេ្លងសូរស័ព្ទនេះ និងបែបបទទាំងឡាយមកប្រើ នៅក្នុងអត្ថន័យខ្លះដែលជាលក្ខណៈខ្មែរ ។
រូបសញ្ញាអូម របស់ខ្មែរ

មតិ