បប្រាសាទខ្មែរ ជាទូទៅបែរមុខឆ្ពោះទៅទិសខាងកើត ហើយមានអ័ក្សកើត-លិច តាមគន្លងនៃដំណើរព្រះអាទិត្យ។ ទិសកើតឬហៅថាទិសបូព៌ មានអត្ថន័យថា ខាងដើម, ខាងមុខ, ដំបូង គឺទាក់ទងដោយផ្ទាល់ទៅនឹងដំណើរព្រះអាទិត្យ ដែលធ្វើឲ្យមានថ្ងៃ និងយប់, ភ្លឺ-ងងឹត, មើលឃើញ និងមើលមិនឃើញ, ក្តៅ-ត្រជាក់,…។ ដោយអំណាចនៃព្រះអាទិត្យ ធ្វើឲ្យធម្មជាតិប្រែប្រួល ពេលយប់ងងឹតមកដល់ រុក្ខជាតិ សត្វលោក សំរាក គ្មានសកម្មភាព ខុសផ្ទុយស្រឡះពីពេលថ្ងៃ ពិសេសគឺពេលព្រឹកព្រលឹម។ នោះគឺជាអំណាចនៃកាំរស្មីដំបូងនៃព្រះអាទិត្យ តាមរយៈការធ្វើរស្មីសំយោគ។ ការទទួលពន្លឺទីមួយ ពន្លឺដំបូងគេនេះ ហាក់ដូចជាបានចាប់កំណើតឡើងវិញ បានទទួលបន្តដំណើរការឡើងវិញ ក្រោយពីលួងលក់ក្នុងភាពងងឹតនៃស្បៃរាត្រីអន្តកាល ដែលមិនគ្រាន់សកម្មភាពនៃចលនាក្រោមបញ្ជានៃខួរក្បាលនៃការយល់ដឹងប៉ុណ្ណោះទេ វាគឺជាចលនានៃធម្មជាតិផ្តើមឲ្យមានភាពរុងរឿងលូតលាស់នៃរូបរាងកាយ មនុស្សសត្វ រុក្ខជាតិ។ នោះហើយគឺជាគំនិតបំណងប្រាថ្នាដែលមនុស្សចង់បានពីអាទិទេព។ នៅក្នុងគំនិតនេះ ទ្វារប្រាសាទត្រូវបានបែរទៅទិសខាងកើត ជាមួយនឹងការគិតថា ពន្លឺចែងចាងដំបូងនៃព្រះអាទិត្យ បានចូលទៅដាស់ រូបសំណាកទាំងឡាយជាតំណាងអាទិទេព ដែលដាក់តំកល់ក្នុងប្រាសាទសក្ការៈនោះ ឲ្យទទួលបានពន្...
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture