Skip to main content

Posts

Showing posts with the label ហង្ស

ផ្កាឈូក(Lotus) និងជំនឿ

ឈឈូក ជាពពួកជលជាតិមួយប្រភេទ ដែលមានដើមស្ពោតរឹង មានបន្លាជុំវិញផ្ទៃរបស់វា ស្លឹកវាធំកំប៉ាង អាចវេចខ្ចប់បាន, ផ្កាវាមានក្លិនក្រអូប ធ្វើជាគ្រឿងដង្វាយ, ក្រអៅ និងមើមដែលកប់នៅក្នុងភក់ អាចធ្វើជាអាហារបានច្រើនយ៉ាង, ឯផ្លែវាក៏យកធ្វើជាអាហារបានច្រើនប្រភេទដែរ ជួនក៏ជាឱសថព្យាបាលផង។ ផ្កាឈូកមានច្រើនពណ៌គឺ ស, ក្រហម, ផ្កាឈូក,….។ ជាទូទៅ ខ្មែរយើងកាច់យកទៅប្រើជាគ្រឿងដង្វាយមានតែពីរពណ៌ គឺផ្កាឈូកពណ៌ស និងផ្កាឈូកពណ៌ផ្កាឈូក។ ចំណុចពិសេសរបស់ឈូក គឺជាជលជាតិដែលមានប្រយោជន៍ត្រូវបានយកមកប្រើសឹងតែទាំងអស់។ លើសពីនេះទៅទៀត ទោះជាវាដុះនៅក្នុងភក់ជ្រាំ មានក្លិនមិនប្រសើរយ៉ាងណា ក៏ផ្ការបស់វាមានក្លិនក្រអូបសាយ និងមនុស្សសត្វទាំងឡាយស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ផ្នែកខាងសាសនា ក្នុងពុទ្ធប្រវត្ដិបានបញ្ជាក់ឲ្យដឹងថា ព្រះពុទ្ធអង្គក្រោយពីប្រសូត្របានត្រឹមតែមួយថ្ងៃ ព្រះអង្គបានយាងទៅមាត់ទន្លេ ដោយគ្រាន់តែបោះជំហាន ៧ ជំហ៊ានប៉ុណ្ណោះ ខណៈនោះភាពអស្ចារ្យមួយបានកើតឡើង គឺនៅក្រោមព្រះបាទរបស់ព្រះពុទ្ធអង្គដែលបានឈានទៅនោះ គេឃើញមានផ្កាឈូកទិព្វជានិមិត្ដរូបនៃភាពបរិសុទ្ធ ដ៏ថ្លៃថ្លាបំផុត បានទ្រព្រះកាយរបស់ព្រះអង្គកុំឲ្យប៉ះទៅនឹងដី ឬធូលី ។ ឯក្នុងជំនឿសាសនាហិណ្ឌូ ផ្កាឈូកក៏មានអត្ថន័យធ...

