Skip to main content

Posts

Showing posts with the label សាសនា

ផ្កាឈូក(Lotus) និងជំនឿ

ឈឈូក ជាពពួកជលជាតិមួយប្រភេទ ដែលមានដើមស្ពោតរឹង មានបន្លាជុំវិញផ្ទៃរបស់វា ស្លឹកវាធំកំប៉ាង អាចវេចខ្ចប់បាន, ផ្កាវាមានក្លិនក្រអូប ធ្វើជាគ្រឿងដង្វាយ, ក្រអៅ និងមើមដែលកប់នៅក្នុងភក់ អាចធ្វើជាអាហារបានច្រើនយ៉ាង, ឯផ្លែវាក៏យកធ្វើជាអាហារបានច្រើនប្រភេទដែរ ជួនក៏ជាឱសថព្យាបាលផង។ ផ្កាឈូកមានច្រើនពណ៌គឺ ស, ក្រហម, ផ្កាឈូក,….។ ជាទូទៅ ខ្មែរយើងកាច់យកទៅប្រើជាគ្រឿងដង្វាយមានតែពីរពណ៌ គឺផ្កាឈូកពណ៌ស និងផ្កាឈូកពណ៌ផ្កាឈូក។ ចំណុចពិសេសរបស់ឈូក គឺជាជលជាតិដែលមានប្រយោជន៍ត្រូវបានយកមកប្រើសឹងតែទាំងអស់។ លើសពីនេះទៅទៀត ទោះជាវាដុះនៅក្នុងភក់ជ្រាំ មានក្លិនមិនប្រសើរយ៉ាងណា ក៏ផ្ការបស់វាមានក្លិនក្រអូបសាយ និងមនុស្សសត្វទាំងឡាយស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ផ្នែកខាងសាសនា ក្នុងពុទ្ធប្រវត្ដិបានបញ្ជាក់ឲ្យដឹងថា ព្រះពុទ្ធអង្គក្រោយពីប្រសូត្របានត្រឹមតែមួយថ្ងៃ ព្រះអង្គបានយាងទៅមាត់ទន្លេ ដោយគ្រាន់តែបោះជំហាន ៧ ជំហ៊ានប៉ុណ្ណោះ ខណៈនោះភាពអស្ចារ្យមួយបានកើតឡើង គឺនៅក្រោមព្រះបាទរបស់ព្រះពុទ្ធអង្គដែលបានឈានទៅនោះ គេឃើញមានផ្កាឈូកទិព្វជានិមិត្ដរូបនៃភាពបរិសុទ្ធ ដ៏ថ្លៃថ្លាបំផុត បានទ្រព្រះកាយរបស់ព្រះអង្គកុំឲ្យប៉ះទៅនឹងដី ឬធូលី ។ ឯក្នុងជំនឿសាសនាហិណ្ឌូ ផ្កាឈូកក៏មានអត្ថន័យធ...

មករ (Makara)

មករជាពាក្យសំស្រ្កឹត (Makara) សំដៅទៅលេីសត្វមួយប្រភេទរស់នៅក្នុងទឹកសមុទ្រ​​ ឬអារ័ក្សទឹក ដែលត្រូវបានហូរចូលមកស្រុកខ្មែរ តាមរយៈការទទួលឥទ្ធិពលពីឥណ្ឌា និងត្រូវបានថែរក្សាប្រេីប្រាស់ក្នុងសិល្បៈសំណង់សាសនាជាទូទៅ ជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ចម្លាក់សត្វមករ ដែលមានវ័យចំណាស់ជាងគេនោះ គឺមាននៅក្នុងតំបន់វាលទំនាបនៃអាណាចក្រនគរភ្នំ។ មករ ក្នុងសិល្បៈខ្មែរដំបូង មានខ្លួនធំក្បាលខ្លីក្រមុប ធ្មេញ និងចង្កូមស្ញាញគួរសម្បេីម ជាសត្វសំយេាគរវាង ក្រពេី និងដំរី ដេាយមានប្រម៉េាយលេីកឡើង, មានស្រកាពេញខ្លួន, កន្ទុយរមូរដូចកន្ទុយសត្វក្ងោកឈ្មោល និងជើងមានក្រញ៉ាំដូចក្រញ៉ាំជើងបក្សី។ ជនជាតិខ្មែរច្រើនហៅសំដៅទៅដល់ត្រីថ្ករ ហើយច្រើនតែនិយាយថាឆ្លាមមករ។ ទន្ទឹមនឹងនេះដែរ ត្រូវបានគេយកទៅដាក់នៅឈ្មោះខែមួយក្នុងចំណោមខែទាំង១២នៃឆ្នាំ ហៅមករៈ ឬមកររាសី ហើយប្រើប្រាស់រហូតដល់សព្វថ្ងៃ។ នោះគឺខែមករា ជាខែទី១នៃឆ្នាំតាមសូរ្យ គតិ។ សត្វមករដែលកេីត មានជាដំបូងចំពោះសំណង់ប្រាសាទគឺនៅសម័យកាលនៃរចនាបថថលា្លបរិវ័ត ឬក៏អាចមុននេះ ដេាយឃេីញមានរូប ចម្លាក់មករនេះ នៅតាមចម្លាក់ផ្សេងៗទៀតនៅក្នុងសម័យនគរភ្នំនេះដែរដូចជា តាមឯកសារប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យដឹងថា ផ្ទះអ្នកមានស្តុកស្តម្ភ ឬផ្ទះនាមុ...

ការកំណត់ទិសសាងសង់ប្រាសាទ

បប្រាសាទខ្មែរ ជាទូទៅបែរមុខឆ្ពោះទៅទិសខាងកើត ហើយមានអ័ក្សកើត-លិច តាមគន្លងនៃដំណើរព្រះអាទិត្យ។ ទិសកើតឬហៅថាទិសបូព៌ មានអត្ថន័យថា ខាងដើម, ខាងមុខ, ដំបូង គឺទាក់ទងដោយផ្ទាល់ទៅនឹងដំណើរព្រះអាទិត្យ ដែលធ្វើឲ្យមានថ្ងៃ និងយប់, ភ្លឺ-ងងឹត,​ មើលឃើញ និងមើលមិនឃើញ, ក្តៅ-ត្រជាក់,…។ ដោយអំណាចនៃព្រះអាទិត្យ ធ្វើឲ្យធម្មជាតិប្រែប្រួល ពេលយប់ងងឹតមកដល់ រុក្ខជាតិ សត្វលោក សំរាក គ្មានសកម្មភាព ខុសផ្ទុយស្រឡះពីពេលថ្ងៃ ពិសេសគឺពេលព្រឹកព្រលឹម។ នោះគឺជាអំណាចនៃកាំរស្មីដំបូងនៃព្រះអាទិត្យ តាមរយៈការធ្វើរស្មីសំយោគ។ ការទទួលពន្លឺទីមួយ ពន្លឺដំបូងគេនេះ ហាក់ដូចជាបានចាប់កំណើតឡើងវិញ បានទទួលបន្តដំណើរការឡើងវិញ ក្រោយពីលួងលក់ក្នុងភាពងងឹតនៃស្បៃរាត្រីអន្តកាល ដែលមិនគ្រាន់សកម្មភាពនៃចលនាក្រោមបញ្ជានៃខួរក្បាលនៃការយល់ដឹងប៉ុណ្ណោះទេ​ វាគឺជាចលនានៃធម្មជាតិផ្តើមឲ្យមានភាពរុងរឿងលូតលាស់នៃរូបរាងកាយ មនុស្សសត្វ រុក្ខជាតិ។ នោះហើយគឺជាគំនិតបំណងប្រាថ្នាដែលមនុស្សចង់បានពីអាទិទេព។ នៅក្នុងគំនិតនេះ ទ្វារប្រាសាទត្រូវបានបែរទៅទិសខាងកើត ជាមួយនឹងការគិតថា ពន្លឺចែងចាងដំបូងនៃព្រះអាទិត្យ បានចូលទៅដាស់ រូបសំណាកទាំងឡាយជាតំណាងអាទិទេព ដែលដាក់តំកល់ក្នុងប្រាសាទសក្ការៈនោះ ឲ្យទទួលបានពន្...

ទស្សនៈនិងមុខងារប្រាសាទ

ខខ្មែរយើង តាំងពីដើមរៀងមក ជាមួយនឹងជំនឿជីវចល ក៏មានជំនឿយ៉ាងខ្លាំងទៅលេីសាសនា។ ហេីយដេាយឥទ្ធិពលនៃសាសនានេះហើយ​ ដែលជាហេតុគេអាចជួយទុក្ខធុរៈគ្នា យកអាសាគ្នា ឬ ធ្វេីសង្រ្គាមប្រឆាំង កាប់សំលាប់គ្នាក៏មាន។ វិស័យស្ថាបត្យកម្មប្រាសាទ ដែលកកេីតមានឡេីងដើម្បីបំពេញ តម្រូវតាមសេចក្ដីត្រូវការ និងតាមរយៈនៃការជះឥទ្ធិពលនៃសាសនា ក៏ដូចជាសង្គមជីវភាពរស់នៅ បានឲ្យមានការវិវត្ដន៍ជាបន្តបន្ទាប់នូវរូបភាពប្រាសាទប្លែកៗ សន្សឹមៗតាមដំណេីរគំនិតរីកចំរេីនបែប ហិណ្ឌូនិយម។ មុខងារចំបងរបស់ប្រាសាទ មិនគ្រាន់តែជាកន្លែងទេវល័យ និងជាកន្លែងដែលក្រុមមនុស្សមកប្រមូលផ្ដុំ គ្នាធ្វេីសក្ការៈប៉ុណ្ណោះទេ ប៉ុន្ដែគឺដេីម្បីផ្ដល់នូវបរិវេណជួបជុំទទួលពត៌មានពីអាទិទេព និងជាកន្លែងដែលបុគ្គលណាម្នាក់ ត្រូវការជួបជាមួយ អំណាចតេជៈអាទិទេពទាំងនោះ។ ព្រះរាជាខ្មែរបានខិតខំសាងប្រាសាទដ៏ច្រេីនសន្ធឹកសន្ធាប់ ដេីម្បីផ្ដល់ជាទីកន្លែង អាទិទេព គង់នៅ និងមេីលថែរក្សាសង្គមជាតិ ឲ្យចំរុងចំរេីន ក៏ដូចជាប៉ងប្រាថ្នាទៅអនាគតជាតិ បានទៅកេីតនៅស្ថានទេវលេាក។ ស្របតាមទស្សនៈឥណ្ឌា ដែលគេនិយមគេារពភំ្នព្រះសុមេរុ ជាទីស្ថាននៃអាទិទេពមានព្រះរុទ្រៈ¹ ជាអាទិទេពដំបូង និងក្រេាយមកជាព្រះសិវៈ មានលិង្គជាតំណាង² ព្រមទាំងអាទិទេព...

អ្វីទៅជាប្រាសាទ?

អអ្នកខ្លះបាននិយាយថាប្រាសាទជាកន្លែងគង់នៅរបស់ស្តេច... ជាការពិត ប្រាសាទជាទីកន្លែងសក្ការៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាសាទគឺទីកន្លែងដ៏ពិតជាក់លាក់ នៅលើទីតាំងមួយដ៏សមស្រប​ ទាំងខាងសាសនា ទាំងមានសោភណ័ភាព ដែលអាទិទេព អាចសម្លឹងឃើញពីលើមេឃ និងចុះមកឋានមនុស្សបានយ៉ាងឆាប់រហ័ស។ ប្រាសាទជារូបភាពបំព្រួញមួយដែលបង្រួមនូវរាល់និមិត្ដរូបទាំងឡាយ ហើយនៅក្នុងទម្រង់ពីបុរាណ គឺជាបង្គោល សសរលោកមួយ (The cosmic pillar) ដែលភ្ជាប់ពីឋានទេវតា និង ឋានមនុស្ស គឺជាអ័ក្ស ឬជន្ទល់នៃពិភពលោក​ដែលមានស្ថេរភាព​​​ ឬមាំមួនឋិតថេរមួយ ដែលតែងតែធ្វើឱ្យពិភពលោកកំពុងតែមានចលនា​ មានការផ្លាស់ប្ដូរវិវត្ដន៍(រូបភាពទី១)។​ បង្គោលបែបនេះ ហៅថាអក្ស័មុណ្ឌី​ (The Axis Mundi) ដែលគេឃើញមាននៅប្រទេសឥណ្ឌា​ក្នុងរជ្ជកាលព្រះបាទអសោក​ នៅសតវត្សទី៣មុនគ្រិស្តសករាជ។​ នៅស្រុកខ្មែរ​ កាលពីបុរាណកាល យើងក៏ឃើញមានបង្គោលថ្មជាច្រើនដែរ​(រូបភាពទី២) ដែលសព្វថ្ងៃនៅភាគខាងជើងប្រទេសឡាវ​ គឺជាបង្គោលដែលបុព្វការីជនខ្មែរបានសាងឡើងមុនការហូរចូលនៃឥទ្ធិពលវប្បធម៌ឥណ្ឌា។ រូបភាពទី១:​ បង្គោលលោកភ្ជាប់ពីស្ថានទេវលោក​មកស្ថានមនុស្យ​ នៅរជ្ជកាលព្រះបាទអសោក ...