Skip to main content

Posts

Showing posts from 2019

ប្រាង្គ

ជជាទូទៅ ប្រាង្គគឺជាសំណង់មានបន្ទប់រាងជាគូបនិងច្រកទ្វារនៅទិសខាងកើត ដែលនៅពីលើបន្ទប់នេះមានបន្តប់ឡើងនូវជាន់ថ្នាក់បន្តបន្ទាប់រាងក្រឡោ ហើយចេះតែរួមតូចទៅៗ ដែលកំណត់ថាជារចនាសម្ពន័្ធនៃដំបូល និងបានបញ្ចប់ដោយទៅទល់គ្នានឹងកំពូលរាងផ្កាឈូក។ ចំពោះសំណង់ធ្វើអំពីអ្វីក៏ដោយ ការបង្កើតដំបូលជាថ្នាក់ៗបង្រួមច្រើនថ្នាក់ គឺសំដៅទៅលើភាពខ្ពស់នៃភ្នំមេរុ ឬជានិមិត្តរូបនៃភ្នំព្រះសុមេរុទីលំនៅដ៏សុខដុមនៃព្រះអាទិទេព។ ចំនួនដំបូលតែងតែជាចំនួនសេស និងឆ្លុះបង្ហាញពីឋានៈនៃអាទិទេពលោកគង់នៅ។ កំរិតភ្នំមេរុទាបជាងគេ គឺត្រូវមានបីថ្នាក់។ ដូចនេះហើយបានជាប្រាង្គគឺជាសំណង់សំរាប់ធ្វើការគោរពបួងសួងដល់ព្រះអាទិទេពព្រហ្មញ្ញសាសនា និងក្រោយមកក៏ជាកន្លែងគោរពសក្ការៈបូជាទាំងផ្នែកព្រះពុទ្ធសាសនាផងដែរ។ ប្រាង្គជាធាតុមួយដ៏សំខាន់ នៅក្នុងស្ថាបត្យកម្មប្រាសាទខ្មែរ គឺជាកន្លែងដែលសម្បូរទៅដោយការរចនានិងបន្តប់បន្ថែមចម្លាក់ផ្សេងៗ។ នៅតាមជ្រុងទាំងបួនតែងមានល្បាក់សារពើសូត្រតាំងពីតួប្រាសាទរហូតទល់គ្នានឹងកកំពូល។ ចំពោះតួប្រាង្គក៏មានការវិវត្តន៍ពីទ្វារពិតមួយទ្វារបញ្ឆោតបី ទៅទ្វារពិតពីរឬទ្វារពិតទាំងបួន។ ប្រាង្គខ្លះក៏មានបន្ថែមអន្តរសាលា ខ្លះទៀតក៏មានបន្ថែមមណ្ឌបមកខាងមុខទៀត...។ ប្រាង្គ

ដំបូលប្រាសាទ "តំណថ្មដំបូល"

បប្រាសាទជាលំនៅស្ថានរបស់អាទិទេព។ ក្នុងគ្រាដំបូងនៅពេលដែលពុំទាន់ចេះសង់ប្រាសាទ គេតែងតែចោះជញ្ជាំងភ្នំ ឬ រកល្អាង ទីកន្លែងសមគួរសំរាប់ជាទីលំនៅព្រះអាទិទេព និងធ្វើការគោរពបូជា។ ជាបន្តបន្ទាប់មក កន្លែងសក្ការៈនេះក៏វិវត្តទៅតាមការរីកចំរើននៃគំនិតប្រាជ្ញារបស់មនុស្ស គឺឈានដល់សំណង់អំពីឈើ ឥដ្ឋ ថ្ម ហើយក៏ក្លាយជាជំរកដ៏រឹងមាំ និង សុខដុមរបស់ព្រះអាទិទេព។ ដំបូលជាផ្នែកពិសេសមួយ ដែលមិនគ្រាន់ត្រឹមតែជារនាំងបាំងម្លប់ប៉ុណ្ណោះទេ លើសពីនេះទៅទៀតគឺការពារទឹកភ្លៀងមិនឲ្យហូរស្រក់ចូលទៅក្នុងបាន។ សូមពិចារណាមើលថា ដុំថ្មនិមួយៗត្រូវបានតម្រៀបគ្នាតាមជួរខ្សែរដេក ហើយផ្ទៃបាតនៃដុំថ្មខាងលើនិងផ្ទៃលើនៃដុំថ្មខាងក្រោមប៉ះគ្នាក្នុងស្ថានភាពលំនឹងជាផ្ទៃដេករាបស្មើ ដើម្បីកុំឲ្យរអិលធ្លាក់ គឺខុសពីដំបូលផ្ទះធម្មតា ដែលត្រូវប្រក់នៅក្នុងជំរាលមុំមួយជាកំណត់ ជៀសវាងមិនឲ្យទឹកហូរចូលទៅផ្នែកខាងក្នុង។ ពិតប្រាកដថាដុំថ្មដំបូលមិនអាចតម្រៀបគ្នាឲ្យទ្រេតដូចក្បឿងឬដូចស្លឹកបាន តែក៏ពុំឃើញមានទឹកភ្លៀងហូរចូលទៅទទឹកផ្នែកខាងក្នុងដែរ ករណីនេះ តើបុព្វការីជនជាអ្នកសាងសង់ជំនាន់ដើម ពេលចាប់ផ្តើមមានប្រាសាទថ្មនោះ ត្រូវរៀបដូចម្ត៉េច? ពិតជាមិនគួរឲ្យជឿតែភស្តុតាងបានបង្ហាញឲ្យច្បាស់ថា បុព្វការីជន