ជំនឿដែលទាក់ទងនឹងសត្វហង្ស

ហហង្ស ដែលស្ថិតនៅក្នុងពពួកបក្សីសកុណជាតិ ហេីរបានខ្ពស់ត្រដែត ឆ្លងកាត់ពីទីកន្លែងមួយ ទៅកន្លែងមួយទៀតដ៏សែនឆ្ងាយបាន ហើយចូលចិត្ដហេីរ និងចុះហែលទឹក រកចំណីក្នុងទឹក។ ពេលវាហែលទឹក កវាងេីបឡេីងមានរាងសមសង្ហារ មេីលទៅពេញចិត្ដគួរឲ្យចង់គយគន់។ វាច្រេីនកេីតមាននៅក្នុងប្រទេស ដែលមានអាកាសធាតុត្រជាក់ល្មម គឺជាប្រភេទសត្វព្រៃពុំមែនជា បសុសត្វទេ។ ដេីមឡេីយនៅស្រុកខ្មែរយេីង គេធ្លាប់ឃេីញហ្វូងហង្ស ដែលភាសាសាមញ្ញហៅថាក្ងានព្រៃនេះ ឃើញមានហេីរចុះមកលេងទឹកនៅតំបន់ឆ្នេរកំពង់សេាម។ ក្ងានព្រៃ ឬ ហង្ស ក្នុងរឿងទេវកថា ហង្សជាជំនិះរបស់ព្រះព្រហ្មហៅថាហង្សពាហៈ គឺមានសត្វក្ងានព្រៃ ៧ ពាក់អស្សាករណ៍ នាំរទេះព្រះព្រហ្ម។ ហេីយចំពោះព្រះរាជវាំងព្រះព្រហ្ម ត្រូវបានគេជឿជាក់ថានៅខាងជេីង ត្រេីយម្ខាងបឹង និងភ្នំកៃលាស់ ជាទីខ្ពស់ជាងគេបំផុត នៃកំពូលភ្នំមេរុ ដែលជាអ័ក្សនៃលេាក ធ្វេីឲ្យផែនដីមានលំនឹង និង តំណាងដេាយភាពរឹងបុឹងនៃការសមាធិរបស់ព្រះព្រហ្ម និងជាទីកន្លែងរបស់ព្រះព្រហ្មគង់សមាធិ ដែលអាចឲ្យមេីលឃេីញ ពិភពលេាកតាមរយៈការសមាធិនេះ។ នៅសតវត្សទី ៥ នៃគ្រិស្ដសករាជ កំណាព្យបុរាណរបស់ កាលីទស (គាលិដាសា) បានសរសេរថា៖ សត្វក្ងានព្រៃបានផ្លាស់ទ...

សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ

កក្រៅពីហង្ស ដែលបានបង្ហាញរូបរាងនៅតាមសំណង់សក្ការៈព្រហ្មញ្ញសាសនា យេីងក៏ឃេីញមានចម្លាក់នៅ តាមទីវត្ដអារ៉ាមព្រះពុទ្ធសាសនាដែរ ដូចជានៅលើបង្គោលទង់សាសនា ដែលមានទីតាំងនៅពីមុខព្រះវិហារវត្ត។​ ហង្សខ្លះត្រូវបានតុបតែងជាគ្រឿងលំអនៅតាមរងស្បូវដំបូលព្រះវិហារ ជាមួយនឹងកណ្តឹងលាន់ស្នូររងំ។ ហង្ស ក៏ត្រូវបានគេយកទៅគូរលើលើកន្សែងយ័ន្ថ ឬឆ្លាក់លើខ្លួនមនុស្ស លាយជាមួយមន្តអាគមគាថា ដែលមានតាំងពីបរមបុរាណមករហូតដល់សព្វថ្ងៃ។ កន្លងទៅថ្មីនេះ រថយន្ដដង្ហែរព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋព្រះនរេាត្ដមសីហនុព្រះវររាជបិតាឯករាជ្យ និង បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ត្រូវបានតុបតែងរចនាលំអជារូបរាជហង្ស។ ទន្ទឹមនឹងនេះក៏រថដង្ហែរសពថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាតិក៏មានរចនាតុបតែងជារូបហង្សទៅតាមកំរិតយសសក្តិផងដែរ។ បម្លែងពីជំនឿដែលទាក់ទងទៅនឹងសាសនា សត្វហង្សក៏ត្រូវបានយកទៅរចនានៅលើលុយ ឬរូបិយប័ណ្ណ ដែលជាស្ពានដោះដូរពីវត្ថុមួយទៅវត្ថុមួយទៀត ពីផលិតផលមួយ ទៅផលិតផលមួយទៀត និងជាសេវាបំរេីការ ដ៏ងាយស្រួលនៅគ្រប់ទីកន្លែង តាមសេចក្ដីត្រូវការរបស់មនុស្ស។ ហង្ស ក៏ត្រូវបានគេឃេីញមាននៅសម័យនគរភ្នំ ឬហ្វូណន។ ហើយក្នុងសម័យនោះដែរ ក៏ឃើញមាននៅលេីត្រារាងបួនជ្រុងទ្រវែង។​ ប្រាក់រូបហង្សនេះ...