ដួងកែវនាគ នឹងពណ៌នា អំពីវប្បធម៌ខ្មែរ ទាក់ទងទៅនឹងវិស័យស្ថាបត្យកម្ម ដែលក្នុងនោះមានប្រាសាទ, ស្ថាបត្យកម្មក្នុងស្រុក និងបណ្តាជំនឿទាំងឡាយដែលពាក់ព័ន្ធ។ ខ្ញុំបាទនឹងផ្តល់ជូននូវចំណេះដឹងដែលទទួលបានតាមរយៈការស្រាវជ្រាវពីបណ្តាឯកសារនានា និងការចុះសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីកន្លែង។ ដូច្នេះខ្ញុំបាទសង្ឃឹមថាបណ្តាខ្លឹមសារទាំងនេះ នឹងបានរួមចំណែកជួយដល់បងប្អូនខ្មែរ ក៏ដូចជាអ្នកធ្វើការងារស្រាវជ្រាវ ឲ្យបានយល់ដឹងបន្ថែមនូវអារ្យ ធម៌ វប្បធម៌របស់ខ្មែរ ក្នុងវិស័យស្ថាបត្យកម្ម ដែលបានកើតមានតាំងពីអតីតកាល និងបន្តជាហូរហែរមក ដើម្បីរួមចំណែកអភិវឌ្ឍគំនិត បង្កើនការយល់ដឹង ក៏ដូចជាការស្រាវជ្រាវបន្តទៀត។ មិត្តអ្នកអាន អ្នកទស្សនាទាំងឡាយ! ពេលវេលាពិតជាចាំបាច់ណាស់ក្នុងការផលិត ការចងក្រងឲ្យកើតជាឯកសារទាំងនោះ អាស្រ័យហេតុនេះខ្ញុំបាទសូមមេត្តាការអធ្យាស្រ័យទុកជាមុនថា ពិតជាពុំអាចចងក្រងបានទាំងដុលភ្លាមតែម្តងបានទេ។ ម្យ៉ាងទៀតក៏នឹងមានការលាយគ្នាខ្លះនូវកម្រងអត្ថបទផ្សេងៗទៅតាមពេលវេលា ដើម្បីប្តូរបរិយាកាស ឬក៏ដើម្បីតម្រូវទៅតាមសេចក្តីបំណងប្រាថា្ន នៃអ្នកស្រាវជ្រាវ តាមមុំផ្សេងៗ។ ខ្ញុំបាទសូមថ្លែងអំណរគុណទុកជាមុននូវការយោគយល់ពីបងប្អូនប្រីយមិត្តអ្នកអ
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture