ឈឈូក ជាពពួកជលជាតិមួយប្រភេទ ដែលមានដើមស្ពោតរឹង មានបន្លាជុំវិញផ្ទៃរបស់វា ស្លឹកវាធំកំប៉ាង អាចវេចខ្ចប់បាន, ផ្កាវាមានក្លិនក្រអូប ធ្វើជាគ្រឿងដង្វាយ, ក្រអៅ និងមើមដែលកប់នៅក្នុងភក់ អាចធ្វើជាអាហារបានច្រើនយ៉ាង, ឯផ្លែវាក៏យកធ្វើជាអាហារបានច្រើនប្រភេទដែរ ជួនក៏ជាឱសថព្យាបាលផង។ ផ្កាឈូកមានច្រើនពណ៌គឺ ស, ក្រហម, ផ្កាឈូក,….។ ជាទូទៅ ខ្មែរយើងកាច់យកទៅប្រើជាគ្រឿងដង្វាយមានតែពីរពណ៌ គឺផ្កាឈូកពណ៌ស និងផ្កាឈូកពណ៌ផ្កាឈូក។ ចំណុចពិសេសរបស់ឈូក គឺជាជលជាតិដែលមានប្រយោជន៍ត្រូវបានយកមកប្រើសឹងតែទាំងអស់។ លើសពីនេះទៅទៀត ទោះជាវាដុះនៅក្នុងភក់ជ្រាំ មានក្លិនមិនប្រសើរយ៉ាងណា ក៏ផ្ការបស់វាមានក្លិនក្រអូបសាយ និងមនុស្សសត្វទាំងឡាយស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ផ្នែកខាងសាសនា ក្នុងពុទ្ធប្រវត្ដិបានបញ្ជាក់ឲ្យដឹងថា ព្រះពុទ្ធអង្គក្រោយពីប្រសូត្របានត្រឹមតែមួយថ្ងៃ ព្រះអង្គបានយាងទៅមាត់ទន្លេ ដោយគ្រាន់តែបោះជំហាន ៧ ជំហ៊ានប៉ុណ្ណោះ ខណៈនោះភាពអស្ចារ្យមួយបានកើតឡើង គឺនៅក្រោមព្រះបាទរបស់ព្រះពុទ្ធអង្គដែលបានឈានទៅនោះ គេឃើញមានផ្កាឈូកទិព្វជានិមិត្ដរូបនៃភាពបរិសុទ្ធ ដ៏ថ្លៃថ្លាបំផុត បានទ្រព្រះកាយរបស់ព្រះអង្គកុំឲ្យប៉ះទៅនឹងដី ឬធូលី ។ ឯក្នុងជំនឿសាសនាហិណ្ឌូ ផ្កាឈូកក៏មានអត្ថន័យធ...
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture