ចចំពោះការរៀបចំដើម្បីសាងសង់ប្រាសាទ ដំបូងត្រូវធ្វើការសិក្សាស្រាវជ្រាវចំពោះទីតាំងនោះនូវអត្ថន័យសំខាន់នៃក្បួនសាសនា និងត្រូវសញ្ជឹងគិត ចំពោះការដែលបានកាន់កាប់នៅពេលដំបូងឡើង តាំងពីភាពដែលកើត មានឥទ្ធិពលលើសពីធម្មតា និងភាពនៃតំណាងនូវមន្ដអាគមដ៏សក្ដិសិទ្ធិទាំងឡាយ។ នោះជាការពិនិត្យទៅលើស្ថានភាពដីជាដំបូង និងប្រភេទនៃដីនោះ ហើយនិងវត្ដមាននៃរុក្ខជាតិ ទាំងឡាយដែលកំពុងដុះលូតលាស់នៅទីនោះ ដែលកិច្ចការទាំងនេះ គឺត្រូវទាក់ទងទៅនឹងការចេះគន់គូរមើលដ៏ត្រឹមត្រូវរបស់អ្នកមានចំណេះចេះដឹងដ៏ច្បាស់លាស់ ប្រៀបប្រដូចទៅនឹងបុព្វជិត ។ ប្រសិនបើមានភាពសមស្របដល់ការសាងសង់ នោះ ការសំរេចនឹងត្រូវបានទទួលយក ហើយផ្ទៃដីនោះ នឹងត្រូវធ្វើរបង និងធ្វើការសំរិតសំរាំងបន្សុទ្ធឲ្យអស់នូវភាពសៅហ្មងទាំងឡាយ ដោយធ្វើការព្រាយបាចចំណី អាហារ ជូនទៅដល់ព្រលឹងនៃអ្ម្នកថែរក្សាទាំងឡាយ ដែលកំពុងរស់នៅទីស្ថាននោះ និងដាស់តឿន បង្គាប់ឲ្យចាកចេញ ដើម្បីនឹងសុំធ្វើការសាងសង់ប្រាសាទ និងក្នុងនាមអាទិទេពភាពដែលបំរុងនឹងមកថែរក្សាប្រាសាទនោះ។ ទីតាំងនោះបន្ទាប់មកត្រូវសំអាតឲ្យរាបស្មើ និងរាស់ភ្ជួរពង្រាប។ ទេពធិតានៃដីព្រះនាមប្រឹថពី និងព្រះម៉ែនៃទេពធិតានោះ បានផ្ដល់ជានិមិត្ដរូបនូវស្បូនក្នុងរូបរាងជាថូ ឬជាភាជន...