Skip to main content

Posts

ឱម: ទស្សនៈនៃឱមខ្មែរ

ឱមដែលត្រូវបានប្រើបញ្ចេញសូរស័ព្ទដល់ការឧទ្ទិសរំលឹកទៅដល់ព្រះអាទិទេពធំទាំងបីនៅក្នុងលទ្ធិព្រហ្មញ្ញសាសនា និងរំលឹកទៅដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឍ ចំពោះផ្នែកពុទ្ធនិយម មានគំនូសខ្សែរូបរាងដូចនៅក្នុងរូបភាពទី១ ដែលបានបង្ហាញនៅក្នុងអត្ថបទ <ឱម: អំណាចឱមនៅក្នុងសាសនា>។ ផ្អែកតាមរូបភាពទី១នេះ សញ្ញាឱមប្រៀបបានដូចជាខ្សែកោងមួយពត់ទៅពត់មកៗ និងកាន់តែរួមតូចទៅៗ ទៅដល់ចំណុចតូចមួយដ៏សែនឆ្ងាយ ហាក់បីដូចជាចង់បង្ហាញថា សត្វលោកទាំងឡាយនិងធម្មជាតិនៅក្នុងលោកយើងនេះ មានជីវិតក្នុងវាលវដ្ដសង្សារ ដូចជាដំណើរខ្សែកោងនេះ វាគ្មាននៅនឹងស្ងៀម ឬវិលជួបចំណុចដដែលទេ គឺតែងវិវត្ដន៍ទៅជារៀងរហូត ដល់ចំណុចសូន្យ អរូប។ បើយើងបម្លែងជាខ្សែធរណីមាត្រដូចនៅក្នុងរូបភាពទី៥ នោះខ្សែកោងមូលបិទជិតជាលោកទាំងមូល ខ្សែបន្ទាត់ដេក បានន័យថាជាស្ដ្រីភេទ ហើយខ្សែបន្ទាត់ឈរត្រង់ បានន័យថាជា បុរសភេទ ហើយចំពោះរូបសញ្ញាឱមទាំងមូលបានឱ្យអត្ថន័យថា នៅលើលោកយើងនេះ មានតែភេទពីរគឺ បុរស និងស្ដ្រី ឬ្ញញីនិងឈ្មោល ដែលមានសកម្មភាព សហការ ពឹងផ្អែកគ្នាបំពេញឲ្យគ្នាទៅវិញទៅមក បង្កើតបានជាអង្គឯកភាពតែមួយ និងធ្វើឱ្យពិភពលោកចំរុងចំរើនឡើង។ ក្នុងអត្ថន័យដឹកនាំរូបសញ្ញាឱមរបស់ខ្មែរបានបង្ហាញអំពីប្រសិទ្ធិភាពថា អំណាចកំព...

ឱម: ប្រភពនៃរូបសញ្ញាឱម

តតាមការស្រាវជ្រាវរកប្រភពដើមកំណើតនៃសញ្ញាឱមខ្មែរ ភស្ដុតាងដែលទទួលបានដំបូងគេ គឺឃើញមាននៅផ្នែកខាងបាតនៃរូបចម្លាក់និមិត្តរូបយោនីព្រះនាងឧម៉ាជាទម្រលិង្គព្រះឥសូរ ដែលជាវត្ថុសិល្បៈរកឃើញនៅអង្គរបុរី អតីតរាជធានីសម័យនគរភ្នំ ដូចមាននៅរូបភាពទី១ បង្ហាញខាងក្រោម។ ភស្ដុតាងមួយទៀត រូបសញ្ញាឱមត្រូវបានឃើញឆ្លាក់នៅក្នុងរណ្ដៅមួយ ក្នុងចំណោមរណ្តៅដទៃទៀត លើដុំថ្មរាងបួនជ្រុងស្មើ ដូចមាននៅក្នុងរូបភាពទី២ សំរាប់ផ្ទុកវត្ថុដ៏មានតំលៃ ដែលដុំថ្មនេះត្រូវបានទុកតម្កល់នៅក្នុងស្រទាប់ផ្កាឈូកនែកំពូលប្រាសាទ សំរាប់ជាដង្វាយថ្វាយព្រះអាទិទេព ពេលលោកយាងចុះមកសណ្ថិតក្នុងរូបសំណាកដែលបានដាក់សក្ការៈនៅកណ្ដាលប្រាសាទនោះ នៅនាសម័យអង្គរ។ ចំពោះរូបរាងសញ្ញាឱម នៅបន្ដមានទម្រង់ដូចដែលបានឃើញនៅសម័យនគរភ្នំដែរ។ ក្រៅពីនេះគេក៏ឃើញមានដែរនៅលើរូបចម្លាក់ព្រះបដិមា នាសម័យអង្គរនេះ។ សញ្ញាឱមទម្រង់នេះ ក៏នៅតែបន្ដប្រើប្រាស់រហូតដល់សព្វថ្ងៃ ពុំមានការផ្លាស់ប្ដូរឡើយ។ ដូចនេះសញ្ញាឱមខ្មែរយើង ដែលនៅក្នុងអក្សរសាស្ដ្រខ្មែរថា សញ្ញា "គោមូត្រ" ឬទឹកនោមគោ បានកើតមានតាំងតែពីសម័យនគរភ្នំ ឬអាចនឹងមានមុននេះមកម៉្លេះ បើតាមសិក្សាទៅលើឥទ្ធិពលនៃជំនឿ ឬលំហូរចូលនៃអារ្យ ធម៌ព្រហ្មញ្ញសាសនា។ ម៉្យាងផ្អែក...

ឱម : អំណាចឱមនៅក្នុងសាសនា

សមេ្លងឱម ជាស្នូររំញ័រខ្ទរគ្រល បង្កប់ការព្រឺព្រួច ភ័យខ្លាច ។ ជាមួយគ្នានឹងភាពភ័យរន្ឋត់ ក៏តែងតែនឹក ឬអំពាវនាវរកវត្ថុសក្ដិសិទ្ឋិ ឱ្យមកជួយកម្ចាត់នូវសេចក្ដីកត់ស្លុតទាំងឡាយដែលបានកំពុងកើតមាន ឬនឹងកើតមាន និងសុំពរសុំជ័យសេរីសួស្ដី។ សមេ្លងឱម បានផ្ដើមចេញពីក្នុងបំពង់ក បានបង្កប់នូវសមេ្លងផ្គុំបីបពា្ចូលគ្នា ដែលដំបូងផ្ដើមចេញពី អ ជាសមេ្លងត្រូវបើកមាត់មានខ្យល់ចេញមកខ្លាំង និងជាសមេ្លងកើតមានដំបូងគេ មុននឹងមានសមេ្លងដ៏ទៃផេ្សងទៀត, ឧ ជាសមេ្លងទាញបបូរមាត់ស្រួចស្ដួចចូល ហើយសមេ្លង និងខ្យល់ក៏ត្រូវថយចុះរហូតដល់ ម ជាចុងបពា្ចប់ដែលត្រូវបិទមាត់ នៅសល់តែសមេ្លងគ្រលនៅបំពង់ក ដែលពេលនោះ ខ្យល់ខាងក្នុងត្រូវបានបពោ្ចញតាមច្រមុះ។ នៅក្នុងលទ្ឋិព្រហ្មញ្ញសាសនា សមេ្លងឱមនេះ បានសំដៅទៅរកការហៅរកព្រះអាទិទេពធំៗទាំងបី ព្រះអង្គគឺព្រះសិវ ព្រះព្រហ្ម ព្រះវិស្ណុ ។ សមេ្លងឱមដែលដូចបានបំបែកសូរសម្លេងដូចខាងលើគឺ អ តំណាងឱ្យព្រះវិស្ណុ , ឧ តំណាងឱ្យព្រះសិវៈ , ម តំណាងឱ្យព្រះព្រហ្ម។ អត្ថន័យ អឧម ឬ មអឧ ដែលមាននៅក្នុងរចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចសង្ឃរាជគណៈមហានិកាយ ជ.ណ.ជោតញ្ញាណោ ជួនណាត នេះ មានខ្លឹមសារខុសគ្នាទៅនឹងវ៉េបសាយ hinduperspectiv.com/2013/02/17/the-meaning-of-a...

អ្វីទៅហៅថារត ?

រត ជាឈ្មោះមួយនៃគ្រឿងបង្គុំ ក្នុងការតម្លើងសំណង់លំនៅដ្ឋាន កាលពីជំនាន់ដើម។​ ជាទូទៅ ផ្ទះឈើរបស់ខ្មែរយើង ត្រូវបានតម្លើង ដោយដុំកំណាត់ឈើបញ្ឈរ និងផ្តេក ប្រទាក់គ្នាពីក្រោមទៅលើ។ លើកលែងតែឈើដែលត្រូវគ្របបង្កើតជាដំបូលប៉ុណ្ណោះ ដែលត្រូវបានតម្លើងជាបញ្ចិត ឬផ្អៀងទៅតាមមុំនៃជំរាលដំបូល ដែលចង់បាន។ ផ្ទះរបស់ខ្មែរមានលក្ខណៈពិសេសគឺខ្ពស់ផុតពីដី។ ដូច្នេះ សសរមានតួនាទីសំខាន់ ក្នុងការបញ្ឈរតួផ្ទះ ឲ្យឡើងខ្ពស់ផុតពីដី។ ឈើសសរទាំងអស់ ដែលត្រូវដាំបញ្ឈរកប់ក្នុងដី ឬដាំពីលើជើងតាង ត្រូវបានឈរត្រង់ឡើងដោយការផ្គុំគ្នាជាមួយនឹងឈើផ្តេក។ ឈើផ្តេកទាំងនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងសសរ ដែលបានចោះទំលុះរត់ជួរគ្នា និងរឹតបន្តឹងដោយស្នៀតស៊កពីក្រោម និងកន្លាស់ឈើខ្ទាស់ភ្ជាប់ទៅនឹងសសរ។ សសរផ្ទះចាប់ពីពីរជួរទៅ ឈើផ្តេកដែលនៅក្រោមគេ គឺជាឈើដែលត្រូវរត់តាមបណ្តោយផ្ទះ។ តាមតួនាទីនៃឈើនេះ ប្រជារាស្ត្រអ្នកស្រុកទន្លេ ហៅថា ឈន អ្នកស្រុកខ្លះហៅថាហៅថា រតបណ្តោយ។ ឈើផ្តេកទទឹង ដែលដាក់ស៊កបញ្ចូលតាមរន្ធសសរទទឹងផ្ទះ គងពីលើឈើនេះ ដោយមានមុខកាត់ប៉ុនគ្នានឹងឈើដំបូងនេះដែរ ក៏ត្រូវបានបំពេញតួនាទីសំខាន់ជាមួយនឹងឈើផ្តេកសណ្តូកមុននេះ សំរាប់ឲ្យសសរបំពេញលក្ខខ័ណ្ឌឈរបានត្រង់។ តាមតួនាទី ឈើនេះមានឈ្មោះថ...

ផ្គាំ (Beads) ឬពងត្រី

ដដោយទទួលពីឥទ្ធិពលនៃវប្បធម៌ឥណ្ឌាផងដែរ អង្កាំអាចធ្វើពីគុជ ពីគ្រាប់រុក្ខជាតិ ពីឆ្អឹង ជាវត្ថុពេញនិយមប្រើប្រាស់តាំងពីសម័យនគរភ្នំ ឬមុននេះ និង បន្ដរៀងរហូតមកប៉ុណ្ណោះទេ ហើយមិនគ្រាន់តែប៉ុណ្ណោះ ថែមទាំងចេះផលិតចេញពីរ៉ែកែវ ដោយមានពណ៌ចំរុះល្អឆើតឆាយអស្ចារ្យ។ ដូចនឹងនៅប្រទេសឥណ្ឌាដែរ អង្កាំក៏ត្រូវបានយកទៅធ្វើជាគ្រាប់ផ្គាំ សម្រាប់រាប់ភាវនាធម៌ សមាធិសំអាតចិត្តឲ្យបរិសុទ្ធ និងបំពាក់ទៅលើរូបបដិមានានា ដែលជាភស្ដុតាងនៅតាមរូបចម្លាក់បដិមាជាច្រើន ដូចជាព្រះព្រហ្ម ព្រះសិវៈ ឬតួអង្គផ្សេងៗទៀតក្នុងព្រហ្មញ្ញសាសនា ក៏ដូចជាក្នុងពុទ្ធនិយម ឃើញមានការតុបតែងដោយគ្រាប់ចង្វាយខ្សែផ្គាំនៅលើព្រះសូរង្គ ឬជួនក៏ឃើញមាននៅនឹងព្រះហស្ថព្រះអង្គ។ ដោយទឹកចិត្តនៃការនិយមចូលចិត្ដ និងដោយផ្សារភ្ជាប់ទៅនឹងឥទ្ធិពលសាសនាផង ការតុបតែងត្រូវបានបំពាក់តាក់តែងគ្រាប់ផ្គាំនេះ នៅលើប្រាសាទសក្ការៈផងដែរ ។ ជាទូទៅគ្រាប់ទាំងនេះច្រើនយកទៅតុបតែងនៅកន្លែងលំអជិតកណ្ដាប់គែមអ្វីមួយ តម្រៀបរៀងគ្នាមួយជួរ ដែលសង្កត់អត្ថន័យទៅលើពេលវេលាកន្លងផុតទៅជាបន្តបន្ទាប់ និងពេលនៅមានខាងមុខដែលកំពុងរំកិលមក។ ពេលវេលា កំពុងកន្លងផុតទៅ និងពេលវេលាថ្មីដែលបានផ្លាស់ចូលមក ពេលវេលាទាំងអស់នេះមិនដូចគ្នាទេ ត្រូវបានទទួល...