នៅក្នុងលំនៅដ្ឋានខ្មែរ មានពាក្យមួយហៅថាក្ដារបែន។ តើអ្វីទៅជាក្ដារបែន? មានទីតាំងនៅកន្លែងណា? និងមានតួនាទីជាអ្វី? ក្ដារបែន ជាបន្ទះឈើមួយផ្ទាំងដែលគេដាក់នៅត្រង់មាត់ទ្វារ ឬត្រង់មាត់ជណ្ដើរផ្ទះ។ ក្ដារនេះគ្របសង្កត់ពីលើកម្រាលឬរនាប។ ការធ្វើបែបនេះ ម្យ៉ាងដើម្បីគ្របពីលើភាពរលកនៃរនាប ឲ្យមានភាពងាយស្រួលក្នុងការដើរពីលើ និងម្យ៉ាងទៀត គឺត្រូវលើកកំពស់ឡើងឲ្យបានរាបស្មើ ឬប្រហាក់ប្រហែលគ្នានឹងក្របផ្ទះ ដែលក្រវ៉ាត់ពីក្រៅសសរ ឬអែបនឹងគ្រោងក្រោមនៃទ្វារក្នុងករណីទ្វារមានគ្រោងក្រោម ដើម្បីជួយសម្រួលក្នុងការដើរកន្លង និងងាយស្រួលក្នុងការអង្គុយលេង។ ទៅតាមលក្ខខ័ណ្ឌនៃទីកន្លែង ក្តារបែននេះត្រូវបានលុបជ្រុងរបស់វានៅកន្លែងដែលអាចនឹងដើរជំពប់ជើង។ ចំពោះទ្វារផ្ទះជំនាន់ដើម ដែលពុំទាន់មានត្រចៀកទ្វារប្រើប្រាស់ដូចសព្វថ្ងៃ គឺដើម្បីបិទបើកឲ្យសន្លឹកទ្វារវិលបាននោះ មេទ្វារម្ខាងៗនៃសន្លឹកទ្វារនីមួយៗដែលនៅផ្នែកខាងស៊ុមទ្វារនោះ ត្រូវបានធ្វើឲ្យវែងលើសទៅលើ និងលូតទៅក្រោម។ ទន្ទឹមនឹងលុបជ្រុងឲ្យវាកោងមូល ហើយផ្នែកដែលលើសនេះក៏ត្រូវឲ្យមានរាងមូលផងដែរ ងាយស្រួលដល់ការបង្វិល។ ករណីនេះ ក្ដារបែនកាន់តែមានតួនាទីសំខាន់ធ្វើជារណ្ដៅឲ្យជន្លួញមេទ្វារនេះបង្វិលបាន។ ជាមួយគ្នាដែរ ដោយការមា...
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture